ធនាគារ វីង គាំទ្រសមាគមធនាគារនៅកម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍ជិះកង់របស់ធនាគារិក

Share This

ធនាគារ វីង បានចូលរួមយ៉ាងសកម្មក្នុងការគាំទ្រសមាគមធនាគារនៅកម្ពុជា (ABC) ក្នុងការរៀបចំព្រឹត្តិការណ៍ជិះកង់ប្រចាំឆ្នាំរបស់ធនាគារិកដើម្បីលើកកម្ពស់គំនិតផ្តួចផ្តើមហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព ក៏ដូចជាជំរុញការប្រើប្រាស់រូបិយប័ណ្ណជាតិ ប្រាក់រៀលខ្មែរ។

ព្រឹត្តិការណ៍ដ៏គួរឱ្យសាទរនេះ បាននាំមកនូវធនាគារិកជាង ៥០០ នាក់ មកពីទូទាំងប្រទេសកម្ពុជា ឱ្យមកជួបជុំគ្នានៅខេត្តកែប។

ក្រោមប្រធានបទ «ជិះកង់ដើម្បីផ្សព្វផ្សាយអំពីនិរន្តរភាពនៃវិស័យធនាគារ និងការលើកកម្ពស់ប្រាក់រៀល» អ្នកចូលរួមមានជម្រើសពីរប្រភេទ៖ ការជិះកង់កម្សាន្តចម្ងាយ ១៦.៥ គីឡូម៉ែត្រ ដែលផ្ដល់ឱកាសរីករាយនឹងសម្រស់ទេសភាពនៃខេត្តកែប និងការប្រណាំងចម្ងាយ ៣០ គីឡូម៉ែត្រ សម្រាប់អ្នកជិះកង់ដែលមានបទពិសោធន៍ច្រើន។

លោក ហោ ប៊ុនថែ អគ្គនាយករងធនាគារ វីង បានមានប្រសាសន៍ថា៖ «គំនិតផ្តួចផ្តើមនេះមិនត្រឹមតែលើកកម្ពស់ការ​រស់នៅប្រកបដោយ​ផាសុខភាព និងពង្រឹងស្មារតីសហគមន៍ប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នារបស់យើងចំពោះហិរញ្ញវត្ថុប្រកបដោយចីរភាព និងការប្រើប្រាស់រូបិយប័ណ្ណជាតិ គឺប្រាក់រៀលខ្មែរ ផងដែរ»

លោក ហោ ប៊ុនថែ បានបន្ថែមថា៖ «នៅធនាគារ វីង យើងជឿជាក់យ៉ាងមុតមាំថា ការរីកចម្រើនពិតប្រាកដកើតឡើងបានតាមរយៈកិច្ចសហការគ្នា។ ព្រឹត្តិការណ៍ថ្ងៃនេះគឺជាភស្តុតាងបញ្ជាក់ពីសារៈសំខាន់នៃភាពរួបរួម ក្នុងការកសាងអនាគតហិរញ្ញវត្ថុមួយប្រកបដោយបរិយាបន្ន និងភាពរឹងមាំសម្រាប់ប្រទេសកម្ពុជា»

ការចូលរួមយ៉ាងសកម្មរបស់ធនាគារ វីង ក្នុងព្រឹត្តិការណ៍នេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុដ៏រឹងមាំមួយ។ តាមរយៈការកៀរគរបុគ្គលិករបស់ខ្លួនឱ្យចូលរួមក្នុងការជិះកង់នេះ ធនាគារ វីង បានបង្ហាញការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់សមាគមធនាគារនៅកម្ពុជា ដើម្បីលើកទឹកចិត្តដល់កិច្ចសហការរវាងធនាគារ ស្ថាប័នរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ ក្នុងកិច្ចកសាងវិស័យហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន និងមានស្មារតីទទួលខុសត្រូវលើផ្នែកបរិស្ថានកាន់តែប្រសើរ។

ព្រឹត្តិការណ៍ជិះកង់ប្រចាំឆ្នាំរបស់ធនាគារិក ក៏ជាផ្នែកមួយដ៏សំខាន់នៃគំនិតផ្តួចផ្តើមហិរញ្ញវត្ថុប្រកបដោយចីរភាពរបស់ សមាគមធនាគារនៅកម្ពុជា ដែលលើកទឹកចិត្តធនាគារ ដៃគូរដ្ឋាភិបាល និងភ្នាក់ងារអភិវឌ្ឍន៍ឱ្យធ្វើការរួមគ្នាឆ្ពោះទៅរកប្រព័ន្ធហិរញ្ញវត្ថុដែលមាននិរន្តរភាព និងប្រកបដោយបរិយាបន្នជាងមុន។

