ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ដឹកនាំគណៈប្រតិភូព្រឹទ្ធសភា ទស្សនារោងចក្រផលិតចំណីសត្វរបស់ក្រុមហ៊ុនស៊ី.ភី. ខេមបូឌា ចំកាត់

Share This

ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៥ – ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី ២ នៃព្រឹទ្ធសភា បានដឹកនាំគណៈប្រតិភូព្រឹទ្ធសភា ចូលទស្សនកិច្ចនៅរោងចក្រផលិតចំណីសត្វរបស់ក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា ចំកាត់ ដែលមានទីតាំងស្ថិតនៅភូមិខ្ពបរុន ឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពត។ កិច្ចទស្សនកិច្ចដ៏មានសារសំខាន់នេះ មានគោលបំណងជំរុញការយល់ដឹងរបស់សមាជិកព្រឹទ្ធសភា និង សាធារណជនអំពីបច្ចេកវិទ្យា និង ដំណើរការផលិតនៃវិស័យកសិឧស្សាហកម្ម និង ចំណីអាហារ។

ដំណើរទស្សនកិច្ចនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី ១០ នៃព្រឹទ្ធសភា និង ឯកឧត្តមបណ្ឌិត សេង សុភាព ប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាធិការនៃកម្ពុជា និង ប្រធានបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ព្រមទាំងតំណាងសាកលវិទ្យាល័យជាតិជាច្រើន មន្រ្តីអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សាស្រ្ដាចារ្យ និង និស្សិតជាង ១០ សាកលវិទ្យាល័យ។

ពីឆ្វេងទៅស្តាំ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា, ឯកឧត្តម ម៉ម ប៊ុននាង, លោក Wittaya Kreangriwit និង កិច្ចពិភាក្សារវាងឯកឧត្តម (From top to right H.E. Dr. Thun Vathana ,H.E. Mom Bunneang,Mr.Wittaya Kreangkriwit ,and the discussion between H.E)

ការទស្សនកិច្ចក្រុមហ៊ុន និង រោងចក្រផលិតចំណីសត្វ ដើម្បីស្វែងយល់អំពីដំណើរការនៃការផលិតចំណីសត្វ (Feed) ការចិញ្ចឹមសត្វ (Farm) ការកែច្នៃអាហារ (Food) រហូតដល់ការផ្គត់ផ្គង់ទៅលើទីផ្សារ (Retail)។

ក្រុមប្រតិភូបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីគណៈដឹកនាំក្រុមហ៊ុន ដឹកនាំដោយលោក Wittaya Kreangkriwit អគ្គនាយកនៃក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា ចំកាត់កាត់ និង ថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើន។

រូបភាពរួមគ្នារវាងគណៈប្រតិភូ និង លោកអគ្គនាយក ព្រមទាំងថ្នាក់ដឹកនាំស៊ីភី (Pictures between the delegation and General Director as well as C.P’s leaders)

ដំណើរទស្សនកិច្ចនេះមានការបែងចេកជាពីរវគ្គព្រឹក – រសៀល

អង្គប្រជុំសំរាប់ពេលព្រឹកខាងក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា ចំកាត់ បានធ្វើបទបង្ហាញអំពីព័ត៌មានទូទៅនៃធុរកិច្ចរបស់ក្រុមហ៊ុន បទបង្ហាញអំពីការដាំដុះដំណាំពោតនិងដំឡូងមី បទបង្ហាញអំពីការចិញ្ចឹមមាន់ពង និង ការភ្ញាស់កូនមាន់ បទបង្ហាញអំពីការចិញ្ចឹមមាន់សាច់ បទបង្ហាញអំពីការចិញ្ចឹមសត្វជ្រូក និង បទបង្ហាញអំពីជម្ងឺរបស់សត្វ និង ការការពាររោគ។

គោលនយោបាយនិងទស្សនៈវិស័យរបស់ក្រុមហ៊ុនក្នុងការជំរុញវិស័យកសិកម្ម និង ការផលិតចំណីសត្វនៅកម្ពុជា​ ៖

១. ការជុំរុញឲ្យកសិករ ដាំដំណាំពោត ដំឡូងមី និងវត្ថុធាតុដើមក្នុងស្រុក

វិស័យកសិកម្មជាគន្លងសំខាន់នៃសេដ្ឋកិច្ចជាតិ កសិកម្មនៅកម្ពុជា ត្រូវបានចាត់ទុកថាជាប្រព័ន្ធគ្រប់គ្រងសេដ្ឋកិច្ចមូលដ្ឋានសំខាន់ យើងសង្កេតឃើញថា ការផលិតផលចំណីសត្វក្នុងស្រុកមានតម្រូវការវត្ថុធាតុដើមកាន់តែខ្ពស់ជាបន្តបន្ទាប់ ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើនរបស់វិស័យចិញ្ចឹមសត្វ។ ទោះជាយ៉ាងណា ស្ថានភាពក្នុងការផ្គត់ផ្គង់វត្ថុធាតុដើមនៅក្នុងស្រុក នៅតែមានកម្រិត និង មិនគ្រប់គ្រាន់តាមតម្រូវការជាក់ស្តែងនាពេលបច្ចុប្បន្ននេះ។

