ការសិក្សាមួយនៅកូរ៉េខាងត្បូង បានរកឃើញថាអ្នកដែលឧស្សាហ៍ញ៉ាំបាយម្នាក់ឯង អាចប្រឈមមុខនឹងបញ្ហាសុខភាព ជាងអ្នកដែលញ៉ាំជុំគេឯង។

ការសិក្សានេះ បានចុះផ្សាយនៅក្នុង Obesity Research & Clinical Practice ដោយបានសិក្សាទៅលើជនជាតិកូរ៉េពេញវ័យចំនួន ៧ ៧២៥ នាក់ ហើយជាលទ្ធផលគេបានរកឃើញថា អ្នកដែលឧស្សាហ៍ញ៉ាំបាយម្នាក់ឯង អាចប្រឈមនឹងការកើតជំងឺទឹកនោមផ្អែម និង ជំងឺបេះដូង ជាពិសេសគឺមនុស្សប្រុសដែលមិនទាន់រៀបការ។

ការសិក្សាបានឱ្យដឹងថា នៅពេលញ៉ាំម្នាក់ឯងភាគច្រើនមនុស្សតែងតែរើសរបបអាហារមិនល្អ ដូចជាសាច់តិច បន្លែតិច ជាដើម។ ម្យ៉ាងទៀតអ្នកដែលញ៉ាំម្នាក់ឯងភាគច្រើនសុទ្ធតែជាអ្នកញ៉ាំអាហារមិនទៀង ឬ អ្នកដែលមានភាពឯកាខ្លាំង ដែលនេះសុទ្ធតែបង្កឥទ្ធិពលអវិជ្ជមានដល់សុខភាពផ្លូវចិត្ត និង រាងកាយ៕

ប្រភព៖ Sanook