(វីដេអូ) ប្ដីល្អតែងឈរក្បែរប្រពន្ធ! ជី ដេវីត ជូន ទេព បូព្រឹក្ស ទៅម៉ាឡេស៊ី នាំយកវប្បធម៌ខ្មែរទៅសម្ដែងទស្សនីយភាពចម្រៀងដ៏អស្ចារ្យ ក្នុងកម្មវិធីអន្តរជាតិដ៏ធំ

Share This

កាលពីដើមខែមេសា ឆ្នាំ ២០២៥ កន្លងទៅ មហាជនអ្នកគាំទ្ររបស់តារាចម្រៀងស្រី ទេព បូព្រឹក្ស បានជ្រាបហើយពីដំណឹងដ៏រំភើបអបអរមួយ ដែលអ្នកនាងត្រូវបានអញ្ជើញឱ្យតំណាងជាសិល្បករកម្ពុជាចូលរួមក្នុងកម្មវិធីអន្តរជាតិដ៏ធំ គឺ 2025 ROUND Festival នៅឯប្រទេសម៉ាឡេស៊ី។

តាមរយៈការជូនដំណឹងពេលនោះដែរ អ្នកនាង ទេព បូព្រឹក្ស បានឱ្យដឹងដែរថា អ្នកនាងនឹងត្រៀមនាំយកការសម្ដែងទស្សនីយភាពសិល្បៈខ្មែរច្រើនទម្រង់បែបសហសម័យមាន ល្ខោនខោល, របាំមណីមេខលា និង អប្សរា ក្នុងបទចម្រៀង «ទេវរាជ» ជាលើកដំបូងលើឆាកអន្តរជាតិនេះ។

ចំពោះព្រឹត្តិការណ៍ ROUND Festival 2025 ត្រូវបានគេដឹងថាជាកម្មវិធីមហោស្រពតន្រ្តីអាស៊ាន-កូរ៉េ «Asian Korea Music Festival» ដែលរៀបចំឡើងជារៀងរាល់ឆ្នាំនៅលើទឹកដីប្រទេសកូរ៉េ តែសម្រាប់ឆ្នាំ ២០២៥ នេះ ROUND Festival នឹងប្រព្រឹត្តឡើងនៅថ្ងៃទី ២១ និង ២២ ខែមិថុនា ឆ្នាំ ២០២៥ នៅឯប្រទេសម៉ាឡេស៊ី មានការចូលរួមពីកំពូលតារាចម្រៀងល្បីៗនៅបណ្ដាប្រទេសអាស៊ាន និង ប្រទេសកូរ៉េខាងត្បូង។

យ៉ាងណាមិញ មកដល់ថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២៥ នេះ អ្នកនាង ទេព បូព្រឹក្ស ជាមួយក្រុមសម្ដែងសិល្បៈបុរាណ និង សម័យ បានចេញដំណើរទៅកាន់ប្រទេសម៉ាឡេស៊ីហើយ ដើម្បីត្រៀមចូលរួមសម្ដែងទស្សនីយភាពដ៏អស្ចារ្យក្នុងកម្មវិធីអន្តរជាតិ ROUND Festival នៅថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២៥ នេះ។ ជាមួយគ្នានោះ ក៏បានឃើញវត្តមានរបស់លោក ជី ដេវីត ស្វាមីជាទីស្រឡាញ់របស់តារាស្រីរូបនេះ បានជូនអ្នកនាងទៅដោយផ្ទាល់ ធ្វើជាជំនួយការផ្ទាល់ខ្លួន និង លើកទឹកចិត្តដល់ភរិយា ក្នុងឱកាសជួយផ្សព្វផ្សាយ និង លើកមុខមាត់សាងកិត្តិយសជូនប្រទេសជាតិផងដែរ៕

សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ធ្លាយការពិត! ៥​ យ៉ាង នៅពីក្រោយស្រីៗចូលចិត្តផាត់មុខទៅធ្វើការ មិនមែនដើម្បីទាញចំណាប់អារម្មណ៍មេ ឬ បុគ្គលិកប្រុសៗទេ