ដើម្បីឆ្លើយតបនឹងបញ្ហាខាងលើក្រុមហ៊ុនស៊ីភី បានចូលរួមសហការជាមួយវិស័យសាធារណៈ ដោយបង្កើតយុទ្ធសាស្រ្តជំរុញ និង គាំទ្រកសិករ ក្នុងការដាំដំណាំពោត ដំឡូងមី និង វត្ថុធាតុដើមផ្សេងៗបន្ថែម លើសពីនោះក្រុមហ៊ុននិងទទួលទិញវត្ថុធាតុដើមទាំងនេះដោយផ្អែកលើតម្លៃទីផ្សារដែលសមរម្យ ។

២. ការជំរុញឲ្យកសិករចិញ្ចឹមសត្វ និង ផ្តល់ចំណេះដឹងពីសុវត្ថិភាពសត្វ

បច្ចុប្បន្ននេះ ជំងឺរាតត្បាតបានកើតមានជាបន្តបន្ទាប់ ជាពិសេសដូចជា ជំងឺផ្តាសាយជ្រូកអាហ្វ្រិក (ASF) និង ជំងឺផ្តាសាយបក្សី (AI)។ ដោយឡែក ក្នុងគោលបំណងជួយកាត់បន្ថយហានិភ័យនៃការបាត់បង់ ដោយសារជំងឺរាតត្បាត និង បង្កើនប្រសិទ្ធភាពក្នុងការចិញ្ចឹមសត្វ ក្រុមហ៊ុនបានស្នើសុំឱ្យវិស័យសាធារណៈ និង ស្ថាប័នពាក់ព័ន្ធពង្រឹងការផ្តល់ចំណេះដឹងចំពោះកសិករ អំពីវិធីសាស្ត្រចិញ្ចឹមសត្វ ការការពារ និង ការគ្រប់គ្រងជំងឺ រួមទាំងអនាម័យជាប្រចាំ។ ជាពិសេស ការសម្រួលលើវិធានការទាំងនេះនឹងជួយទប់ស្កាត់ការនាំចូលផលិតផលសត្វ ដែលគ្មានប្រភពច្បាស់លាស់ និង អាចបង្កគ្រោះថ្នាក់ដល់សុខភាពសត្វក្នុងស្រុក។

៣. ការផ្តល់នូវអាហារសុវត្ថិភាព និង អនាម័យ

បច្ចុប្បន្ននេះ អ្នកប្រើប្រាស់ជាច្រើនទិញអាហារពីទីផ្សារដែលមិនមានការធានាជាក់លាក់អំពីប្រភពដើមធ្វើឲ្យមានហានិភ័យចំពោះសុខភាពសាធារណៈ។ ដូច្នេះ ក្រុមហ៊ុនស៊ី.ភីប្តេជ្ញាផ្តល់នូវផលិតផលអាហារប្រកបដោយគុណភាព អនាម័យសុវត្ថិភាព និង អាហារូបត្ថម្ភខ្ពស់ដល់ប្រជាជនកម្ពុជា អ្នកបរិភោគទាំងអស់អាចជឿជាក់លើផលិតផលស៊ី.ភី.បាន។ គ្រប់ផលិតផលចំណីអាហារទាំងអស់របស់ស៊ី.ភី.យើងទទួលបានស្តង់ដារអន្តរជាតិដែលមានការត្រួតពិនិត្យត្រឹមត្រូវ ដូចជាស្តង់ដារអន្តរជាតិ GHP HACCP និង HALAL លោកអ្នកអាចបរិភោគដោយភាពជឿជាក់ ”អាហារសុវត្ថិភាព ជឿជាក់លើស៊ី.ភី.”។

