ពាក់កណ្ដាលឆ្នាំ ២០២៥ ហើយជីវិតដូចសាបៗ! មកដឹងរាសីឆ្នាំទាំង ១២ ក្នុងខែកក្កដា ឆ្នាំខ្លះឡើងខ្ពស់ ឆ្នាំខ្លះមិនសូវល្អ នេះជាវិធីកែកុន

Share This

នៅថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ ២០២៥ កន្លងទៅនេះ តាមរយៈផេក ហុងស៊ុយ របស់លោកគ្រូចិនសែ ម៉ុង បានចែករំលែករឿងរ៉ាវរាសីជុំវិញឆ្នាំទាំង ១២ ដែលបានកើតឡើង និង របៀបកែកុនក្នុងខែកក្កដា ដោយតាមក្បួនហុងស៊ុយគិតចាប់ពីថ្ងៃទី ០៦ ខែកក្កដា ដល់ថ្ងៃទី ០៥ ខែសីហា ឆ្នាំ ២០២៥ ដែលក្នុងខែនេះ ឆ្នាំទាំង ១២ នឹងជួបប្រទះរឿងល្អខ្លះ និង មិនសូវល្អខ្លះ។

ខាងក្រោមនេះ ជារឿងរ៉ាវឆ្នាំទាំង ១២ ដែលកើតឡើង ក្នុងខែកក្កដា ឆ្នាំ ២០២៥ ៖

១. ឆ្នាំជូត

អ្នកឆ្នាំជូត រាសីរបស់អ្នកគឺមានភាពមិនសូវល្អទេ ខែនេះអ្នកអាចមានរឿងត្រូវគិតច្រើន មានការកង្វល់ច្រើន ភាគច្រើនប្រយ័ត្នការនិយាយស្ដីបន្តិច និយាយច្រើនបែកកំហុសកាន់តែច្រើន ដូចនេះគួរប្រយ័ត្នជាមួយសំដី មួយទៀតខែនេះ គួរប្រុងប្រយ័ត្នបន្ថែមលើរាល់ការងារដែលអ្នកកំពុងពឹងពាក់អ្នកដទៃឱ្យជួយ ព្រោះអាចពិបាកសម្រេចបន្តិច ឬគេបោកអ្នក។ ខែនេះអ្នកអាចប្រឈមជាមួយភាពអស់កម្លាំង ឬ ជំងឺដែលមានអាការៈប្រកាច់ ឬ ញាក់ៗ។

ដំណោះស្រាយ៖ សូមហូបអាហារបួស ឬ ហូបបន្លែឱ្យបានច្រើន អាចជួយសម្រួលបញ្ហាខាងលើនេះបានមួយកម្រិតធំ។

២. ឆ្នាំឆ្លូវ

ខែកក្កដានេះ គឺមិនសូវល្អទេ ការងារជាង ៨០% អាចងាយជួបជាមួយបញ្ហាដែលអ្នកមិននឹកស្មានដល់ ហើយវាអាចស្ទះការងារអ្នកទាំងស្រុងតែម្ដង ខែនេះមិនគួរបោះលុយច្រើនក្នុងការរកស៊ីនោះទេ ព្រោះនេះអាចមានផលប៉ះពាល់ខ្លាំង ឬ ពិបាករកចំណេញមកវិញ ងាយចាញ់បោកអ្នកដទៃ ក្នុងរូបភាពអាណិតអាសូរ អាចប្រឈមជាមួយការលាបពណ៌ពីអ្នកដទៃ អាចប្រឈមជាមួយគ្រោះថ្នាក់ ដាច់សាច់របួសជាដើម ឬមានបញ្ហាសាច់សុំជាដើម។

ដំណោះស្រាយ៖ គួរពាក់លោហធាតុជាប់ខ្លួន ពាក់តិចក៏បានដែរ និង គួរធ្វើបុណ្យបរិច្ចាគប្រាក់ យ៉ាងតិច ៣៨០០០ រៀល ទៅកាន់កន្លែងដែលគេត្រូវការ។

