ឃើញម្តាយត្រូវមហាជនផ្ទុះការវែកញែករឿងប្រកាន់ពាក្យគេហៅ ម៉ែ កូនប្រុសអ្នកស្រី ច័ន្ទ តារាទី ចេញបកស្រាយភ្លែត

Share This

កាលពីពេលថ្មីៗនេះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ជាពិសេសអ្នកនៅក្នុងរង្វង់សិល្បៈជាច្រើន បានផ្ទុះការជជែកវែកញែកនូវវីដេអូមួយរបស់តារាភាពយន្តជើងចាស់ អ្នកស្រី ច័ន្ទ តារាទី ដែលលើកឡើងមិនពេញចិត្តនៅពេលគេហៅខ្លួនថា ម៉ែ។

ក្នុងវីដេអូខ្លីមិនដល់ ១ នាទី នោះ អ្នកស្រី ច័ន្ទ តារាទី បានរៀបរាប់ថា ៖ «… ហើយក៏ចង់និយាយដែរ មនុស្សឥលូវមិនដឹងយ៉ាងម៉េច ឃើញអ្នកណាក៏អ្នកគ្រូ ម៉ែ អ្នកគ្រូ ម៉ែ បងថាឱ្យទៀត! អ្នកខ្លះចាស់សឹងចំណាស់ប្តីយើង ទាល់ពេលឃើញយើង ម៉ែ ខ្ញុំថា នែក ហៅម៉ែហ្នឹង អាម៉េចខ្ញុំធ្លាប់យកឪខ្លួនឯងនុងពីអង្កាល់ ព្រោះអត់ចូលចិត្ត និយាយឱ្យត្រង់ ភាគច្រើនអ្នកនៅក្នុងសិល្បៈ ប្រហែលជាដឹងហើយ…»។

ជាការពិតទៅ វីដេអូខាងលើនេះ ត្រូវបានកាត់ចេញពីកម្មវិធី Black-White TV SHOW ដែលបានបង្ហោះជាផ្លូវការនៅថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២៥ ដែលមានអ្នកនាង ពេជ្រ សេរីរ័ត្ន ជាអ្នករៀបចំកម្មវិធី និង ជាពិធីការិនីក្នុងកម្មវិធីនោះ។

ក្នុងនោះ វីដេអូបន្តក៏បានបញ្ជាក់ច្បាស់ៗដែរ ពីមូលហេតុដែលអ្នកស្រី ច័ន្ទ តារាទី មិនសូវពេញចិត្តឱ្យគេហៅ ម៉ែៗនោះ ក៏ព្រោះតែស្តាប់ទៅដូចទៅជារឿងផ្សេង ដូចជាហៅម៉ែយ៉ែមៗ ជាដើម។

ដោយឡែក ក្រោយបន្តមានការវែកញែក បញ្ចេញមតិរៀងៗខ្លួនពីមហាជ និង អ្នកក្នុងរង្វង់សិល្បៈផងនោះ នៅយប់ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៥ កន្លងទៅ កូនប្រុសបង្កើតរបស់អ្នកស្រី ច័ន្ទ តារាទី ក៏បានចេញមកបង្ហោះសារថា ៖ «ថ្ងៃនេះ ផ្ទុះការវែកញែកពាក្យថា «ម៉ែ» ដែលអ្នកម្តាយរបស់ខ្ញុំបានហាម និង មិនចង់ឱ្យអ្នកដទៃហៅគាត់ពាក្យនេះ។ ឥលូវនេះ ក្លាយជាប្រធានបទយ៉ាងក្តៅគគុក! តាមពិតទៅ មនុស្ស និង គ្រួសារនីមួយៗមានវិន័យរៀងៗខ្លួន! ម្តាយខ្ញុំគ្រាន់តែចង់បញ្ជាក់ថា «បុគ្គល ដែលអាចហៅគាត់ថាម៉ែបាន លុះត្រាតែជាកូនបង្កើត ឬ អ្នកដែលគាត់រាប់ទុកជាកូន»។ តែបងប្អូនមួយចំនួនបែរជាយល់ខុស ទៅជាគិតថាគាត់ចាស់ហើយមិនចង់ចាស់។ បានឌឺដងថា «ចង់ឱ្យគេហៅអូនមែន?» ពាក្យថា «ម៉ែ» នេះ ក្នុងសង្គមសម័យឥលូវ គឺវាមានន័យច្រើន ដូច្នេះហើយទើបគាត់មិនចង់ឱ្យបងប្អូនហៅគាត់ថាម៉ែ។ គាត់មានបានហាមបងប្អូនមិនឱ្យហៅគាត់ថា បងស្រី អ្នកមីង អ៊ុំស្រី ឬលោកយាយឯណា? ពាក្យរបស់ខ្មែរយើង គឺមានគ្រប់គ្រាន់សម្រាប់ប្អូនយកទៅប្រើប្រាស់បាន តាមកាលៈទេសៈ។ គ្រាន់តែគាត់មិនចង់ឱ្យបងប្អូនហៅគាត់ថា ម៉ែ បែរជានិយាយថា គាត់គ្មានសីលធម៌ ព្រមទាំងប្រើពាក្យប្រមាថ មាក់ងាយដល់គាត់ ទាំងដែលរូបគាត់ជាវីរសិល្បករជើងចាស់មួយរូប។ សូមបន្ថែមមួយទៀតអំពីពាក្យ «អ្នកគ្រូ»។ គាត់មិនបានហាមបងប្អូន មិនឱ្យហៅគាត់ថា «អ្នកគ្រូ» នោះទេ! កាលដែលគាត់បានហាម មិនគួរឱ្យហៅថា «អ្នកគ្រូ» នោះ គឺគាត់ចង់សំដៅទៅលើ ការហៅទៅកាន់បុគ្គល ដែលមិនធ្លាប់ឆ្លងកាត់សាលាសិល្បៈត្រឹមត្រូវ និង គ្មានបទពិសោធន៍។ បងប្អូន ពូ មីង ដែលធ្លាប់បានស្គាល់អ្នកម្តាយខ្ញុំ ប្រាកដជាដឹងហើយថាគាត់ជាមនុស្សបែបណា។ គាត់គឺជាបុគ្គលម្នាក់ ដែលគ្មានរឿងអាស្រូវម្តងណាឡើយក្នុងសង្គមសិល្បៈ! មានតែ ចូលរួមជួយសង្គមជាតិ និង សប្បុរសធម៌នានា។ ក្នុងនាមជាកូនប្រុសរបស់គាត់ ខ្ញុំពិតជាមិនអាចទទួលយកបានទេ នូវពាក្យដែលបងប្អូនមួយចំនួនបានប្រើមកលើគាត់ បែបចំអក ឡកឡើយបែបនេះ! សូមអភ័យទោស បើការសម្រាយរបស់ខ្ញុំខាងលើមានការខុសឆ្គង!»៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