លោក Wittaya Kreangkriwit អគ្គនាយកក្រុមហ៊ុនស៊ី.ភី.បានមានប្រសាសន៏ថា ៖ «ក្រុមហ៊ុនស៊ីភី ខេមបូឌា បានបានដំណើរការនៅកម្ពុជាជាប្រមាណ ២៩ ឆ្នាំរួចមកហើយក្រុមហ៊ុនក៏បានផ្តល់ចំណេះដឹង និង បច្ចេកទេសដល់កសិករអំពីការលើកកម្ពស់ស្តង់ដារផលិតកម្ម បច្ចេកទេសការចិញ្ចឹមសត្វ និង ប្រមូលទិញវត្ថុធាតុដើមរបស់កសិករក្នុងស្រុក ដូចជា ពោតក្រហម ដំឡូងមី កន្ទក់ កញ្ចុងអង្ករ ស្រូវ និង វត្ថុធាតុដើមផ្សេងទៀត រហូតមកដល់សព្វថ្ងៃនេះជាង ១០០០ គ្រួសារ។ ក្រុមហ៊ុនបាននាំយកបច្ចេកវិទ្យាដែលមានស្តង់ដារពិភពលោកមកអនុវត្តក្នុងអាជីវកម្ម និង រួមចំណែកជួយអភិវឌ្ឍន៍ប្រទេសកម្ពុជា។ លើសពីនេះក្រុមហ៊ុន បានបង្កើតឱកាសការងារជាច្រើនព្រមទាំងដើរតួនាទីដ៏មានសារសំខាន់ក្នុងការលើកកម្ពស់សុវត្ថិភាពស្បៀងអាហារនៅក្នុងប្រទេសផងដែរ។ ក្រុមហ៊ុនបានខិតខំបំពេញបេសកកម្មក្នុងការជំរុញឲ្យប្រជាជនកម្ពុជាប្រើប្រាស់អាហារដែលមានសុវត្ថិភាព និង មានសុខភាពល្អ ដើម្បីចង់ឃើញប្រជាជនកម្ពុជាមានសុខភាពល្អ និង គុណភាពជីវិត»

ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនាអនុប្រធានទី ២ នៃព្រឹទ្ធសភាបានបានជួបពិភាក្សាសន្ទនាជាមួយ ឯកឧត្តម ម៉ម ប៊ុននាង ឯកឧត្តមបណ្ឌិត សេង សុភាព និង តំណាងក្រុមហ៊ុនស៊ី.ភី. អំពី បច្ចេកវិទ្យាចិញ្ចឹមសត្វ និង ការផ្សារភ្ជាប់រវាងវិស័យឯកជន និង គ្រឹះស្ថានឧត្តមសិក្សា ដើម្បីឆ្ពោះទៅកាន់ការចុះអនុស្សរណៈយោគយល់ជាមួយឧត្តមសិក្សាមួយចំនួននាពេលអនាគត។

ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី ២ នៃព្រឹទ្ធសភាបានមានប្រសាសន៍ដោយសង្ខេបថា ៖ «ដំណើរទស្សនកិច្ចនេះមាន សារសំខាន់ខ្ពស់ក្នុងការបន្ថែមចំណេះដឹង និង ពង្រឹងទំនាក់ទំនងវិស័យឯកជន និង សាធារណៈ ព្រមទាំងបង្កើនសមត្ថភាពសិស្សនិស្សិតក្នុងការយល់ដឹងអំពីចំណីសត្វ និង ឧស្សាហកម្មអាហារ។ ទន្ទឹមនឹងនេះថែមទាំងផ្តល់ឱកាសបន្ថែមដល់សមាជិកព្រឹទ្ធសភា មន្ត្រីអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា តំណាងគ្រឺះដ្ឋានឧត្តមសិក្សា សិស្សនិស្សិត បានយល់ដឹងនិងស្វែងយល់ពីដំណើរការណ៍ចាប់តាំងពីការចិញ្ចឹមសត្វរហូតដល់ការកែច្នៃជាអាហាររបស់ក្រុមហ៊ុនស៊ីភី»

រូបភាពរួមគ្នារវាងគណៈប្រតិភូ និង លោកអគ្គនាយក ព្រមទាំងថ្នាក់ដឹកនាំស៊ី.ភី. នៅមុខរោងចក្រចំណីសត្វ (Pictures between the delegation and General Director as well as C.P’s leaders in front of feed mill)

លោកបានអះអាងពីការគាំទ្រពីសំណាក់រដ្ឋសភាជាប្រព័ន្ធសាធារណៈក្នុងការជំរុញវិស័យកសិឧស្សាហកម្មឲ្យរីកចម្រើនក្នុងទិសដៅនិរន្តរភាព។

