នៅថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៥ នេះ មន្ទីរពេទ្យ Sapphasitthiprasong នៅខេត្ត Ubon Ratchathani បានចេញសេចក្តីប្រកាសមួយពីការឈប់ទទួលអ្នកជំងឺខ្មែរឱ្យសម្រាកព្យាបាល ក្រោយពីមានជម្លោះព្រំដែនកម្ពុជា-ថៃ។
ក្នុងនោះ ខាងមន្ទីរពេទ្យបានឱ្យដឹងថា ដោយសារភាពចលាចលនៅតាមព្រំដែនកម្ពុជា-ថៃ ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិ ហើយក្រោយពីមានការប្រជុំរបស់គណៈកម្មាធិការគ្លីនិកពិសេស ទើបខាងមន្ទីរពេទ្យ Sapphasitthiprasong បានសម្រេចថា ផ្អាកទំនាក់ទំនងជាមួយអ្នកបកប្រែកម្ពុជា បិទសេវាកម្ម SMC Ptemium ជាបណ្តោះអាសន្ន លុបចោលការបើកថ្នាំជំនួស និង ផ្អាកទទួលអ្នកជំងឺថ្មីៗពីកម្ពុជា ចំណែកអ្នកជំងឺដែលកំពុងតែព្យាបាលស្រាប់នៅក្នុងមន្ទីរពេទ្យ នឹងមានបែងចែកកន្លែងយ៉ាងច្បាស់លាស់។
យ៉ាងណាមិញ មហាជនពិតជាហួសចិត្តនឹងមន្ទីរពេទ្យខាងលើនេះណាស់ មិននឹកស្មានថាសូម្បីតែកន្លែងព្យាបាលជួយរក្សាជីវិតមនុស្ស ក៏ចាប់ផ្តើមមានការរើសអើងជាតិសាសន៍ដែរ៕
ប្រភព៖ Khaosod