កម្ពុជាជាប់ឈ្មោះក្នុង Top10 មាន sugar daddy ច្រើនជាងគេបំផុតនៃបញ្ជីប្រទេសនៅអាស៊ី លេខ ១ បានទៅលើប្រទេសនេះ

ការសិក្សាថ្មី ៖ អត់បានជួយខ្លួនឯងតែ ១ អាទិត្យ អាចធ្វើឱ្យកើតបញ្ហាអាក្រក់នេះ ប៉ះពាល់ជីវិតប្រចាំថ្ងៃខ្លាំង

(វីដេអូ) កូនល្បីដល់កម្រិតនេះ តាមពិតពីដំបូង យាយយ៉យ មិនចង់ជំរុញឱ្យ នាយព្រែក ចូលសិល្បៈទេ ព្រោះហេតុផលមួយ

ប្ដីមើលរឿង 18+ ក្នុងវេបសាយ មើលចុះមើលឡើងឃើញប្រពន្ធខ្លួនឯងជាតួស្រី ឈឺចិត្តខ្លាំងពេកធ្វើរឿងស្មានមិនដល់មួយ

ប្រវត្តិយ៉ៗរបស់ព្រឹទ្ធាចារ្យ ប៉ែន សុខហួន តួឯកនាយរោងចុងក្រោយ ក្នុងរជ្ជកាលសម្តេចព្រះមហាក្សត្រិយានី កុសុមៈ

ព័ត៌មានបន្ថែម

(វីដេអូ) កូនល្បីដល់កម្រិតនេះ តាមពិតពីដំបូង យាយយ៉យ មិនចង់ជំរុញឱ្យ នាយព្រែក ចូលសិល្បៈទេ ព្រោះហេតុផលមួយ

មើលចិត្តគ្នា ៥ ឆ្នាំ! ទីបំផុតអ្នកផលិតមាតិកា ខេមរា ចូលចែចូវគូស្នេហ៍តាមប្រពៃណី រង់ចាំថ្ងៃមង្គលនៅដើមឆ្នាំ ២០២៦

នៅតែស្ងាត់ឈឹង! គឹម លក្ខិណា បន្តភាពស្ងប់ស្ងាត់ គ្មានអ្នកដឹងពីបច្ចុប្បន្នភាពនៃជីវិត សូម្បីអ្នកសិល្បៈក៏គ្មានអ្នកដឹង

ឆន សុវណ្ណារាជ ប្រកាសឈប់ច្រៀងចម្រៀងរបស់ខ្លួនប៉ុន្មានបទនេះ ព្រោះជាបទយកតាមលំនាំចម្រៀងចោរសៀម

(វីដេអូ) អ្នកសិល្បៈអៀនរំភើបជំនួស! ឱក សុគន្ធកញ្ញា និង ស្វាមី ផ្ដល់ស្នាមថើបឱ្យគ្នាយ៉ាងផ្អែម មុខគេឯង

សល់តែអនុស្សាវរីយ៍! អតីតបេក្ខជន Cambodian Idol ២ រូប បានចែកឋានទាំងវ័យក្មេង ក្រោយជួយគ្រោះថ្នាក់លើដងផ្លូវ

(វីដេអូ) ក្រោយទទួលស្គាល់ជាស្វាមីភរិយា ពេលនេះ មាស សុខសោភា បង្ហាញសកម្មភាពដើរកម្សាន្តជាមួយតាសក់សភ្នំត្បែងយ៉ាងសប្បាយ

បង្ហាញសម្រស់កូនស្រីច្បង ដាញ់ ម៉ូនីកា ក្នុងវ័យ ១៥ ឆ្នាំ សម្រស់ស្អាតមិនចាញ់អ្នកម្ដាយជាតួកុន

ស្វែងរកព័ត៌មាន​ ឬវីដេអូ