ព្រះអើយ! ឈឺពោះកើតកូន តែស្ទះកំប្លោកពេកទៅមណ្ឌលសុខភាពមិនទាន់ ត្រូវគ្រូពេទ្យសម្រាលឱ្យលើទូក
មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាផ្ទុះការភ្ញាក់ផ្អើល និង ស្ងើចសរសើរមិនដាច់ពីមាត់ ក្រោយពេទ្យឆ្មបមួយរូបបានបង្កើតកូនជូនស្ត្រីមានផ្ទៃពោះម្នាក់នៅលើទូកកណ្ដាលទន្លេ បានដោយជោគជ័យ ដោយសារតែទៅកាន់មណ្ឌលសុខភាពមិនទាន់ពេលវេលា។
ទាក់ទិនទៅនឹងរឿងនេះ បើតាមការបង្ហោះរបស់ឆ្មបផ្ទាល់ ដែលមានគណនីឈ្មោះ Siphay Kho បានបញ្ជាក់ឱ្យដឹងដូច្នេះថា ៖ «ដោយសារជួបបញ្ហាស្ទះកំប្លោកខ្លាំងពេក ទើបបណ្ដាលឱ្យស្រ្តីម្នាក់សម្រាលកូននៅមណ្ឌលសុខភាពមិនទាន់ ទើបកើតពាក់កណ្តាលផ្លូវ»។
ទន្ទឹមគ្នានេះ អ្នកគ្រូពេទ្យបានបញ្ជាក់ឱ្យដឹងទៀតថា ៖ «ក្នុងនាមយើងជាពេទ្យឆ្មប ទោះទៅដល់ទីណាក៏យើងធ្វើការបំរើសេវាដល់អតិថិជនជាទីស្រឡាញ់បានគ្រប់ទីកន្លែង។ សុំទោសផង ចំពោះឯកសណ្ឋានដោយសារពេលវេលាតក់ក្រហល់ពេក»៕