៣. ឆ្នាំខាល

ក្នុងខែនេះ រាសីមានភាពមធ្យម គឺអាចនិយាយថា អ្នកអាចប្រឈមជាមួយសម្ពាធការងារខ្លះៗ ហើយសម្រាប់អ្នកដែលកំពុងឈឺធ្ងន់ ឬ របួសធ្ងន់ អាចមានសង្ឃឹមខ្ពស់ក្នុងការជាសះស្បើយឡើងមកវិញ អ្នកអាចប្រឈមជាមួយសម្ពាធពីគ្រួសារ ក្នុងរឿងស្នេហា។ អ្នកត្រូវចេះរៀនសូត្រឱ្យបានច្រើនក្នុងខែនេះ និយាយពីលាភវិញ ចូលក៏លឿន ចេញទៅវិញក៏លឿន។ សូមប្រយ័ត្នជាមួយដៃគូស្នេហា(ជាសង្សា) អាចបែកបាក់គ្នា។

ដំណោះស្រាយ៖ គួរធ្វើបុណ្យចែកអាហារឱ្យបានយ៉ាងតិច ៧ ប្រអប់ ឬ ៧ នាក់

៤. ឆ្នាំថោះ

រាសីខែនេះ គឺមានរាសីល្អគួរសម អ្នកអាចទទួលបានការងារថ្មីៗជាច្រើន តែក្នុងនោះក៏មានបង្កាប់នូវការងារខាតបង់លុយយ៉ាងតិច ៥% ផងដែរ។ អ្នកអាចត្រូវបានមនុស្សដែលទុកចិត្តអ្នក ផ្ដល់ការងារធំមួយដល់អ្នក ក្នុងខែនេះអ្នកពុំគួរគិតរឿងអ្នកដទៃច្រើនពេកទេ ព្រោះអាចនាំឱ្យខាតពេល ឬនាំទោសមកឱ្យអ្នកផងដែរ។ អ្នកអាចមានអ្នកជួយយកអាសារសម្រាប់ការងារដែលអ្នកកំពុងជួបបញ្ហា គឺអាចមានមនុស្សចាំជួយ។ អ្នកគួរប្រយ័ត្នជាមួយដែកគោល ជង្ទល់ម៉ូតូជាដើម។

ដំណោះស្រាយ៖ ក្នុងខែនេះ ដើម្បីឱ្យរាសីកាន់តែល្អ សូមយកកាក់លុយ ចំនួន ៨ (ហាមមិនឱ្យប្រើកាក់ចិនទេ) ដាក់ក្នុងកូនថង់មួយ រួចយកទៅដាក់ក្រោមខ្នើយគេង រហូតដល់ដាច់ខែកក្កដានេះ។

៥. ឆ្នាំរោង

ខែនេះ គឺមានរាសីមិនសូវល្អនោះទេ អ្នកអាចត្រូវបានមនុស្សជិតខ្លួន ឬ មនស្សជិតដិតបោកប្រាស់ ឬ កុហក​ ឬក្បត់អ្នកបានគ្រប់ពេលវេលា។ អ្នកពុំគួរទុកចិត្តលើគំនិតខ្លួនឯងពេកទេ ខែនេះស្ដាប់គេឱ្យច្រើនបន្តិច នោះអ្នកអាចរកឃើញកំហុសដែលអ្នកគិតមិនដល់ តែរឿងការងារ គឺមានភាពល្អប្រសើរ តែសម្រាប់អ្នករកស៊ីវិញ អាចហត់នឿយបន្តិចក្នុងការលក់ដាច់។ សម្រាប់សុខភាព ប្រយ័ត្នជំងឺពាក់ព័ន្ធជាមួយសាច់ដុំ ឬ ប្រព័ន្ធប្រសាទ។

