មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ច្បាស់ជាបានជ្រាបមកហើយនូវសោកនាដកម្មឆេះក្លឹបកម្សាន្ត មីតណាយព្រីមៀរ កាលពីព្រឹកថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២៥ កន្លងទៅ នៅសង្កាត់ដង្កោ ខណ្ឌដង្កោ វេលាម៉ោង ១១ ព្រឹក ដែលបណ្តាលឱ្យមានអ្នកស្លាប់ និង រងរបួសក្នុងហេតុការណ៍នេះ។
សោកនាដកម្មនេះដែរ បានធ្វើឱ្យមហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក មានក្តីរន្ធត់ចិត្ត និង ចូលរួមរំលែកទុក្ខដល់អ្នកបានស្លាប់ និង ជូនពរឱ្យអ្នករងរបួសជាសះស្បើយផងដែរ។ ម្យ៉ាងវិញទៀត ក៏មានមហាជនបង្ហាញទឹកចិត្តអាណិតអាសូរដល់ម្ចាស់ក្លឹបផងដែរ។
ដោយឡែកក្រោយហេតុការណ៍អាក្រក់បានដិតដាម ម្ចាស់ក្លឹបកម្សាន្តខាងលើ បានបង្ហាញអារម្មណ៍យ៉ាងក្តុកក្តួល ដែលហេតុការណ៍អាក្រក់នេះបានកើតឡើងចំពោះខ្លួន និង បុគ្គលិករបស់ខ្លួន។ មិនត្រឹមតែប៉ុណ្ណោះ ក៏មានសារសំឡេងប្តីប្រពន្ធរបស់ម្ចាស់ក្លឹប ក្នុងថ្ងៃ និង ក្រោយពេលកើតហេតុអួលដើម-ក យំសស្រាក់រកវិធីយ៉ាងណាជួយសង្គ្រោះបុគ្គលិកពីគ្រោះថ្នាក់ និង ព្យាបាលបុគ្គលិកអស់ពីលទ្ធភាព។
សារសំឡេងនោះដែរ អ្នកស្តាប់ហើយអួលដើមក និង សរសើរទឹកចិត្តដល់ប្តីប្រពន្ធ ម្ចាស់ក្លឹបដែលមានទឹកចិត្តល្អ ព្រួយបារម្ភបុគ្គលិក ជាងរបររកស៊ីរបស់ពួកគាត់។ លើសពីនោះ ក៏មានបុគ្គលិក និង អ្នកធ្លាប់ស្គាល់ប្តីប្រពន្ធម្ចាស់ក្លឹបខាងលើ ចូលទៅខមមិនថា ពួកគាត់សុទ្ធតែជាមេល្អ និង ជាគ្រួសារដែលមានទឹកចិត្តល្អណាស់៕
សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ៖