តាមរយៈការចូលរួមយ៉ាងសកម្មក្នុងព្រឹត្តិការណ៍សហគមន៍នេះ ធនាគារ វីង បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះភាពជាដៃគូ ការអភិវឌ្ឍ និងការទទួលខុសត្រូវរួមគ្នា ដែលទាំងអស់នេះនឹងរួមចំណែកកសាងប្រទេសកម្ពុជាឱ្យកាន់តែរឹងមាំ និងប្រកបដោយភាពធន់សម្រាប់មនុស្សជំនាន់ក្រោយៗទៀត៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

(វីដេអូ) គួរចងចាំ! នេះជាបទ «យុទ្ធសង្គ្រាម» របស់ ទេព បូព្រឹក្ស បង្កប់អត្ថន័យពីទង្វើឈ្លានពានដ៏អាក្រក់របស់ថៃមកលើកម្ពុជា

អាយុគ្រាន់ជាតួលេខ! លោកតាម្នាក់បានប្រពន្ធក្មេងវ័យខុសគ្នាជាង ៥០ ឆ្នាំ សម្រេចក្ដីស្រមៃបានកូនពូជក្នុងវ័យ ៩៣ ឆ្នាំ

ឃើញនៅក្មេងសង្ហា តែពិធីកររូបសង្ហាអតីត Freshie Boy ជួប សុភ័ក្ត្រ មានកូនប្រុសកំលោះធំទន្ទឹមខ្លួនហើយ

ឃ្យូតណាស់! នេះហើយជារូបរាងសត្វអំពិតអំពែកឈ្មោល អត់ចេះហោះភ្លឹបភ្លែតដូចអំពិលអំពែកញីទេ ចេះតែវារដូចដង្កូវ

ធនាគារ វីង និង សមាគមធនាគារនៅកម្ពុជា រួមគ្នាលើកកម្ពស់វប្បធម៌សន្សំនៅក្នុងសហគមន៍

ព័ត៌មានបន្ថែម

ធនាគារ វីង និង សមាគមធនាគារនៅកម្ពុជា រួមគ្នាលើកកម្ពស់វប្បធម៌សន្សំនៅក្នុងសហគមន៍

ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានការចូលរួមសហការឧបត្ថមនៅក្នុងកម្មវិធី «តោះចូលរួមសកម្មភាពដើម្បី អេស ឌី ជី» គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព

ក្រុមហ៊ុន Cambrew ឧបត្ថម្ភកម្មវិធី NordCham Crayfish Party និង ពិធីបុណ្យជាតិបារាំង (National French Day)

OREO x BABYMONSTER: ការសហការ #TwistLickDance ដ៏កក្រើក និង ឱកាសឈ្នះដំណើរកម្សាន្តប្រទេសកូរ៉េ ទទួលបទពិសោធ K-POP

ASUS Republic of Gamers ប្រកាសចេញ ROG Xbox Ally និង ROG Xbox Ally X កំណត់ស្តង់ដារថ្មីសម្រាប់ទីផ្សារឧបករណ៍លេងហ្គេម Handheld​ ក្នុងទីផ្សារកម្ពុជា

គណៈប្រតិភូ Danone គ្រុប ដែលជាក្រុមហ៊ុនអាហារូបត្ថម្ភឈានមុខគេពីបារាំង បានជួបសម្តែងការគួរសមជាមួយលោកជំទាវ រដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្មដើម្បីបញ្ជាក់អំពីគោលជំហរក្នុងការបន្តរួមចំណែក អភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិកម្ពុជា

ស្មាតហ្វូនអេក្រង់កោងដ៏ស្តើងបំផុតនៅលើពិភពលោក TECNO SPARK SLIM មានដាក់លក់ជាផ្លូវការហើយ!

ធ្លាក់សជាអ្វី? ការធ្លាក់សវារំខានអ្វីខ្លះដល់ស្ត្រី ហើយមានប៉ុន្មានយ៉ាង?

ស្វែងរកព័ត៌មាន​ ឬវីដេអូ