កាលពីថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២៥ កន្លងទៅនេះ អ្នកគាំទ្រកំពូលតារាចម្រៀងរ៉េប វណ្ណដា ច្បាស់ជាបានជ្រាបហើយថា គឺជាថ្ងៃកំណើតរបស់លោកគម្រប់អាយុ ២៧ ឆ្នាំ។
ជាការពិត ក្នុងថ្ងៃកំណើតជារៀងរាល់ថ្ងៃ ខណៈទទួលបានការជូនពរពីសំណាក់អ្នកគាំទ្រនោះ វណ្ណដា ក៏តែងតែផ្តល់ជូនកាដូចជូនអ្នកគាំទ្រវិញ តាមរយៈបទចម្រៀងរបស់លោក ដោយក្នុងថ្ងៃកំណើតឆ្នាំនេះ លោកបានបញ្ចេញចម្រៀងថ្មីមួយបទមានចំណងជើងថា «J+O Zero III»។
ម្យ៉ាងវិញទៀត ស្របគ្នាចេញនូវបទចម្រៀងថ្មី មុននឹងការប្រគំតន្ត្រីសម្ពោធ Album ចម្រៀងថ្មីមកដល់នៅថ្ងៃទី ២៤ និង ២៥ ខែមករា ឆ្នាំ ២០២៥ ខាងមុខទៀតនោះ វណ្ណដា ក៏បានរៀបចំកម្មវិធីលក្ខណៈឯកជនយ៉ាងអភិជន នៅឯសណ្ឋាគារ Sun & Moon ក្នុងថ្ងៃកំណើតផងដែរ ដោយមានវត្តមានមិត្តស្រីបណ្ដូលចិត្ត ព្រមទាំងមិត្តភក្ដិក្នុងវិស័យរ៉េបជាច្រើន៕