សមាគមសិល្បករខ្មែរ ចុះអនុស្សរណៈយោគយល់គ្នាជាមួយ និយ័តករមូលបត្រកម្ពុជា ដើម្បីលើកកម្ពស់ការយល់ដឹង និងការចូលរួមអភិវឌ្ឍវិស័យមូលបត្រ

សៃហ្វុន ផ្តាំទៅអ្នកជំនាន់ក្រោយ កុំយកការប្រកួតប្រជែងសម្រស់ទៅជាកន្លែងកាច់កុងគ្នា ឬធ្វើរឿងខ្មៅងងឹត

ចំណងស្នេហ៍ក្រៅឆាករវាងប្រុសសង្ហា ពឹង ពុទ្ធិស័ក្ត និង អ៊ីងអ៊ីង រយៈពេលជាង ១ ឆ្នាំ នៅតែផ្អែមដូចថ្ងៃដំបូង

(វីដេអូ) អាយុ ៣៥ ឆ្នាំនៅតែមិនខ្វល់ខ្វាយរឿងគូស្រករ! សុខ ពិសី មិនគេចសំណួរទៀតទេ សម្រេចចិត្តឆ្លើយច្បាស់ៗ ពេលមានគេសួរថាថ្ងៃណាយកប្ដី

ព័ត៌មានបន្ថែម

សៃហ្វុន ផ្តាំទៅអ្នកជំនាន់ក្រោយ កុំយកការប្រកួតប្រជែងសម្រស់ទៅជាកន្លែងកាច់កុងគ្នា ឬធ្វើរឿងខ្មៅងងឹត

ចំណងស្នេហ៍ក្រៅឆាករវាងប្រុសសង្ហា ពឹង ពុទ្ធិស័ក្ត និង អ៊ីងអ៊ីង រយៈពេលជាង ១ ឆ្នាំ នៅតែផ្អែមដូចថ្ងៃដំបូង

(វីដេអូ) អាយុ ៣៥ ឆ្នាំនៅតែមិនខ្វល់ខ្វាយរឿងគូស្រករ! សុខ ពិសី មិនគេចសំណួរទៀតទេ សម្រេចចិត្តឆ្លើយច្បាស់ៗ ពេលមានគេសួរថាថ្ងៃណាយកប្ដី

ផ្អឹបចោលការងារមួយរយៈ! គង់ ចាន់ស្រីមុំ ដឹកដៃស្វាមីទៅវិបស្សនាកម្មដ្ឋាន ១០ ថ្ងៃ ដើម្បីសន្សំធម៌

អបអរ! ទីបំផុត Nancy Wu កំពូលតារាស្រីប្រចាំទូរទស្សន៍ TVB ចាប់ដៃគូស្នេហ៍ជាដុកទ័រ រៀបការហើយ

ទៅដល់កូរ៉េ! កុយ អេនណា និង សិល្បករច្រើនរូប ទទួលបានការស្វាមគន៍យ៉ាងកក់ក្ដៅពីពលករខ្មែរ និង មានការចូលរួមមូលនិធិជួយវីរកងទ័ពច្រើនកុះករ

ក្ដៅគគុក! ជិតដល់ថ្ងៃទៅប្រកួតអន្តរជាតិ ហ្វីយ៉ាតា ផុសសារយ៉ាងភ្ញាក់ផ្អើលពីអ្នកគ្រប់គ្រង MUC 2025 ដូចកំពុងមានរឿងផ្ទៃក្នុងត្រូវចាកចេញពីតំណែង

(វីដេអូ) មិនដឹងការពិត ឬសម្តែង តែអ្នកគាំទ្រឃើញសកម្មភាពស្និទ្ធស្នាលរវាង វ៉ាន់ ដាវីត និង ព្រីន ហើយពេញចិត្តខ្លាំង

ស្វែងរកព័ត៌មាន​ ឬវីដេអូ