ធនាគារ វីង គាំទ្រសកម្មភាពសុខមាលភាពសហគមន៍

Share This

ធនាគារ វីង រៀបចំកម្មវិធីបរិច្ចាគឈាម ពិព័រណ៍សុខភាព និងការដាក់ឱ្យប្រើប្រាស់មជ្ឈមណ្ឌលលំហាត់ប្រាណសម្រាប់បុគ្គលិក

ក្នុងឱកាសអបអរសាទរទិវាសុខភាពពិភពលោកឆ្នាំ ២០២៥ ធនាគារ វីង បានដឹកនាំបុគ្គលិកចូលរួមបរិច្ចាគឈាម ព្រមទាំងផ្តល់ការពិគ្រោះ និងពិនិត្យសុខភាពជាមួយក្រុមគ្រូពេទ្យជំនាញនៅក្នុងពិព័រណ៍សុខភាពដោយឥតគិតថ្លៃសេវា ហើយទន្ទឹមគ្នានេះដែរ ក៏មានការដាក់ឱ្យដំណើរការនូវមជ្ឈមណ្ឌលលំហាត់ប្រាណដ៏ទំនើបសម្រាប់បុគ្គលិក ដែលស្ថិតក្នុងអគារធនាគារ វីងថៅវើ នៅចំកណ្តាលរាជធានីភ្នំពេញផងដែរ។

ដោយមានកិច្ចសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម ធនាគារ វីង បានរៀបចំកម្មវិធីបរិច្ចាគឈាម ដើម្បីលើកទឹកចិត្តបុគ្គលិកឱ្យចូលរួមជួយសង្គ្រោះអ្នកជំងឺដែលត្រូវការព្យាបាលបន្ទាន់។

បណ្ឌិត Dmytro Kolechko អគ្គនាយកនៃធនាគារ វីង បានលើកឡើងថា៖ «ក្នុងឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបុគ្គលិករបស់យើងដែលមានសមានចិត្តចូលរួមដើម្បីសុខុមាលភាពសហគមន៍។ គ្រប់ដំណក់ឈាមដែលបានបរិច្ចាគ គឺជាពន្លឺនៃក្តីសង្ឃឹមដែលផ្តល់ជីវិតថ្មីដល់អ្នកដែលកំពុងត្រូវការ»។

យោងតាមការផ្សព្វផ្សាយរបស់សារព័ត៌មានក្នុងស្រុកកាលពីពេលថ្មីៗនេះបានឱ្យដឹងថា នៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ននេះ មានអ្នកត្រូវការឈាមមួយប្លោកដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺ រៀងរាល់៥នាទីម្ដង។ជាក់ស្តែងនៅតាមមន្ទីរពេទ្យរដ្ឋក្នុងរាជធានីភ្នំពេញត្រូវការឈាមចន្លោះពី ៣០០ ទៅ ៣៥០ ប្លោកជារៀងរាល់ថ្ងៃ ហើយតម្រូវការឈាមនៅទូទាំងប្រទេសកើនដល់ប្រមាណ ១៤៣.១៤៣ ប្លោកក្នុងមួយថ្ងៃ។ យ៉ាងណាមិញមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានគូសបញ្ជាក់ថាការផ្គត់ផ្គង់នេះអាចបំពេញតម្រូវការបានតែ ៧៥%ប៉ុណ្ណោះ ហេតុដូច្នេះកម្មវិធីបរិច្ចាគឈាមដែលធនាគារ វីង រៀបចំឡើងនាពេលនេះពិតជាមានសារៈសំខាន់ណាស់ដើម្បីឆ្លើយតបទៅនឹងតម្រូវការដ៏ចាំបាច់ក្នុងការសង្គ្រោះអាយុជីវិត។

ក្រៅពីជំរុញការបរិច្ចាគឈាម ធនាគារ វីង ក៏បានរៀបចំពិព័រណ៍សុខភាព ដើម្បីផ្តល់ឱកាសដល់បុគ្គលិកទទួលបានការពិគ្រោះយោបល់ដោយផ្ទាល់ជាមួយក្រុមគ្រូពេទ្យជំនាញមកពីស្ថាប័នថែទាំសុខភាពឈានមុខគេជាច្រើននៅកម្ពុជា។

