មិនចាញ់ច្រាបថៃទេ! អភិបាលខេត្តបន្ទាយមានជ័យ លើកពីផ្លូវច្បាប់តបទៅអភិបាលខេត្តស្រះកែវ ជុំវិញបញ្ហាលំនៅឋានរបស់ពលរដ្ឋ នៅតំបន់ព្រំដែនរវាងប្រទេសទាំងពីរ

Share This

នៅព្រឹកថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ ២០២៥ នេះ អភិបាលខេត្តបន្ទាយមានជ័យ បានផ្ញើលិខិតឆ្លើយតបទៅអភិបាលខេត្តស្រះកែវ ប្រទេសថៃវិញ លើករណីលិខិតរបស់ខេត្តស្រះកែវ ស្នើសុំកិច្ចសហការដោះស្រាយបញ្ហា ផ្ទះប្រជាពលរដ្ឋនៅតំបន់ព្រំដែនក្នុងខេត្តបន្ទាយមានជ័យ និង ខេត្តស្រះកែវ។

តាមរយៈលិខិត អភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ជូនអភិបាលខេត្តស្រះកែវឱ្យបានដឹងថា បញ្ហាខាងលើនេះ គឺជាបញ្ហាពាក់ព័ន្ធនឹងការគ្រប់គ្រងព្រំដែន និង ការងារវាស់វែងខណ្ឌសីមា និង បោះបង្គោលព្រំដែន ដែលជាសមត្ថកិច្ចរបស់គណៈកម្មាធិការព្រំដែន ទូទៅកម្ពុជា-ថៃ (GBC) និង គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) នៃប្រទេសទាំងពីរ កម្ពុជា-ថៃ ស្របតាមកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការព្រំដែន ចុះថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ១៩៩៥ និង អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការវាស់វែង ខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ ឆ្នាំ ២០០០ (MOU ២០០០)។

អភិបាលខេត្តបន្ទាយមានជ័យ បានបន្តថា ការធ្វើសកម្មភាពដោយឯកតោភាគីណាមួយ ប៉ះពាល់ដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅ និង អាស្រ័យផលក្នុងតំបន់នោះ ជាការបំពានដល់ MOU ២០០០, កិច្ចព្រមព្រៀងឈប់បាញ់ រវាងកម្ពុជា និង ថៃ នាថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៥ និង ស្មារតីនៃកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការ ព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នាថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០២៥ នៅប្រទេសម៉ាឡេស៊ី ព្រមទាំងស្មារតីនៃកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) រវាងប្រទេសទាំងពីរ នាថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៥។

អភិបាលខេត្តបន្ទាយមានជ័យ បានស្នើឱ្យអភិបាលខេត្តស្រះកែវ រក្សាស្ថានភាពព្រំដែន និង ស្ថានភាពប្រជាជនកំពុងរស់នៅពេលបច្ចុប្បន្ន ហើយទុកកិច្ចការងារនេះជូនទៅ GBC និង JBC ដែលជាយន្តការមានសមត្ថកិច្ចក្នុងការដោះស្រាយបញ្ហានេះ។ ឯកឧត្តមសង្ឃឹមជឿជាក់ថា បញ្ហាខាងលើនេះនឹងមានដំណោះស្រាយល្អ ប្រកបដោយសន្តិវីធី ឈរលើគោលការណ៍ច្បាប់អន្តរជាតិ នៅក្នុងកិច្ចប្រជុំ GBC និង JBC នាពេលដ៏ខ្លីខាងមុខនេះ៕

សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

នៅចិន! នារីម្នាក់រៀនចប់ថ្នាក់បណ្ឌិត បែរជាឆ្លងជំងឺអេដស៍ដោយមិនដឹងខ្លួន ក្រោយទៅសម្អាតធ្មេញនៅគ្លីនិកមួយ

ក្រៅពីប្រាក់រ៉ឺត្រែត! ពេលអាយុចាប់ពី ៦០ ឆ្នាំ សមាជិក ប.ស.ស. នឹងទទួលបានអត្ថប្រយោជន៍ពិសេសៗ ៣ យ៉ាងទៀត

ចូលចិត្តហ្វេហ្សិនតិចអត់ដឹង! នេះជាបិតាបង្កើតដំណើរការច្នៃម៉ូដ និង ដើរបង្ហាញម៉ូដដំបូងគេបំផុត

ធ្មេចបើកៗ ៨ ខែហើយដែល RuthKo បានចាកចេញ តែ NPN នៅតែនឹក និង ចង់ជួបមុខមិត្តសម្លាញ់ជានិច្ច

(វីដេអូ) រំលង ២ ឆ្នាំ! ម្ចាស់មកុដ MAC 2023 សូរ ពេជ្រវលក្ខណ៍ ទទួលតំណែងថ្មីជា MIC 2025 ត្រៀមតំណាងប្រទេសម្ដងទៀតនៅជប៉ុន

ព័ត៌មានបន្ថែម

នៅចិន! នារីម្នាក់រៀនចប់ថ្នាក់បណ្ឌិត បែរជាឆ្លងជំងឺអេដស៍ដោយមិនដឹងខ្លួន ក្រោយទៅសម្អាតធ្មេញនៅគ្លីនិកមួយ

ក្រៅពីប្រាក់រ៉ឺត្រែត! ពេលអាយុចាប់ពី ៦០ ឆ្នាំ សមាជិក ប.ស.ស. នឹងទទួលបានអត្ថប្រយោជន៍ពិសេសៗ ៣ យ៉ាងទៀត

បាតុភូតកម្រ! ស្អែកនេះ នៅកម្ពុជានឹងអាចមើលឃើញបាតុភូត «ចន្ទគ្រាសពេញវង់» ទូទាំងប្រទេស ចាប់ពីម៉ោង ១១៖៣០យប់

ព្រះអើយ! ទារកទើបនឹងកើត ២ នាក់នៅឥណ្ឌា ត្រូវអស់បុណ្យទៅវិញ ព្រោះសត្វកណ្តុរនៅក្នុងមន្ទីរពេទ្យ

ព្រះអើយ! ក្មេងប្រុសម្នាក់ខ្វះវីតាមីនដល់ថ្នាក់ពិការភ្នែកទាំងសងខាង ព្រោះឪពុកម្តាយឱ្យញ៉ាំតែអាហារកែច្នៃពេក

អ្នកមានប័ណ្ណ ប.ស.ស អាចទទួលបានសេវាព្យាបាល និង ថែទាំវេជ្ជសាស្ត្រ ផ្នែកថែទាំសុខភាព ៧ មុខ បើឆ្ងល់ទាក់ទងទៅលេខនេះភ្លាម

បុរសឈ្មោះ Mark Zuckerberg ដាក់ពាក្យប្ដឹងមេធំហ្វេសប៊ុក រឿងបិទគណនីខ្លួនច្រើនដង ព្រោះតែឈ្មោះដូចគ្នា

ទាន់ហេតុការណ៍! Anutin Charnvirakul មេបក្សភូមិចៃថៃ ត្រូវបានសភាថៃបោះឆ្នោតឱ្យក្លាយជានាយករដ្ឋមន្រ្តីទី ៣២

ស្វែងរកព័ត៌មាន​ ឬវីដេអូ