ទាន់ហេតុការណ៍! ចប់កិច្ចចរចាជាមួយភាគីថៃ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញលទ្ធផលសំខាន់ៗ ៣ ចំណុច

Share This

នៅរសៀលថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៥ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និង នាយករដ្ឋមន្រ្តីស្ដីទីថៃ Phumtham Wechayachai បានបើកកិច្ចចរចាគ្នាស្ដីពីជម្លោះព្រំដែន ក្នុងគោលបំណងបញ្ចប់បទឈប់បាញ់ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ក្រោមការសម្របសម្រួលរបស់នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Anwar Ibrahim ដោយមានការសហការរៀបចំដោយសហរដ្ឋអាមេរិក និង មានការចូលរួមពីតំណាងប្រទេសចិន ដើម្បីពិភាក្សាគ្នាសម្រេចឱ្យមានបទឈប់បាញ់គ្នាជាបន្ទាន់រវាងកម្ពុជា-ថៃ។

បន្ទាប់ពីកិច្ចចរចាបានប្រព្រឹត្តទៅយ៉ាងរលូន សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ដូចតទៅ ៖ «ជាលទ្ធផលដ៏ត្រចះត្រចង់ពីចំនួបរវាងខ្ញុំ និងឯកឧត្ដម Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទីនៃព្រះរាជាណាចក្រថៃ ដោយភាគីទាំងពីរកម្ពុជា-ថៃបានឯកភាពគ្នាដូចខាងក្រោម៖

1. បទឈប់បាញ់បន្ទាន់ ឥតលក្ខខណ្ឌ ដែលនឹងចូលជាធរមាននៅវេលាម៉ោង 24:00 ថ្ងៃទី28 ខែកក្កដា ឆ្នាំ2025។ នេះជាជំហានដ៏សំខាន់ ឆ្ពោះទៅការបន្ថយការតានតឹង នឹងការស្តារឡេីងវិញនៅសន្តិភាព និងសន្តិសុខ។

2. រៀបចំកិច្ចប្រជុំក្រៅផ្លូវការថ្នាក់មេបញ្ជាការយោធភូមិភាគ (ភាគីថៃ យោធភូមិភាគទី1 និងទី2 និងភាគីកម្ពុជាយោធភូមិភាគទី4 និងទី5) នៅវេលាម៉ោង 07:00 ថ្ងៃទី29 ខែកក្កដា ឆ្នាំ2025 និងបន្តរៀបចំកិច្ចប្រជុំជាមួយបណ្តាសេនានុព័ន្ធ និងអនុព័ន្ធយោធា ដឹកនាំដោយប្រធានអាស៊ាន បេីមានការឯកភាពពីភាគីទាំងពីរ និង

3. រៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅថ្ងៃទី4 ខែសីហា ឆ្នាំ2025 ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។

ខ្ញុំសូមអរគុណឯកឧត្តមនាយករដ្ឋមន្ត្រី Anwar Ibrahim ដែលបានផ្តួចផ្តើមគំនិតសម្របសម្រួលឱ្យមានកិច្ចប្រជុំ និងធ្វើជាម្ចាស់ផ្ទះ។ ខ្ញុំក៏សូមអរគុណឯកឧត្តមប្រធានាធិបតី Donald Trump ដែលបានផ្តល់ការគាំទ្រដល់ដំណើរការចរចារកការឈប់បាញ់ភ្លាមដើម្បីកសាងសន្តិភាព តាមរយៈសហរដ្ឋអាមេរិកធ្វើជាសហអ្នករៀបចំនៃជំនួបថ្ងៃនេះ។ ខ្ញុំក៏សូមអរគុណដល់រដ្ឋាភិបាលចិនដែលតែងតែគាំទ្រលើកទឹកចិត្តឱ្យភាគីទាំងពីរស្វែងរកការឈប់បាញ់ និងចូលរួមយ៉ាងសកម្មគាំទ្រដល់ជំនួបពិសេសនេះផងដែរ។

ខ្ញុំជឿជាក់ថា កិច្ចព្រមព្រៀងឈប់បាញ់គ្នា រវាងកងទ័ពកម្ពុជា និងកងទ័ពថៃនេះ គឺជាមូលដ្ឋានសំខាន់សម្រាប់ការកសាងទំនុកចិត្តរវាងគ្នា និងការកែលម្អស្ថានការឱ្យប្រសើរឡើង ឈានទៅរកប្រក្រតីភាពនៅពេលអនាគត»៕

