ជាមួយសម្បុរស្រអែមស្រស់ រាងខ្ពស់ស្រឡះ មុខមាត់ប្រិមម្រិយ កុយ អេនណា ត្រូវបានមហាជនចាត់ទុកនាងជានារីខ្មែរកំពូលសម្រស់មួយរូប ដែលស្រស់ស្អាតមកទាំងព្រម ពីចុងសក់ដល់ចុងជើង។ លើសពីនេះ មិនថាការតុបតែងខ្លួនបែបណា បុរាណ ឬ សម័យ នាងរមែងតែស្រស់ស្អាតគ្រប់ទម្រង់។
ជាក់ស្តែង ដូចថ្មីថ្មោងនេះ មហាជនគ្រប់គ្នាហាក់ចាប់អារម្មណ៍ខ្លាំង ខណៈដែលនាងបានបង្ហោះរូបភាពប៉ុន្មានសន្លឹកនៅលើបណ្តាញសង្គម ដែលបង្ហាញពីការតុបតែងខ្លួនក្នុងឈុតបុរាណ អមដោយគ្រឿងលម្អយ៉ាងប្រណីត ពិតជាស័ក្តិសមគ្មានកន្លែងទាស់។
ជាការពិតណាស់ តាមការបង្ហោះរូបភាព ឈុតដែលនាងគ្រង មានឈ្មោះថា «រាជធីតាក្សត្រ» នាម (បុស្បាអតម៊ីរ៉ាមរ័ត្ននា) ជាតួអង្គ រាជិនីសម្រស់ នគរទាំង ១២ ដែលត្រូវបានដំឡើង និង ដាក់ឈ្មោះ ដោយ លោក Sool Cool ស្ថាបនិក De PAGE studio។
ក្រោយបង្ហោះរូបភាពមិនបានប៉ុន្មាន មហាជន និង អ្នកគាំទ្រនាងជាច្រើន បានចែករំលែកហូរហែ ព្រមទាំងបានចូល Comment សរសើរថា នាងពិតជាស្រស់ស្អាតខ្លាំង ស្អាតជានារីខ្មែរពិតៗ ប្រកបដោយភាពថ្លៃថ្នូរ៕