ច្រើនខែមកហើយ ដែលកម្មវិធីប្រកួតធ្វើម្ហូប MasterChef Cambodia រដូវកាលទី ៣ បានបញ្ចប់ ដោយម្ចាស់ពានបានទៅដល់លោក ឃួន សំអន ជាបេក្ខជនមកពីខេត្តបន្ទាយមានជ័យ។
ដ្បិតថាកម្មវិធីបានបញ្ចប់យ៉ាងរលូនមែន តែអ្នកគាំទ្រនៅតែតាមដានពីជីវិតឯកជន និង ការងារសិល្បៈរបស់បេក្ខជនឆ្នើមនៃកម្មវិធីដូចដើម ដោយក្នុងនោះរួមមាន Top 3 កញ្ញា ឆៃ តារាម៉ាលីន ផងដែរ។ ក្នុងនោះ បេក្ខជនឆ្នើមមកពីខេត្តកំពតរូបនេះ ត្រូវបានអ្នកគាំទ្រតាមដានកញ្ញានៅលើបណ្តាញសង្គម មិនថាតែហ្វេសប៊ុក និង Tik Tok រាបរយ K ឯណោះ។
យ៉ាងណាមិញ ស្រាប់តែថ្មីៗនេះ កញ្ញា ឆៃ តារាម៉ាលីន បានបង្ហោះសារអរគុណដល់អ្នកគាំទ្រ ដែលនៅបន្ត Follow និង unfollow រូបនាងនៅលើបណ្តាញសង្គមនានា ព្រមទាំងបានបង្ហាញអារម្មណ៍ហាក់ខកចិត្តបន្តិចបន្តួចដែរ។
ក្នុងនោះ ម៉ាលីន បានរៀបរាប់ថា ៖ «អរគុណដល់បងប្អូន follower ដែលជាអ្នកគាំទ្រខ្ញុំយ៉ាងពិតប្រាក ដែលនៅតែបន្ត Follow ខ្ញុំតាំងពីដើមរហូតមកដល់ពេលនេះ ហើយអរគុណដល់បងប្អូនមួយចំនួនដែលបាន unfollow ខ្ញុំ។ ទោះយ៉ាងណាក៏អរគុណ ដែលពីមុនធ្លាប់ស្រឡាញ់ និង គាំទ្រខ្ញុំកន្លងមក។ ខ្ញុំទទួលស្គាល់ការពិតថា លើលោកនេះគ្មានអ្វីស្ថិតស្ថេរទេ សម្រាប់ខ្ញុំ គឺនៅតែមានអារម្មណ៍ថាចង់អរគុណសម្រាប់មនុស្សគ្រប់គ្នា ដែលធ្លាប់ស្រឡាញ់ និង គាំទ្រខ្ញុំពីមុន ទោះជាពេលនេះ មានការប្រែប្រួល និង អរគុណសម្រាប់បងប្អូន ដែលនៅតែបន្តស្រឡាញ់ខ្ញុំជាខ្ញុំយ៉ាងពិតប្រាកដ»៕