សារព័ត៌មាន Oddity Central បានរាយការណ៍ពីរឿងរ៉ាវរបស់បុរសនៅលីវម្នាក់នៅប្រទេសចិន ដែលបានយកកូនក្របីមកចិញ្ចឹមដល់ក្នុងអាផាតមិនដែលខ្លួនរស់នៅ បើទោះត្រូវម្ចាស់អាផាតមិនដេញចេញប៉ុន្មានដងក៏នៅតែតស៊ូចិញ្ចឹម ព្រោះតែស្រឡាញ់។
បុរសខាងលើនេះមានវ័យ ៣០ ឆ្នាំ ជាគ្រូបង្ហាត់ប្រដាល់នៅ Foshan ខេត្ត Guangdong។ កាលពីខែមករា ឆ្នាំ ២០២៥ កន្លងទៅ បុរសនេះនឹកឃើញចង់ចិញ្ចឹមសត្វ ដំបូងថារកចិញ្ចឹមសត្វឆ្កែ តែក្រោយមកក៏សម្រេចចិត្តចិញ្ចឹមសត្វក្របីវិញ ដោយសារតែគិតថាវាអាចផ្តល់កម្លាំងចិត្តឱ្យខ្លួនបាន។ បុរសនេះស្រឡាញ់កូនក្របីខ្លាំងណាស់ ដោយមើលថែសព្វគ្រប់ តាំងពីងូតទឹកដាក់ចំណីមិនឱ្យចន្លោះ ហើយថែមទាំងនាំទៅដើរលេងខាងក្រៅ ប្រៀបដូចជាសត្វចិញ្ចឹមធម្មតាដូច្នោះឯង។
យ៉ាងណាមិញ ការលំបាកម្យ៉ាងដែលបុរសនេះប្រទះនោះគឺ តាំងពីយកកូនក្របីមកចិញ្ចឹមចំនួន ៣ ខែនេះ គេត្រូវម្ចាស់អាផាតមិនដេញចេញចំនួន ២ ដងហើយ តែការលំបាកនេះមិនធ្វើឱ្យរូបគេបោះបង់ចោលកូនក្របីជាសំណព្វចិត្តឡើយ ដោយពេលនេះកំពុងតែរកទីកន្លែងស្នាក់នៅថ្មី៕
ប្រភព៖ Kapook