ថ្ងៃនេះ មេភូមិភាគ៤កម្ពុជា ឧត្តមសេនីយ៍ឯក ពៅ ហេង និង មេភូមិភាគ២ថៃ ប៊ុនស៊ីន ផាតក្លាង នឹងជួបប្រជុំពិភាក្សារឿងព្រំដែន នៅឧត្តរមានជ័យ

Share This

នៅថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០២៥ នេះ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានថ្លែងថា នឹងមានបើកកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) នឹងធ្វើឡើងនៅច្រកព្រំដែនអន្តរជាតិ ជាំស្រង៉ាំ ស្ថិតនៅខេត្តឧត្តរមានជ័យ។

តាមរយៈសេចក្ដីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅព្រឹកថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០២៥ នេះ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និង ជាអ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា ក្នុងកិច្ចប្រជុំនេះដែរ សម្រាប់គណៈប្រតិភូកម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី ៤ និង ជាសហប្រធាននៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC)។ ដោយឡែកគណៈប្រតិភូថៃ ដឹកនាំដោយឧត្តមសេនីយ៍ឯក ប៊ុនស៊ីន ផាតក្លាង មេបញ្ជាការកងទ័ពភូមិភាគទី ២ របស់ថៃ និង ជាសហប្រធាននៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC)។

 

ជាមួយគ្នានេះអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាថ្លែងថា តាមរយៈកិច្ចប្រជុំនេះ កម្ពុជាសង្ឃឹមយ៉ាងមុតមាំថាកិច្ចប្រជុំនេះ នឹងប្រព្រឹត្តិទៅទទួលបានលទ្ធផលជាវិជ្ជមានបន្ថែមទៀត ដែលអនុញ្ញាតឱ្យភាគីទាំងពីរជំរុញដល់ការអនុវត្តបទឈប់បាញ់ឱ្យមានប្រសិទ្ធភាពពេញលេញ និង នាំមកនូវសន្តិភាព ស្ថេរភាព និង ស្ថានភាពប្រក្រតីភាពវិលត្រឡប់មកវិញបានយ៉ាងឆាប់រហ័ស៕

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

សូមសរសើរ! PeyPey Dy ប្រកាសដាច់ខាត មិនយកភាពយន្តរបស់លោកទៅបញ្ចាំងតាមរោងកុនផ្ទះលេខ ២ ឡើយ

ជាន់មីនទៀតហើយ! ទាហានថៃម្នាក់ត្រូវបានកាសែតថៃចុះផ្សាយថាបានដើរជាន់មីន នៅតំបន់ភ្នំ ៣៥០ ជិតប្រាសាទតាក្របី បណ្តាលឱ្យដាច់ជើង

បម្រាម! ក្រសួងហាមឃាត់បេក្ខជន អនុរក្ស គណៈមេប្រយោគ និងគណៈកម្មការនានា បង្ហោះប្រធានវិញ្ញាសាបាក់ឌុប លើបណ្ដាញសង្គមនានា

អ្នករត់តាក់ស៊ីអាយុ ៦៤ ឆ្នាំម្នាក់ រត់ទៅទប់ឡានកំពុងរអិលថយក្រោយ បែរអកុសលជួបរឿងអាក្រក់រហូតត្រូវអ-ស់បុណ្យ

ធ្ងន់ធ្ងរបំផុតក្នុងរយៈពេល ២០ ឆ្នាំ! ទឹកជំនន់ខ្លាំងក្លាហូរចេញពីព្រៃភ្នំបំបុកពន្លិចភូមិស្រុកមួយនៅថៃ ដាច់ផ្លូវ ដាច់ស្ពាន ឡានគួចតាមទឹកគួរឱ្យខ្លាច

ព័ត៌មានបន្ថែម

ជាន់មីនទៀតហើយ! ទាហានថៃម្នាក់ត្រូវបានកាសែតថៃចុះផ្សាយថាបានដើរជាន់មីន នៅតំបន់ភ្នំ ៣៥០ ជិតប្រាសាទតាក្របី បណ្តាលឱ្យដាច់ជើង

បម្រាម! ក្រសួងហាមឃាត់បេក្ខជន អនុរក្ស គណៈមេប្រយោគ និងគណៈកម្មការនានា បង្ហោះប្រធានវិញ្ញាសាបាក់ឌុប លើបណ្ដាញសង្គមនានា

អ្នករត់តាក់ស៊ីអាយុ ៦៤ ឆ្នាំម្នាក់ រត់ទៅទប់ឡានកំពុងរអិលថយក្រោយ បែរអកុសលជួបរឿងអាក្រក់រហូតត្រូវអ-ស់បុណ្យ

ធ្ងន់ធ្ងរបំផុតក្នុងរយៈពេល ២០ ឆ្នាំ! ទឹកជំនន់ខ្លាំងក្លាហូរចេញពីព្រៃភ្នំបំបុកពន្លិចភូមិស្រុកមួយនៅថៃ ដាច់ផ្លូវ ដាច់ស្ពាន ឡានគួចតាមទឹកគួរឱ្យខ្លាច

ស្អែកត្រូវប្រឡង! បេក្ខជនម្នាក់ បែរមានបញ្ហាភ្នែកខ្លាំង បានស្នើសុំយកអំពូលភ្លើង និង power bank ចូលបន្ទប់ប្រឡង ត្រូវបាន ACU ផ្ដល់ដំណោះស្រាយជូន

ឆេះអគារពាណិជ្ជកម្មមួយកន្លែងនៅទីក្រុងបាងកក ទាំងកណ្តាលថ្ងៃត្រង់ បុគ្គលិកនាំគ្នារត់ចែកជើងគ្នាប្រសាច

ចេញលទ្ធផលហើយ! ការប្រជុំពិភាក្សា រវាងមេភូមិភាគ៤កម្ពុជា និង មេភូមិភាគ២ថៃ ថ្ងៃនេះ ទទួលបានលទ្ធផលឯកភាពគ្នា ១១ ចំណុច

កម្មករម្នាក់ត្រូវរបួសដា-/ ច់ជើង និង ម្នាក់ទៀតរបួសពេញខ្លួន ក្រោយដើរជាន់គ្រាប់បែ-ក ដែលគេលួចដាក់នៅតំបន់ព្រំដែនម៉ាឡេស៊ី-ថៃ

ស្វែងរកព័ត៌មាន​ ឬវីដេអូ