អីយ៉ាស់! ថ្ងៃទី ៤ របស់ ស៊ីន យូប៊ីន កាត់សក់ខ្លី គ្រងឈុតប្រ៊េននៅលើកម្រាលព្រំក្រហម កាន់តែទាក់ទាញខ្លាំង
ថ្ងៃទី ៤ ជាមួយឈុតទី ៤ ដែលតារាសម្ដែងស្រីដ៏ឆ្នើមរបស់កម្ពុជា ស៊ីន យូប៊ីន គ្រងបង្ហាញដើរលើកម្រាលព្រំក្រហម «The76th annual cannes film festival» នៅថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២៣ នាទីក្រុងកាន ប្រទេសបារាំង កាន់តែមានភាពស្រស់ស្អាតលេចធ្លោមិនចាញ់ឈុតមុនៗប៉ុន្មានឡើយ។
ស្នាមញញឹមប្រកបដោយភាពទន់ភ្លន់របស់ ស៊ីន យូប៊ីន បង្ហាញទៅកាន់ពិភពលោក ក្នុងនាមជាតារាស្រីតែម្នាក់គត់តំណាងឱ្យប្រទេសកម្ពុជាចូលរួមដើរលើកម្រាលព្រំក្រហម ជាមួយកំពូលតារាល្បីៗមកពីប្រទេសនានាជាច្រើន។
ងាកទៅចាប់អារម្មណ៍ឈុតទី ៤ ដែលស្រីស្អាត ស៊ីន យូប៊ីន គ្រងបង្ហាញនៅក្នុងកម្មវិធីដ៏ធំអស្ចារ្យមួយនេះវិញ ឃើញថាកាន់តែស័ក្ដិសម និង លើកសម្រស់របស់នាងឱ្យកាន់តែលេចធ្លោជាងមុនមួយកម្រិតទៀត៕