ភ្ញាក់ផ្អើល! Aum ទម្លាយច្បាស់ៗថា មនុស្ស និង របស់ ៤ យ៉ាងនេះ មិនអាចអត់បានទេក្នុងជីវិត
ទោះបីបាត់បង់ស្នេហ៍ប៉ុន្មានដងក៏ដោយ តែសម្រាប់តារាស្រីកំពូលសម្រស់ Aum Patcharapa ហាក់មិនដែលខ្វល់ខ្វាយ និង ខូចចិត្តយូរឱ្យអ្នកគាំទ្ររបស់នាងបារម្ភឡើយ ពោលគឺ នាងតែងញញឹម និង បង្ហាភាពរឹងមាំរហូត។
ជាពិសេស កាលពីដំណើរកម្សាន្ដជួបជុំមិត្តភក្ដិនៅក្រៅប្រទេសថ្មីៗនេះ Aum Patcharapa បានបង្ហាញពីភាពរីករាយ និង ស្រស់ស្រាយយ៉ាងខ្លាំង ហាក់មិនមានទុក្ខកង្វល់អ្វីឡើយ។
លើសពីនេះទៅទៀតនោះ បន្ទាប់ពីត្រឡប់មកពីកម្សាន្តភ្លាម ទោះមិនមានកាដូឱ្យអ្នកគាំទ្រ តែតារាស្រីរូបនេះបានបង្ហើបរឿងដែលមិនធ្លាប់ទម្លាយមួយប្រាប់ដល់អ្នកគាំទ្ររបស់នាងឱ្យដឹងភ្លែត។ ក្នុងនោះនាងបានទម្លាយថា ក្រៅពីចង់បានមនុស្សម្នាក់យល់ចិត្តហើយ ប្រហែលអ្នកគាំទ្រខ្លះមិនបានជ្រាបទេថា មានរបស់ ៥ យ៉ាងដែលនាងមិនអាចខ្វះបាន។ ក្នុងនោះរួមមាន ៖ «លុយ កាបូប ទឹកអប់ គ្រឿងសម្អាង និង អ្នកគ្រប់គ្រងរបស់នាង A Sophachai»៕