បណ្ឌិត Kolechko បន្ថែមថា៖ «ក្នុងជីវិតរស់នៅប្រចាំថ្ងៃ ទាមទារឱ្យយើងធ្វើការងារជាច្រើន ក៏ប៉ុន្តែការថែរក្សាសុខភាពរបស់យើងឱ្យល្អគឺជាកត្តាអាទិភាពមួយ។ តាមរយៈការតាមដានពិនិត្យសុខភាពជាប្រចាំ និងទទួលបានការណែនាំពីអ្នកជំនាញ យើងអាចរកឃើញ ហើយអាចដោះស្រាយបញ្ហាសុខភាពបានទាន់ពេលវេលា ដើម្បីប្រាកដថាយើងមានសុខភាពរឹងមាំដើម្បីដោះស្រាយការងាជាច្រើននៅក្នុងជីវិត»។

ការដាក់ឱ្យដំណើរការមជ្ឈមណ្ឌលលំហាត់ប្រាណថ្មី
ជាផ្នែកមួយនៃចក្ខុវិស័យរបស់ខ្លួនក្នុងការបង្កើតបរិយាកាសការងារដែលមានផាសុខភាពសម្រាប់បុគ្គលិក ធនាគារ វីង បានដាក់ឱ្យប្រើប្រាស់មជ្ឈមណ្ឌលលំហាត់ប្រាណថ្មីនៅជាន់ទី៦នៃទីស្នាក់ការកណ្តាលរបស់ខ្លួន។ មជ្ឈមណ្ឌលលំហាត់ប្រាណដ៏ទំនើបនេះ ផ្តល់ជូនបុគ្គលិកនូវការចូលហាត់ប្រាណដោយឥតគិតថ្លៃ ដោយបំពាក់នូវសម្ភារៈប្រណីតៗ រួមជាមួយនឹងថ្នាក់យូហ្គាដ៏ស្រស់ស្រាយបន្ទាប់ពីបំពេញការងាររួចរាល់។

មជ្ឈមណ្ឌលហាត់ប្រាណនេះ ត្រូវបានរចនាឡើងដោយផ្តោតលើសោភ័ណភាព និងមុខងារជាសំខាន់ៗ ដោយបានបំពាក់នូវម៉ាស៊ីនហាត់ប្រាណទំនើប ឧបករណ៍សម្រាប់ហ្វឹកហាត់កម្លាំង និងស្ទូឌីយោយូហ្គាដ៏មនោរម្យដែលអាចមើលឃើញទិដ្ឋភាពស្រស់ស្អាតនៃទីក្រុងភ្នំពេញថែមទៀតផង។

មជ្ឈមណ្ឌលហាត់ប្រាណនេះមាននូវទូសម្រាប់ទុកដាក់សម្ភារៈធំទូលាយ បន្ទប់ទឹកស្អាត និងកន្លែងសម្រាកដ៏កក់ក្ដៅ ទីនេះបានក្លាយជាកន្លែងហាត់ប្រាណដ៏ទាក់ទាញ។ ដោយមានពន្លឺធម្មជាតិជះចូលទៅក្នុងអគារគ្រប់គ្រាន់ ក៏ដូចជាពណ៌ស្រាលស្រទន់ អមដោយការតុបតែងប្រកបដោយភាពទាក់ទាញ មជ្ឈមណ្ឌលនេះបានជំរុញលើកទឹកចិត្តបុគ្គលិកទាំងអស់ឱ្យគិតគូលើសុខភាពរបស់ពួកគេកាន់តែខ្លាំង។

លើសពីកន្លែងធ្វើការ
អគារធនាគារ វីងថៅវើ ក៏មានការផ្តល់ជូនជាច្រើនថែមទៀត ដែលជួយលើកកម្ពស់បរិយកាសការងារប្រចាំថ្ងៃរបស់បុគ្គលិក។ ទាំងនេះរួមមានហាងកាហ្វេ Coffee Hub ចំនួនពីរកន្លែង ដោយមានមួយនៅជាន់ផ្ទាល់ដី និងមួយទៀតស្ថិតនៅជាន់ខាងលើ ព្រមទាំងមានអាហារដ្ឋានដែលផ្តល់ជូននូវអាហារឆ្ងាញ់ៗជាច្រើនជម្រើស ហើយមានតម្លៃសមរម្យ។ជាន់នីមួយៗនៃអាគារនេះមានបន្ទប់ផ្ទះបាយ និងកន្លែងសម្រាក ដើម្បីផ្តល់នូវភាពងាយស្រួល និងផាសុកភាពសម្រាប់បុគ្គលិកទាំងអស់ពេញមួយថ្ងៃ។