ក្រុមហ៊ុន CPF ជាក្រុមហ៊ុនខ្នាតធំមួយដែលប្រតិបត្តិការអាជីវកម្មកសិ-ឧស្សាហកម្ម និង ចំណីអាហារ ចាប់តាំងពីឆ្នាំ ១៩៩៦ រហូតដល់បច្ចប្បន្ននេះបានរយៈពេល ២៩ ឆ្នាំ ស្ថិតក្រោមចក្ខុវិស័យ “ផ្ទះបាយពិភពលោក” ប្រកបដោយនិរន្តរភាព ដែលផ្តោតសំខាន់លើការប្រតិបត្តិអាជីវកម្មចំណីសត្វ (Feed) ការចិញ្ចឹមសត្វ (Farm ) ចំណីអាហារ (Food ) ហើយក្រុមហ៊ុនក៏បានបើកដំណើរការអាជីវកម្មហាងលក់រាយនឹងអាហារជាច្រើនដូចជា CP Fresh Shop ,Five Star, Star Coffee នឹង Hi-Pork ដោយឈរលើមូលដ្ឋានគ្រឹះដោយទំនួលខុសត្រូវចំពោះសង្គមជាតិ និង បរិស្ថាន៕

-QR Youtube CP Cambodia

-QR Code-Web site CP Cambodia

-QR Facebook CP Cambodia

-QR Facebook CP Fresh shop

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

ពត់ទាន់នៅក្មេង! ឫសគល់ដ៏ក្ដៅគគុក ៥ យ៉ាង ធ្វើឱ្យក្មេងៗធំឡើងមិនទាន់ក្លាយជាទំនើងដើរបង្ករឿងពេញសង្គម

គាំទ្រផលិតផលខ្មែរ! ម្ចាស់ពាន MasterChef រដូវកាលទី ២ ស្រីណុច បង្កើតប្រ៊េនម្សៅស៊ុបផ្ទាល់ខ្លួន

(វីដេអូ) ឃើញទឹកចិត្តរឹងមាំការពារប្រទេសជាតិ! ទេព បូព្រឹក្ស និង ស្វាមី រៀបចំអំណោយ និង ថវិកាមួយចំនួន ជូនវីរកងទ័ពភេទទី ៣ នៅឧត្តរមានជ័យ

ជប៉ុន កាន់តែបារម្ភខ្លាំងទៅលើអត្រាកំណើត ខណៈតួលេខប្រជាជនបន្តធ្លាក់ចុះ ១៦ ឆ្នាំជាប់គ្នា

រថភ្លើងល្បឿនលឿនពិសេសនៅថៃ បើកធ្លាក់ផ្លូវទាំងព្រលឹម បង្កការភ្ញាក់ផ្អើលខ្លាំង

(វីដេអូ) ស្តាប់ដំណើរដើមទង Mac ទៅជួប Nelly កាន់តែធ្វើឱ្យប្រជាជនខ្មែរស្ញប់ស្ញែងពីទឹកចិត្តដ៏បរិសុទ្ធរបស់លោក

ព័ត៌មានបន្ថែម

ធនាគារ វីង ក្លាយជាដៃគូទូទាត់ផ្លូវការកំពង់ផែស្វយ័តក្រុងព្រះសីហនុ

ធនាគារ វីង, ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប, និងសមាគមសិល្បករខ្មែរ រៀបចំមូលនិធិទ្រទ្រង់ជនភៀសសឹកក្នុងពេលមានវិបត្តិព្រំដែន

ធនាគារ វីង រៃអង្គាសជំនួយបន្ថែមដល់ជនភៀសសឹក

តើអ្វីទៅជាការមករដូវ? តើសុខភាពរដូវសំខាន់ឬអត់សម្រាប់ស្ត្រី? តស់! មកយល់ដឹងទាំងអស់គ្នា!

អ្នកឧកញ៉ា សំអាង វឌ្ឍនៈ និងក្រុមការងារក្រុមហ៊ុន វឌ្ឍនៈ រួមទាំងក្រុមកីឡាករគុនខ្មែរ បានចុះជួយដោយផ្ទាល់ ចែកជូននូវថវិកា សម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ ដែលបានពីការបរិច្ចាគរបស់បងប្អូន ក្នុងការចូលរួមចំណែកជួយគ្នា ក្នុងស្មារតីខ្មែរតែមួយ

ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង បាកាស ឧបត្ថម្ភថវិកា ១០ ម៉ឺនដុល្លារ ជូនដល់កងទ័ពជួរមុខដ៏អង់អាចក្លាហាន កំពុងឈរជើងការពារបូរណភាពទឹកដីកម្ពុជា

TOP V បង្ហាញការចូលរួមជាសកម្មក្នុងជីវិតពិត ដោយជួយសង្គ្រោះបងប្អូនខ្មែរពីសង្គ្រាមថៃឈ្លានពានទឹកដីខ្មែរ

ធនាគារ វីង បើកសាខាថ្មីក្នុងខេត្តកំពង់ធំ ដើម្បីជំរុញបរិយាបន្នហិរញ្ញវត្ថុក្នុងសហគមន៍

ស្វែងរកព័ត៌មាន​ ឬវីដេអូ