ផ្អើលពេញព្រលាន! អ្នកដំណើរ ២ នាក់មកយឺតខកជើងយន្តហោះ លេងពួយនាំគ្នារត់តាមបក់ដៃកាក់យន្តហោះដូចតាមហៅឡានក្រុង

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សមគ្នាណាស់! ហេង វាសនា​ និង ហ្វុង កាន់តែផ្អែមល្ហែម ឯចាស់ទុំដឹងឮពេញចិត្តចាត់ទុកដូចជាគ្រួសារតែមួយ

ច្បាស់ៗ! ៤ ចំណុចនៅពីក្រោយអ្នកពូកែខ្ចីលុយមិនសង ឯម្ចាស់បំណុលបើមិនចង់អស់លុយទទេៗ ត្រូវដើរ ៣ ជំហាននេះមុន

ចាំឬទេ? តារាសម្តែង គង់ បុប្ឋា បាត់ពីសិល្បៈក្នុងស្រុកជាង ១០ ឆ្នាំ ត្រឡប់មកវិញក្តោបបានការងារភ្លែត

វៀតណាមទាញទម្លាក់កូរ៉េខាងត្បូងលាន់សូរក្ឌុក ឈរលើកំពូលជាប្រទេសមានប្រជាជនហូបមីកញ្ចប់ច្រើនជាងលើពិភពលោក

ការខិតខំបានសម្រេច! N.John កូនប្រុសឧកញ៉ា ព្រាប សុវត្ថិ ចេញចម្រៀងជាមួយតារារ៉េប The Game ដ៏ល្បីរបស់អាមេរិក

ព័ត៌មានបន្ថែម

វៀតណាមទាញទម្លាក់កូរ៉េខាងត្បូងលាន់សូរក្ឌុក ឈរលើកំពូលជាប្រទេសមានប្រជាជនហូបមីកញ្ចប់ច្រើនជាងលើពិភពលោក

ខំសន្សំលុយការប្រពន្ធ រើសទៅរើសមកប៉ះចំកូនក្រមុំកំពូលបោ.ក រៀបបណ្ដាញបោ.កជាក្រុមយកលុយបណ្ណាការឡើងឆ្ងុយ

ផ្កាកម្របំផុតលើលោក! បុរសម្នាក់ខំតាមរកអស់ ១៣ ឆ្នាំ ទីបំផុតជួបនឹងមុខ លាក់ខ្លួនលើកោះស៊ូម៉ាត្រា

ដូចបាយឡុកបាយឡ! មិនទាន់បើកព្រឹត្តិការណ៍ SEA GAMES ផ្លូវការផង ម្ចាស់ផ្ទះថៃ ត្រូវពលរដ្ឋឯង នាំគ្នារិះគន់ទក់សាច់

ថៃជាប់លេខ ១ នៅអាស៊ីអាគ្នេយ៍ និង លេខ ៥ លើពិភពលោក ជាប្រទេសបោកអ្នកទេសចរខ្លាំងជាងគេបំផុត

ក្រុមហ៊ុន PTT ថៃ ប្រឈមនឹងដកខ្លួនពីកម្ពុជា ក្រោយការលក់ធ្លាក់ចុះ ៥០% ទៅ ៦០% ឯនៅវៀតណាមបានបិទការលក់ទាំងស្រុងហើយ

មិនចេះតិច! ភ្ញៀវទេសចរបរទេសជាង ១ ពាន់នាក់ជាប់គាំង គ្មានការអើពើជួយពីរដ្ឋាភិបាលថៃក្នុងគ្រោះទឹកជំនន់នៅហាតយ៉ៃ

ប្រយ័ត្នអស់លុយទទេ! អាជ្ញាធរអគ្គិសនីកម្ពុជា ប្រាប់ពលរដ្ឋកុំចាញ់បោ.កគេជុំវិញការទិញឧបករណ៍អាចជួយឱ្យអស់ភ្លើងតិច

ស្វែងរកព័ត៌មាន​ ឬវីដេអូ