បើកភ្នែកមកមេឃរលឹម! ចាប់ពីព្រឹកនេះ ភ្នំពេញ និង ខេត្តមួយចំនួន អាចមានភ្លៀងធ្លាក់ ផ្គររន្ទះខ្យល់កន្ត្រាក់ ដល់ដើមខែ

Share This

នៅព្រឹកថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៥ នេះ ក្រសួងធនធានទឹក និង ឧតុនិយម បានចេញសេចក្ដីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសឱ្យបានដឹងថា  របបខ្យល់មូសុង ដែលបានបក់លើសមុទ្រអានដាមម៉ែន សមុទ្រកម្ពុជា អាងទន្លេមេគង្គ សមុទ្រចិនខាងត្បូង និង លើកម្ពុជា បានថយឥទ្ធិពល។

ស្ថានភាពបែបនេះនឹងធ្វើឱ្យ ចាប់ពីថ្ងៃទី ៣០ ខែតុលា ដល់ថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ២០២៥ មានលក្ខណៈដូចតទៅ៖

១. តំបន់វាលទំនាប

– សីតុណ្ហភាពមធ្យមអប្បបរមា ២១°C និង សីតុណ្ហភាពមធ្យមអតិបរមា ២៨°C។ ខ្យល់បក់មកពីទិសបូព៌ និង ទិសអាគ្នេយ៍ មានល្បឿនមធ្យម ២ ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និង ភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និង ខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ២០%។

២. តំបន់ខ្ពង់រាប

– សីតុណ្ហភាពមធ្យមអប្បបរមា ២១°C និង សីតុណ្ហភាពមធ្យមអតិបរមា ២៧°C។ ខ្យល់បក់មកពីទិសបូព៌ និង ទិសអាគ្នេយ៍ មានល្បឿនមធ្យម ៤ ម៉ែត្រ/វិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និង តំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និង ខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ១៥%។

៣. តំបន់មាត់សមុទ្រ

– សីតុណ្ហភាពមធ្យមអប្បបរមា ២១°C និង សីតុណ្ហភាពមធ្យមអតិបរមា ២៨°C។ ខ្យល់បក់មកពីទិសនិរតី និង ទិសអាគ្នេយ៍ មានល្បឿនមធ្យម ៣ ម៉ែត្រ/វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និង ជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និង ខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ២៥%។

– រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ ម៉ែត្រ និង កម្ពស់មធ្យមអតិបរមា ១, ៥០ ម៉ែត្រ៕

សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

រឿងប្តីម្ចាស់ប្រ៊េនមួយលួចឆីកូនចៅឯង បានដឹងដល់ អ៊ឹម សុគន្ធា រហូតបង្ហោះសារយ៉ាងកក្រើក បញ្ចប់ដោយឃ្លាមួយអានហើយចុកខ្លាំង

ពុ-ទ្ធោ! ក្មេងប្រុសអាយុ ៩ ឆ្នាំ ញៀនហ្គេម Roblox ខ្លាំង ចៃដន្យប្អូនធ្វើឱ្យខូចទូរស័ព្ទ បាត់ពិន្ទុក្នុងហ្គេមអស់ កើតជាកំហឹងចាត់ការប្អូនដល់របួ-សធ្ងន់

ទុកទៀតមិនបាន! ចែយៀក អ្នកលក់អនឡាញល្បី លើកឡើងយ៉ាងក្ដៅគគុកជុំវិញរឿងថា មានប្តីម្ចាស់ប៊្រេនមួយធ្វើឱ្យកូនចៅឯងមានផ្ទៃពោះ

រឿងអាស្រូវកិបលុយមូលនិធិមិនទាន់រសាត់ទៅណាផង Gun Jompalang ទៅស៊ីឈ្នួលឡាយលក់អីវ៉ាន់ឱ្យអ្នករកស៊ីអនឡាញ ដូចគ្មានរឿងអី

បើកបង្ហាញបវរកញ្ញាចក្រវាលក្នុងតំបន់អាស៊ាន មកពី ៩ ប្រទេស ម្នាក់ៗសុទ្ធតែកំពូលសម្រស់ ចំណេះដឹងបាន បើកម្ពុជាវិញអ៊េមខ្លាំង

ព័ត៌មានបន្ថែម

ពុ-ទ្ធោ! ក្មេងប្រុសអាយុ ៩ ឆ្នាំ ញៀនហ្គេម Roblox ខ្លាំង ចៃដន្យប្អូនធ្វើឱ្យខូចទូរស័ព្ទ បាត់ពិន្ទុក្នុងហ្គេមអស់ កើតជាកំហឹងចាត់ការប្អូនដល់របួ-សធ្ងន់

ទុកទៀតមិនបាន! ចែយៀក អ្នកលក់អនឡាញល្បី លើកឡើងយ៉ាងក្ដៅគគុកជុំវិញរឿងថា មានប្តីម្ចាស់ប៊្រេនមួយធ្វើឱ្យកូនចៅឯងមានផ្ទៃពោះ

រឿងអាស្រូវកិបលុយមូលនិធិមិនទាន់រសាត់ទៅណាផង Gun Jompalang ទៅស៊ីឈ្នួលឡាយលក់អីវ៉ាន់ឱ្យអ្នករកស៊ីអនឡាញ ដូចគ្មានរឿងអី

ផ្អើលនៅប្រេស៊ីល! ប៉ូលិសជាង ២ ពាន់នាក់ ចេញបង្រ្កាបក្រុមជួញដូរគ្រឿងញៀនដ៏ធំក្នុងប្រទេស ខ្លាំងក្លាដូចក្នុងរឿងកុនខ្នាតធំ

អូសមិនផុតសោះ! ផ្ទុះចចាមអារ៉ាមក្ដៅគគុកជុំវិញរឿងមានប្តីរបស់ម្ចាស់ប្រ៊េនល្បីម្នាក់ លួចឆីកូនចៅឯងឱ្យមានផ្ទៃពោះ រួចបង្ខំឱ្យយកកូនចេញ

រកផ្លូវវាង! នៅក្រចេះ មានករណីបាក់ស្ពាន «អូរឆ្លង» ដោយសារឡានធំ ដឹកកសិផលដំឡូងឆ្លងកាត់

ត្រូវម៉ាច់អ្នកផ្សងរកស្នេហ៍! មុខសាលាខេត្តព្រៃវែង កំពុងរៀបចំសួនច្បារមានទឹកបាញ់ចម្រុះពណ៌ រួចដាក់ឈ្មោះ «សួនទឹកផ្សងស្នេហ៍»

នៅបន្ទាយមានជ័យ! អាំងគីង្គក់ហូបទាំងពងក្លែមស្រាថ្នាំ ព្រឹកឡើងប្រទះឃើញដេកស្លា-/ ប់ក្រោមអង្រឹង

ស្វែងរកព័ត៌មាន​ ឬវីដេអូ