ដំណោះស្រាយ៖ សូមព្យាយាមធ្វើបុណ្យចែកប្រាក់ យ៉ាងតិច ៣៨០០០ រៀល ទៅកាន់កន្លែងខ្វះខាត។

៦. ឆ្នាំម្សាញ់

រាសីក្នុងខែនេះ រាសីមិនសូវល្អទេ ប្រយ័ត្នបន្តិចជាមួយបញ្ហាគ្រោះថ្នាក់តាមផ្លូវទឹក ឬ គ្រោះថ្នាក់ជាមួយទឹកពេលមេឃកំពុងភ្ងៀង។ អាចត្រូវបានថ្នាក់ដឹកនាំស្ដីបន្ទោសព្រោះកំហុសការងារ តែអ្នកកុំតវ៉ាអី ព្រោះអាចនាំឱ្យមានរឿងលើសដើម ប្រយ័ត្នបាត់ការងារ។ ប្រយ័ត្នគ្រោះថ្នាក់តាមដើមផ្លូវ ជាពិសេសចន្លោះម៉ោង ១១ យប់ ដល់ម៉ោង ១២៖៥៩ យប់។ ខែនេះអ្នកមិនសូវមានលាភនោះទេ ប្រយ័ត្នកូនចៅបន្តិច អាចមានបញ្ហាកើតចេញពីបុគ្គលិក។

ដំណោះស្រាយ៖ សូមហូបបន្លែឱ្យច្រើនបន្តិច ជាពិសេសឧស្សាហ៍ថ្វាយផ្កាទៅកាន់ព្រះដែលអ្នកគោរពផងដែរ គ្រប់យ៉ាងគឺអាចល្អប្រសើរច្រើន។

៧. ឆ្នាំមមី

ខែនេះ រាសីមានភាពល្អខ្លាំង អ្នកអាចមានលាភ ឬ សំណាងមកទាំងបួនទិសតែម្ដង ដំណើរការការងារទាំងអស់ គឺមានភាពល្អប្រសើរគួរសម។ អ្នកពុំគួរចំណាយពេលធ្វើរឿងអត់ប្រយោជន៌នោះទេ ប្រយ័ត្នសកម្មភាពមួយចំនួនដែលអ្នកធ្វើឡើងដោយមិនដឹងខ្លួន ហើយប៉ះពាល់អ្នកដទៃ ហើយសូមអ្នកសិក្សាឱ្យបានលម្អិតបំផុត មុនសម្រេចចិត្តធ្វើអ្វីមួយ។

ដំណោះស្រាយ៖ សូមហូបបន្លែឱ្យច្រើនបន្តិច ជាពិសេសឧស្សាហ៍ថ្វាយផ្កាទៅកាន់ព្រះដែលអ្នកគោរពផងដែរ គ្រប់យ៉ាងគឺអាចល្អប្រសើរច្រើន។

៨. ឆ្នាំមមែ

រាសីរបស់អ្នក គឺល្អ ៥០ មិនល្អ ៥០ ដូចនេះអ្នកត្រូវប្រយ័ត្នបញ្ហាលុយកាក់ជាមួយមនុស្សដែលជំពាក់លុយអ្នក ព្រោះអាចឈ្លោះគ្នាខ្លាំង ឬឈានដល់បញ្ហាហែកហួររឿងអាក្រក់គ្នាទៅវិញទៅមក។ អ្នកអាចប្រឈមជាមួយការខាតបង់ទ្រព្យដោយទង្វើអួតសម្ញែងរបស់អ្នក ហើយបើអ្នកសង្ស័យថា អ្នកកំពុងមានដុំសាច់ដុះចម្លែក សូមទៅពិនិត្យចេញ។ សូមកុំព្យាយាមដើរលេងនៅតំបន់ព្រៃភ្នំច្រើនពេកក្នុងខែនេះ ហើយសូមកុំព្យាយាមពិសាអាហាឆៅៗ ច្រើនពេកអី ក្រៅពីនេះ គឺល្អ មិនមានអ្វីគួរបារម្ហនោះទេ។

ដំណោះស្រាយ៖ សូមព្យាយាមធ្វើបុណ្យចែកអាហារយ៉ាងតិចចំនួន ៨ ប្រអប់ ឬ ៨ នាក់។

៩. ឆ្នាំវក

រាសីខែនេះ ហាក់មិនមានអ្វីគួរបារម្ហទេ អ្នករកស៊ីប្រយ័ត្នប៉ះរបស់ក្លែងក្លាយ ឯអ្នកធ្វើការងារ សូមប្រយ័ត្នការច្រឡំចុះហត្ថលេខាលើឯកសារខុស នាំឱ្យមានផលខាតបង់។ អ្នកអាចចាញ់កលល្បិចរបស់មនុស្សដែលកំពុងស្អប់អ្នក សម្រាប់អ្នកដែលពិបាកយកបុត្រ ឬ មានបញ្ហាយកបុត្រ សូមព្យាយាមយកក្នុងខែនេះ ព្រោះខែនេះទេវតាផ្ដល់កាដូធំមួយឱ្យអ្នក។ បែកធ្លាយទង្វើក្បត់គ្នា រវាងប្ដី និង ប្រពន្ធ ប្រយ័ត្នជាមួយរបស់មុតស្រួច កាំបិត ដែកស្រួច ជាដើម។