ដោយបច្ចុប្បន្នមានបុគ្គលិកបម្រើការងារនៅទូទាំងប្រទេសជាង ៣.០០០នាក់ ដែលក្នុងនោះប្រហែល ៤០% គឺជាបុគ្គលិកស្ត្រី ធនាគារ វីង បានបង្កើតសហគមន៍ចម្រុះ និងប្រកបដោយថាមពល។
ធនាគារ វីង បានយកចិត្តទុកដាក់លើការវិនិយោគអភិវឌ្ឍសមត្ថភាពបុគ្គលិកតាមរយៈកម្មវិធីបណ្តុះបណ្តាលយ៉ាងទូលំទូលាយដែលមានគោលបំណងបំពាក់បំប៉នបុគ្គលិកនូវជំនាញដែលពួកគេត្រូវការដើម្បីទទួលបានភាពរីកចម្រើនប្រកបដោយវិជ្ជាជីវៈ។

ក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២៥ ធនាគារ វីង បានផ្តល់ការបណ្តុះបណ្តាលចំនួន ១១៥ វគ្គ ដែលជួយលើកកម្ពស់សមត្ថភាព បុគ្គលិកជិត២.០០០នាក់ ដើម្បីពង្រីកជំនាញរបស់ពួកគេ ក៏ដូចជាជំរុញឱ្យធនាគារ វីង បន្តនូវភាពបានជោគជ័យដ៏រឹងមាំ៕

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

ថៃ ប្រកាសប្រាប់ពលរដ្ឋឱ្យប្រុងជើងព្រួលទុកមុន ខណៈ ២ ថ្ងៃទៀត នឹងបើកទំនប់ទន្លេចៅផ្រះយ៉ា ដែលធ្វើឱ្យខេត្តមួយចំនួនអាចប្រទះនឹងទឹកជំនន់

ការពារប្រសើរជាងព្យាបាល! តាមហុងស៊ុយ ថ្ងៃនេះជាថ្ងៃវក ខែវក អ្នកមានខាលក្នុងតួរាសី ត្រូវប្រយ័ត្នខ្ពស់ ពិសេសការធ្វើដំណើរផ្លូវឆ្ងាយ

រឿងកំប្លែងថ្មី! ឧត្តមសេនីយ៍ Natthapol Nakphanit អនុរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ ប្រកាសដាច់ខាតនឹងមិនរើបន្លាលួសចេញពីទឹកដីកម្ពុជាទេ

រំលងជាង ១ ឆ្នាំ! ទីបំផុត រឿងក្តីម្ចាស់ហាងថតរូប Stellar Pictures និង គូដណ្តឹង ទទួលបានយុត្តិធម៌ហើយ

សម្តេចតេជោ ហ៊ុន សែន ឆ្លើយតបហើយ ជុំវិញព័ត៌មាននាយករដ្ឋមន្រ្តីស្តីទីថៃប្រកាសនឹងប្ដឹងសម្តេច និង សម្តេច ហ៊ុន ម៉ាណែត ឱ្យតុលាការថៃកា-ត់ទោ/ស

ព័ត៌មានបន្ថែម

បេសខៅស៍ ជាផលិតផលទឹកដោះគោខាប់ក្នុងស្រុក ផលិតដោយកូនខ្មែរ តែគុណភាព និង ស្តង់ដារអន្តរជាតិ

តើស្ត្រីគួរនិយាយពីការរួ/ម..ភេ../ទជាមួយដៃគូឬទេ? តើការរួ/ម..ភេ../ទបែបណាខ្លះ ទើបធ្វើឱ្យស្ត្រីឈ-ា/នដល់ចំណុចកំពូល និង មានសុវត្ថិភាព?

ធនាគារ វីង និង Singapore Airlines រួមគ្នាបង្កើតកម្មវិធីប្តូរយករង្វាន់ដំបូងគេនៅកម្ពុជា

ស្វែងយល់ពីបច្ចេកវិទ្យាលោហៈធាតុ Ceraluminum ដ៏ទំនើបរបស់ ASUS Zenbook

Wingmall ប្រកាសមិនយកកម្រៃជើងសារ ដើម្បីគាំទ្រអាជីវករក្នុងស្រុក និងអ្នកប្រើប្រាស់

ធនាគារ វីង ក្លាយជាដៃគូទូទាត់ផ្លូវការកំពង់ផែស្វយ័តក្រុងព្រះសីហនុ

ធនាគារ វីង, ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប, និងសមាគមសិល្បករខ្មែរ រៀបចំមូលនិធិទ្រទ្រង់ជនភៀសសឹកក្នុងពេលមានវិបត្តិព្រំដែន

ធនាគារ វីង រៃអង្គាសជំនួយបន្ថែមដល់ជនភៀសសឹក

ស្វែងរកព័ត៌មាន​ ឬវីដេអូ