បន្ទាប់ពីរងចាំជាច្រើនខែ ទីបំផុត ប្ដីប្រពន្ធ Influencer អ្នកនាង លីនដា និង លោក Naro បានឃើញមុខទាយាទដំបូងហើយ ជាកូនស្រី ដែល លីនដា បានសម្រាលកូនដោយសុវត្ថិភាពដោយធម្មជាតិនៅថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២៥ នេះ។
តាមរយៈការបង្ហោះលើហ្វេសប៊ុករបស់លោក Naro ទទួលស្វាគមន៍កូនស្រីដំបូងពេញដោយក្ដីរំភើប ដែលកូនស្រីរបស់លោកមានមុខមាត់គួរឱ្យស្រឡាញ់ខ្លាំង ដោយលោក និង ភរិយា បានដាក់ឈ្មោះឱ្យកូនស្រីថា ទេពមុន្នី លីនឌីដាយអាណា ហៅ NingNing។
ក្នុងនោះ លោក Naro បានសរសេរសារភ្ជាប់ជាមួយរូបភាពស្វាគមន៍ទាយាទដំបូងយ៉ាងរំភើបថា ៖ «ជំរាបសួរបងៗពូមីងយាយតា អូនឈ្មោះ ningning ឈ្មោះពេញ ( ទេពមុន្នី លីនឌីដាយអាណា ) អូនកើតថ្ងៃ ទី១២ ខែ៥ ឆ្នាំ២០២៥ អូនសម្រាលដោយធម្មជាតិចា៎ ៤០ សប្តាហ៍គត់តែម្តង គីឡូ ២.៨៦គីឡូ»។
ទន្ទឹមនឹងនោះដែរ មហាជន ក៏ដូចជាមិត្តក្នុងសិល្បៈជាច្រើន កំពុងបង្ហាញការចូលរួមអបអរសាទរដល់លោក Naro និង ភរិយា ដែលទើបតែទទួលបានកូនដំបូងយ៉ាងគួរឱ្យក្នាញ់រូបនេះផងដែរ៕