អ្នកនិយមតាមដានបណ្តាញសង្គម ជាពិសេស ផ្នែក Gamer ច្បាស់ជាបានស្គាល់មកហើយ នូវគូស្នេហ៍ Gamer កញ្ញា សៀនាង និង លោក Oppa ដែលពេលនេះ អ្នកទាំង ២ បានក្លាយទៅជាអ្នកផលិតមាតិកាមានប្រជាប្រិយភាពមួយរូប។
ក្នុងនោះ អ្នកនិយមតាមដានជីវិតឯកជនរបស់អ្នកទាំង ២ ក៏ច្បាស់ជាបានជ្រាបមកហើយ ពីប្រវត្តស្នេហ៍របស់កញ្ញា សៀនាង និង លោក Oppa ដែលបានស្រឡាញ់គ្នា និង មើលចិត្តថ្លើមគ្នាមួយរយៈធំមកហើយក្នុងនាមជាគូស្នេហ៍។
យ៉ាងណាមិញ ក្រោយអ្នកគាំទ្រ និង មិត្តភក្តិរង់ចាំដំណឹងល្អ នៃថ្ងៃមង្គលជ័យរបស់អ្នកទាំង ២ ហើយនោះ ពេលនេះ ស្រីស្អាត ប្រុសសង្ហាខាងលើ បានដឹកដៃគ្នាថតរូប Pre-Wedding ហើយ ដោយកញ្ញា សៀនាង និង លោក Oppa បញ្ជាក់ថា គឺជាការថតឈុតមង្គលការពិតប្រាកដ មិនមែនថតពាណិជ្ជកម្មនោះឡើយ។ ក្រោយទទួលបានដំណឹងនេះហើយ អ្នកគាំទ្រ និង មិត្តភក្តិក៏បានចូលរួមអបអរសាទដល់អនាគតគូស្វាមីភរិយាថ្មីទាំង ២ រូប ជាបន្តបន្ទាប់ផងដែរ៕