នាពេលថ្មីៗនេះ បើតាមការចុះផ្សាយវេបសាយបរទេសមួយ ដែលមានឈ្មោះ Phunutoday បានបញ្ជាក់ច្បាស់ៗឱ្យបានដឹងថា មនុស្សស្រី កាលណាមានប្រជ្រុយនៅចំកន្លែង ៥ សំខាន់ៗ នឹងនាំមកនូវ លាភសំណាង នៅក្នុងជីវិត ក៏ដូចជាជីវិតអាពាហ៍ពិពាហ៍ មានសុខសុភមង្គល ជាមួយមេគ្រួសារ និងកូនៗរបស់ខ្លួន។
ជាក់ស្ដែងទីតាំងប្រជ្រុយទាំង ៥ នោះ បញ្ជាក់លក្ខណៈឱ្យដឹងដូចជា ៖
១. ប្រជ្រុយ នៅលើចិញ្ចើមខាងឆ្វេង
ស្ត្រីដែលមានប្រជ្រុយ នៅត្រង់ចិញ្ចើមផ្នែកខាងឆ្វេង តែងនឹងទទួលបានសំណាងល្អ ទ្រព្យសម្បត្តិ និងភាពចម្រុងចម្រើន។ មនុស្សប្រភេទនេះ ច្រើនតែមានប្រាជ្ញាររហ័សរហួន ពូកែទំនាក់ទំនង និងត្រូវបានមនុស្សជុំវិញខ្លួន គោរពស្រឡាញ់ច្រើន។
២. ប្រជ្រុយនៅចំកណ្ដាលថ្ងាស
ស្ត្រីដែលមានប្រជុយនៅចំកណ្ដាលថ្ងាស ដូចជនជាតិឥណ្ឌា ច្រើនតែមានចរិតបើកចំហរ ចូលចិត្តបង្កើតមិត្តភក្តិ ខណៈលក្ខណៈពិសេសបែបនេះ មានប្រយោជន៍ខ្លាំងសម្រាប់អាជីវកម្ម និងជីវិត។ ជាក់ស្ដែងពេលចេញធ្វើជំនួញ គេតែងទទួលបានការជួយជ្រោមជ្រែងពីមិត្តភក្តិ គ្រួសារ និងញាតិមិត្តមួយចំនួនធំ។
៣. ប្រជ្រុយនៅខាងឆ្វេងចង្កា
ស្ត្រីដែលមានប្រជ្រុយ នៅត្រង់ខាងឆ្វេងចង្កា ជាទូទៅមានស្ថេរភាព ជាមនុស្សឯករាជ្យរឿងលុយកាក់ មិនពឹងពាក់ ឬ ពឹងផ្អែកលើអ្នកដទៃ។ ពួកគេ មានភាពទន់ភ្លន់ជាស្ត្រី ងាយក្នុងការធ្វើឱ្យអ្នកដទៃចាប់អារម្មណ៍ និងមានចរិតស្លូតបូត ងាយយល់ចិត្តមនុស្សជុំវិញខ្លួន ប្រកបដោយមន្តស្នេហ៍។
៤. ប្រជ្រុយនៅត្រង់ត្រចៀកខាងស្ដាំ
ប្រជ្រុយនៅត្រង់ត្រចៀកខាងស្តាំ គឺជានិមិត្តរូបនៃសំណាង និងទ្រព្យសម្បត្តិសម្រាប់ស្ត្រី។ ម្ចាស់ប្រជ្រុយនេះ ជាធម្មតាពូកែនិយាយ ទំនាក់ទំនង និងមានចិត្តសប្បុរស។ ក្រៅពីនេះ ពួកគេក៏មានទេពកោសល្យខ្ពស់ ចេះបត់បែន និងចេះកាន់ជោគវាសនា ដូច្នេះហើយផ្លូវឆ្ពោះទៅរកភាពល្បីល្បាញ និងអាជីពការងារ ងាយនឹងជោគជ័យ និងមានសំណាងច្រើនក្នុងជីវិត។
៥.ប្រជ្រុយនៅត្រង់ភ្លៅ
ស្ត្រីដែលមានប្រជ្រុយនៅភ្លៅខាងលើ បង្ហាញថាពួកគេជាស្ត្រីដ៏ល្អ ជាភរិយាដ៏រុងរឿង ជាជំនួយដ៏ល្អសម្រាប់គ្រួសារទាំងមូលខាងសម្ភារៈ និងផ្លុវចិត្ត។ ក្រៅពីនេះ គេតែងជួយឱ្យប្តីមានសំណាង និងចម្រើនឡើងផងដែរ។ ពួកគេមានបុគ្គលិកលក្ខណៈជាប់លាប់ ស្មោះត្រង់ និងពូកែកាន់កាប់លុយកាក់ ដូច្នេះពួកគេ នឹងក្លាយជាតួអង្គសំខាន់ដ៏អស្ចារ្យ៕
ប្រែសម្រួលពី ៖ Phunutoday