នៅថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៥ នេះ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងពីការរៀបចំរថយន្តក្រុងចំនួន ៥៩៧ គ្រឿង សម្រាប់ដឹកជញ្ជូនសាធារណៈដោយមិនបង់ប្រាក់ រយៈពេល ០៦ ថ្ងៃ ចាប់ពីថ្ងៃទី ១២ ដល់ ថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២៥។
ការរៀបចំនេះផងដែរ ធ្វើឡើងដើម្បីជួយសម្រួលដល់ការចំណាយរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ និង ទៅកម្សាន្តសប្បាយសង្ក្រាន្តឆ្នាំថ្មី នៅតាមបណ្តាខេត្តនានា ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់។
ក្នុងនោះផងដែរ សម្រាប់គោលដៅចេញពីភ្នំពេញ ទៅខេត្តសៀមរាប មានរថយន្តសរុបចំនួន ១១២ គ្រឿង ចេញដំណើរចាប់ពីម៉ោង ៦៖៣០ នាទីព្រឹក ដល់ម៉ោង ១១៖៣០ នាទីព្រឹក ថ្ងៃទី ១២ ដល់ថ្ងៃទី ១៧ មេសា ២០២៥ នៅទីតាំងចេញដំណើរស្ថិតនៅដីឡូត៏តំបន់ OCIC ជ្រោយចង្វារ (រង្វង់មូលទេពមច្ឆា) ទៅដល់ចំណតខេត្តសៀមរាប ស្ថិតត្រង់ចំណុចបុរីរដ្ឋបាលខេត្តសៀមរាប វិថីសម្ដេចវិបុលបញ្ញា សុខ អាន (ផ្លូវ៦០ម៉ែត្រ)៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