ដំណោះស្រាយ៖ គួរពិសាទឹកឱ្យបានច្រើន ឬ គួរប្រយ័ត្នលែងត្រីទឹកសាបចូលទឹកទន្លេ ស្ទឹង ព្រែកជាដើម ចំនួន ៤ ក្បាល។

១០. ឆ្នាំរកា

រាសីអ្នកឆ្នាំរកា រាសីល្អក្នុងខែនេះ ការងារដែលជិតសម្រេច គឺអាចទទួលបានផលឆាប់រហ័សផុតក្នុងខែនេះ។ ប្រយ័ត្នគ្រោះថ្នាក់ពុលអាហារ ឬ ពុលថ្នាំ នាំឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ក្រៅពីនេះ គឺមានភាពល្អ មិនមានអ្វីគួរបារម្ហនោះទេ។

ដំណោះស្រាយ ៖ គួរព្យាយាមពាក់អាវពណ៌កាហ្វេទឹកដោះគោ ឬ ពណ៌សូកូឡា ឱ្យបានច្រើនបន្តិចក្នុងខែនេះ។

១១. ឆ្នាំច

រាសីក្នុងខែនេះ រាសីមិនសូវល្អនោះទេ ករណីសុខភាពប្រយ័ត្នត្រង់ពោះ ជង្គង់ ត្រូវចេះប្រយ័ត្នតាមដែលអាចធ្វើទៅបាន។ កុំសូវពិសាអាហារសាច់ក្រហម ឬ សាច់ឆៅច្រើនពេក តែបើចង់ហូបមុនពិសាគឺពិនិត្យគុណភាពអនាម័យ។ មានឱកាសចូលមក ត្រូវចេះចាប់ឱកាសបន្តិច ឯរឿងស្នេហាវិញ អ្នកដែលរៀបការរួច គឺអាចប្រឈមជាមួយជម្លោះខ្វែងគំនិតគ្នាបន្តិច សម្រាប់អ្នកដែលកំពុងមានសង្សារ ឬ មានគូដណ្ដឹង គឺអាចប្រឈមជាមួយជម្លោះអាចឈានដល់ការបែកបាក់គ្នាទៀតផង ក្នុង ១០ គូ អាចមានបែកគ្នា ២ គូទៅហើយ។ ប្រយ័ត្នគ្រោះថ្នាក់តាមដងផ្លូវ ជាពិសេសចន្លោះម៉ោង ៧៖០០ ព្រឹក ដល់ម៉ោង ០៨៖៥៩ ព្រឹក និង ចន្លោះម៉ោង ១៣៖០០ ដល់ម៉ោង ១៤៖៥៩ នាទី។

ដំណោះស្រាយ ៖ យកខ្ទឹមស ១ មើម ដាក់ក្រោមកង់យានយន្តទាំងអស់ រួចបើកកិនឱ្យបែក ដើម្បីលាងភាពចង្រៃនានា ហើយធ្វើបុណ្យក្នុងការកសាង តាមវត្ត តាមសាលា តាមពេទ្យ យ៉ាងតិច ១ លើក។

១២. ឆ្នាំកុរ

ជាទូទៅ ឆ្នាំកុរ ខែនេះបើជាមនុស្សស្រី គឺមានលាភជាងអ្នកឆ្នាំកុរមនុស្សប្រុស។ មនុស្សប្រុសឆ្នាំកុរ អាចប្រឈមជាមួយការឆ្លងជំងឺនានា ជាពិសេសជំងឺកាមរោគតែម្ដង ឯមនុស្សស្រីវិញ អាចទទួលបានអំណាចពីប្រព័ន្ធតារាសាស្ត្រច្រើនគួរសម។ អ្នកឆ្នាំកុរគ្រប់ភេទ គឺអាចមានមន្តស្នេហាច្រើន ហើយក៏អាចមានលាភច្រើនគួរសមដូចគ្នា រឿងផ្សេងទៀត មិនមានអ្វីគួរបារម្ហនោះទេ។

