ទីបំផុត រូបពិត សំឡេងពិតបានបង្ហាញ ក្រុមចម្រៀងនារីកូរ៉េដ៏ល្បី 2NE1 បានបំពេញក្តីស្រមៃហ្វេនៗដូចបំណង ដោយសមាជិកទាំង ៤ នាក់បានមកសម្តែងនៅកម្ពុជា ធ្វើឱ្យកក្រើកឆាកនៅកោះពេជ្រ បង្កើតជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រអស្ចារ្យបំផុត។
អមជាមួយការសម្តែង 2NE1 ក៏បានលេងស្ទីលស្លៀកពាក់បែបហ្វេហ្សិន ជាពណ៌ក្រហម ខ្មៅ ស មើលមកឡូយត្រូវចិត្តអ្នកគាំទ្រជាខ្លាំង។ បើតាមការបង្ហោះរបស់ទំព័រហ្វេសប៊ុក 2NE1 កម្ពុជា សមាជិកម្នាក់ៗបានស្លៀកពាក់ឈុតមកពីម៉ាកល្បីៗលំដាប់អន្តរជាតិ ឯតម្លៃវិញក៏មិនធម្មតាផងដែរ។
ភ្ជាប់នឹងរូបភាពបង្ហាញពីម៉ាក និង តម្លៃនៃសម្លៀកបំពាក់ សម្រាប់ឈុតរបស់សមាជិក Minzy មិនទាន់ដឹងប្រភពនៅឡើយ ខណៈឈុតរបស់សមាជិក ៣ នាក់ទៀតមានលម្អិតទាំងខោអាវ និង គ្រឿងលម្អ៕