ក្រុមហ៊ុន Angkormilk បានរៀបចំកម្មវិធីប្រចាំឆ្នាំដ៏ធំមួយ សម្រាប់ដៃគូធុរកិច្ចទូទាំងប្រទេស

Share This

ភ្នំពេញ៖ កាលពីថ្ងៃសៅរ៍ ទី ១១ ខែមករា ឆ្នាំ ២០២៥ នេះ ក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ខូ អិលធីឌី (Angkormilk) បានរៀបចំកម្មវិធីជប់លៀងប្រចាំឆ្នាំដ៏ធំមួយ នៅឯសណ្ឋាគារ សុខា ភ្នំពេញ សម្រាប់ថ្លែងអំណរគុណ និង អបអរសាទរ ចំពោះលទ្ធផលអាជីវកម្ម ប្រចាំឆ្នាំ ២០២៤ ដល់ដៃគូធុរកិច្ច ទូទាំងប្រទេស។

នៅក្នុងកម្មវិធីនោះដែរ លោកអគ្គនាយក ក្រុមហ៊ុន Angkormilk បានមានប្រសាសន៍ ថ្លែងអំណរគុណ យ៉ាងស្មោះស្ម័គ្រ និង ជ្រាលជ្រៅបំផុត ទៅដល់ដៃគូធុរកិច្ចទូទាំងប្រទេស ហើយធ្វើការប្តេជ្ញាចិត្តនឹងខិតខំប្រឹងប្រែង អភិវឌ្ឍឥតឈប់ឈរជានិច្ច ក្នុងការលើកកម្ពស់គុណភាពផលិតផល និង សេវាកម្ម ដើម្បីឆ្លើយតបទៅតាមតម្រូវការ ព្រមទាំងបន្តវិនិយោគបន្ថែមទៅលើបច្ចេកវិទ្យា បណ្តុះបណ្តាលនិយោជិតផ្នែកលក់ អភិវឌ្ឍនូវផលិតផលថ្មីៗបន្ថែម និង កម្មវិធីប្រូម៉ូសិនធំៗ សម្រាប់អ្នកប្រើប្រាស់ចុងក្រោយ ព្រមទាំងកម្មវិធីលើកទឹកចិត្តជាច្រើនបន្ថែមទៀត សម្រាប់ដៃគូធុរកិច្ច ទូទាំងប្រទេស ដើម្បីនាំមកនូវបទពិសោធន៍ និង ប្រាក់ចំណេញខ្ពស់។ នៅពេលអនាគត ក្រុមហ៊ុននឹងធ្វើការសិក្សាដើម្បីពង្រីករោងចក្រ និង ឃ្លាំង​ទំនិញបន្ថែម ជាពិសេសគឺបង្កើនការផ្សព្វផ្សាយពាណិជ្ជកម្ម ដើម្បីឱ្យអតិថិជនកាន់តែច្រើន បានស្គាល់ដល់ផលិតផល Angkormilk។

ជាក់ស្តែងតាមយុទ្ធសាស្ត្រទីផ្សារ របស់ក្រុមហ៊ុន គឺនៅដើមឆ្នាំ ២០២៥ នេះ ក្រុមហ៊ុនបានចេញលក់នូវផលិតផលថ្មី គឺទឹកដោះគោស្រស់ ១០០% អង្គរមីល ចំណុះ ១១០ មល និង ១៨០ មល ដែលមានរូបរាងប្រអប់ថ្មីប្លែក រសជាតិឈ្ងុយឆ្ងាញ់។ និងយាអួ អង្គរមីល រសជាតិថ្មីប្លែក ១ មុខទៀត ដែលនឹងចេញលក់ ក្នុងពេលឆាប់ៗខាងមុខនេះ។

ជាចុងក្រោយ ក្រុមហ៊ុន Angkormilk សង្ឃឹមថា នឹងបន្តទទួលបានការគាំទ្រ និង សហការល្អ ពីបណ្តាដៃគូធុរកិច្ចទាំងអស់ ទូទាំងប្រទេស ក្នុងបណ្តាឆ្នាំខាងមុខទៀត ព្រមទាំងគោរពជូនពរ ដល់ដៃគូធុរកិច្ចទាំងអស់ ប្រកបដោយសុខភាពល្អបរិបូរណ៍ សុភមង្គល និង ជោគជ័យជានិច្ចនិរន្តរ៍៕

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

ក្រដាសមិនអាចខ្ចប់ភ្លើង! ថៃទទួលស្គាល់ថាបានប្រើសារធាតុគីមី «ផូស្វ័រពណ៌ស» បា./ញ់លើកងទ័ពកម្ពុជាមែន តែនៅឆ្លើយយករួចខ្លួនចំណុចមួយ

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្របញ្ចប់ឆ្នាំសិក្សា ២០២៤-២០២៥ កម្មវិធីសិក្សាចំណេះទូទៅប្រទេសអូស្ត្រាលី

អង់អាចក្លាហាន! នេះហើយវីរកងទ័ពខ្មែរ ឈរពាំងតតាំងទ័ពថៃលើទឹកដីខ្មែរ គឺជាព្រិន្ទបាលឯក កែវ រ៉េ មេបញ្ជាការកងអនុសេនាតូចបញ្ជូនសារ ៤៤៦

ថត Pre-Wedding ត្រៀមខ្លួនច្រើនខែ! ពេលនេះ រ៉េត សារីតា កក់សំអាងការរើសឈុតសម្រាប់ថ្ងៃពិសេសហើយ

អ្នកនៅភ្នំពេញ! ទំនេរតែសៅរ៍-អាទិត្យ ក៏អាចទៅធ្វើអត្តសញ្ញាណប័ណ្ណបានដែរ នៅអ៊ីអន២ និង អ៊ីអន៣ តាមម៉ោងពេលនេះ

ព័ត៌មានបន្ថែម

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្របញ្ចប់ឆ្នាំសិក្សា ២០២៤-២០២៥ កម្មវិធីសិក្សាចំណេះទូទៅប្រទេសអូស្ត្រាលី

បេសខៅស៍ ជាផលិតផលទឹកដោះគោខាប់ក្នុងស្រុក ផលិតដោយកូនខ្មែរ តែគុណភាព និង ស្តង់ដារអន្តរជាតិ

តើស្ត្រីគួរនិយាយពីការរួ/ម..ភេ../ទជាមួយដៃគូឬទេ? តើការរួ/ម..ភេ../ទបែបណាខ្លះ ទើបធ្វើឱ្យស្ត្រីឈ-ា/នដល់ចំណុចកំពូល និង មានសុវត្ថិភាព?

ធនាគារ វីង និង Singapore Airlines រួមគ្នាបង្កើតកម្មវិធីប្តូរយករង្វាន់ដំបូងគេនៅកម្ពុជា

ស្វែងយល់ពីបច្ចេកវិទ្យាលោហៈធាតុ Ceraluminum ដ៏ទំនើបរបស់ ASUS Zenbook

Wingmall ប្រកាសមិនយកកម្រៃជើងសារ ដើម្បីគាំទ្រអាជីវករក្នុងស្រុក និងអ្នកប្រើប្រាស់

ធនាគារ វីង ក្លាយជាដៃគូទូទាត់ផ្លូវការកំពង់ផែស្វយ័តក្រុងព្រះសីហនុ

ធនាគារ វីង, ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប, និងសមាគមសិល្បករខ្មែរ រៀបចំមូលនិធិទ្រទ្រង់ជនភៀសសឹកក្នុងពេលមានវិបត្តិព្រំដែន

ស្វែងរកព័ត៌មាន​ ឬវីដេអូ