ដំណោះស្រាយ៖ សូមព្យាយាមលែងត្រីទឹកសាបចំនួន ១២ ក្បាល ចូលក្នុងស្រះ ឬ បឹងក្នុងវត្ត បញ្ជាក់គឺក្នុងវត្ត គឺបានតែក្នុងវត្តតែប៉ុណ្ណោះ៕

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ត្រូវដងត្រូវផ្លែគ្នាណាស់! វេហាហ៍ និង ភរិយា មាស សាលី ចេញវីដេអូម្ដងៗ ធ្វើឱ្យអ្នកគាំទ្រសរសើរថា ស្រឡាញ់ជិតដិតគ្នា ដូចសាច់ឈាមបង្កើត

ភ្ញាក់ផ្អើល! ស្ថាប័ន MUC ប្រកាសថា សុគា គឹមលាង មិនស្ថិតក្រោមការគ្រប់គ្រងរបស់ស្ថាប័ន ដោយព្រមព្រៀងបញ្ចប់កិច្ចសន្យាការងារ

បាត់មួយរយៈ! អតីតតារាស្រី ម៉េង វិមានរតនា បង្ហាញស្ថានភាពកំពុងសម្រាកព្យាបាលជំងឺនៅក្រៅប្រទេស

កំពុងពេញនិយម! ប្រុសៗនៅជប៉ុន ឥលូវនាំគ្នាទៅសាឡនតែងខ្លួនជាមនុស្សស្រី ព្រោះចង់គេចពីសម្ពាធការងារ

ឃើញសម្រស់នៅក្មេងចឹងទេ តែ ពេជ្រ សេរីរ័ត្ន មានកូនប្រុសធំទន្ទឹមខ្លួនហើយមុខក៏សង្ហាទៀត

ព័ត៌មានបន្ថែម

ថតវីដេអូចង់បាន view ច្រើនទៅឈរនោមដាក់ឆ្នាំង hotpot ក្នុងហាងគេ ឥលូវម្ចាស់ហាងប្ដឹងឱ្យម៉ែឪសុំទោស និង សងសំណងជាង ៣០ ម៉ឺនដុល្លារ

ឮតែរឿងអត់ឈប់! ទូកធំមួយគ្រឿង ត្រូវទឹកកួចកណ្តាលទន្លេចៅផ្រះយ៉ា ប៊ិះជ្រុលទៅបុ.កប៉មបុរាណនៅមាត់ទន្លេ

ជូនពរប្អូនៗបាននិទ្ទេសល្អ! បាក់ឌុបឆ្នាំនេះ មានបេក្ខជន «ជាប់» សរុបចំនួន «១២២ ៤៧៣» នាក់ ត្រូវជា ៨៤.៥៦%

មុនប្រកាសលទ្ធផលផ្លូវការ ១ ថ្ងៃ ក្រសួងបង្ហើបថា ឆ្នាំនេះ មានសិស្សជាប់និទ្ទេស A សរុបរហូតដល់ទៅ ៣០០៣ នាក់

ទឹកជំនន់វាយលុកដល់ខេត្តសុផាន់បុរី! អាជ្ញាធរថៃប្រកាសអាសន្ន ៤ ស្រុកធំៗ កំពុងស្ថិតក្នុងមហន្តរាយ

បិណ្ឌ ១២! វត្តមួយនៅត្បូងឃ្មុំ មានវេចនំ «អន្សមយក្ស» ចែកជូនពុទ្ធបរិស័ទភ្លក់ ដោយឥតគិតថ្លៃ

(វីដេអូ) សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រាប់ឱ្យថៃឈប់ប្រើ «ច្បាប់ព្រៃ និង ការអនុវត្តច្បាប់អាជ្ញាសឹក» ក្រៅដែនដីរបស់ខ្លួន

ស្ថានការណ៍ព្រឹកនេះ! នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ មានភាពស្ងប់ស្ងាត់ តែកងទ័ពកម្ពុជា បន្តឈរជើងការពារ និង ប្រុងប្រយ័ត្នខ្ពស់

ស្វែងរកព័ត៌មាន​ ឬវីដេអូ