ព្រឹត្តិការណ៍ការចុះហត្ថលេខាទូតសុច្ឆន្ទៈ រវាងក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងបាកាស និង Flash KH

Share This

ភ្នំពេញ ប្រទេសកម្ពុជា – ថ្ងៃទី 8 ខែមីនា ឆ្នាំ 2025 – នៅផ្សារទំនើប AEON 3 មានព្រឹត្តិការណ៍ការចុះហត្ថលេខាទូតសុច្ឆន្ទៈ រវាងក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង បាកាស និង ក្រុម Flash KH ដែលជាក្រុម E-sports ដ៏ល្បីមួយនៅកម្ពុជា ដែលមានអ្នកគាំទ្រជាច្រើន។ កម្មវិធីដ៏ពិសេសនេះ មានការចូលរួមពីនាយកគ្រប់គ្រងតំបន់ប្រចាំប្រទេសកម្ពុជា របស់ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងបាកាស សមាជិកក្រុម Flash KH និង អ្នកគ្រាំទ្រជាច្រើន។

នៅក្នុងសុន្ទរកថារបស់ លោក Jinwook Lee (ជីនវ៊ុក លី) ដែលជានាយកគ្រប់គ្រងតំបន់ប្រចាំប្រទេសកម្ពុជា របស់ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងបាកាសបាន មានប្រសាសន៍ថា ៖ «ថ្ងៃនេះ ពួកយើងប្រកាសទូតសុច្ឆនៈដំបូងរបស់យើងគឺ “Flash KH” ។ Flash KH គឺជាក្រុម E-sports កំពូលមួយរបស់កម្ពុជា ដែលត្រូវបានគេស្គាល់ថា មានទេពកោសល្យ ការតាំងចិត្ត និង ការប្តេជ្ញាចិត្តដើម្បីជោគជ័យ ជាមួយនឹងយុទ្ធសាស្ត្រក្នុងការប្រគួត ការធ្វើការងារជាក្រុម និង ការចូលរួមគាំទ្រក្នុងវិស័យ E-sports” ។ E-sports គឺជាកីឡាអេឡិចត្រូនិច ដែលរីកចម្រើនយ៉ាងឆាប់រហ័ស ដោយទាមទារការយកចិត្តទុកដាក់ ជំនាញ និង អំណត់តស៊ូ ដែលសមស្របនឹងភេសជ្ជៈប៉ូវកម្លាំងបាកាស។ តាមរយៈការចាប់ដៃគូជាមួយ Flash KH ក្រុមហ៊ុនភេសជ្ជៈបាកាស មានគោលបំណងគាំទ្រដល់ការរីកចម្រើននៃកីឡាអេឡិចត្រូនិកនៅកម្ពុជា ព្រមទាំងភ្ជាប់ទំនាក់ទំនងជាមួយមនុស្សជំនាន់ថ្មីដែលមានឆន្ទៈខ្ពស់ ជាជំនាន់ដែលប្រើប្រាស់បចេ្ចវិជ្ជាបញ្ញាសិប្បនិម្មិត (AI Generation) ដែលត្រូវការបំពេញថាមពល ដើម្បីផ្តោតអារម្មណ៍ក្នុងការប្រកួតឱ្យអស់ពីសមត្ថភាព»

តាមប្រសាសន៍របស់លោក Jinwook Lee (ជីនវ៊ុក លី) បានបង្ហាញថា ៖ «ចក្ខុវិស័យរបស់ភេសជ្ជៈប៉ូវកម្លាំងបាកាស គឺផ្តល់ជូននូវភេសជ្ជៈ ប៉ូវកម្លាំងដ៏ពិតប្រាកជ ជាមួយនឹងគុណភាព ប្រសិទ្ធភាព និង ការជឿទុកចិត្តពីអតិថិជន ក៏ដូចជាការយល់ច្បាស់ពីតម្រូវការរបស់អតិថិជនរបស់ខ្លួន»

តាមរយៈព្រឹត្តិការណ៍ ការចុះហត្ថលេខាទូតសុច្ឆន្ទៈនេះមានការជជែកលើចំណុចសំខាន់ៗជាច្រើនទាក់ទងអំពី ភេសជ្ជៈប៉ូវកម្លាំងបាកាស ដែលដើរតួរក្នុងការបំពេញបន្ថែមថាមពលមកដល់អ្នកលេងកីឡា E-sports ជាប្រចាំ។ ជាមួយគ្នាផងដែរ លោក Jinwook Lee (ជីនវ៊ុក លី) បានលើកពីអត្ថប្រយោជន៍ និង ដើមកំណើតរបស់ភេសជ្ជៈប៉ូវកម្លាំង បាកាស ថាជាភេសជ្ជៈប៉ូវកម្លាំងរបស់ប្រទេសកូរ៉េ ដែលត្រូវបានផលិតឡើងដោយក្រុមហ៊ុនឱសថដ៏ធំមួយរបស់ប្រទេសកូរ៉េ និង ណែនាំជាលើកដំបូងនៅក្នុងប្រទេសកូរ៉េចាប់តាំងពីឆ្នាំ 1963 ដោយផ្ដោតទៅលើគុណភាព និង ប្រសិទ្ធិភាព។ ភេសជ្ជៈប៉ូវកម្លាំងបាកាស គឺជានិមិត្តសញ្ញានៃភាពតស៊ូ ជំនួយស្មារតី និង ជាដៃគូរយល់ចិត្តពេលអ្នកត្រូវការថាមពល ដើម្បីបន្តឆ្ពោះទៅកាន់ភាពជោគជ័យ។

លោក តែ តេកហេង ដែលជា General Manager និង ជាអ្នកតំណាងក្រុម Flash KH បានលើកឡើងថា ៖ «ពួកយើងជឿជាក់លើភេសជ្ជៈប៉ូវកម្លាំងបាកាស ក្នុងការបំពេញថាមពលដល់ពួកយើងក្នុងការសិក្សា និង រាល់ការប្រកួត ដោយសារពួកយើងបានញ៉ាំដោយផ្ទាល់ ហើយពួកយើងបានទទួលស្គាល់ថា ភេសជ្ជៈប៉ូវកម្លាំងបាកាសពិតជាមានប្រសិទ្ធភាពខ្ពស់ទៅលើការផ្ដល់ថាមពលដល់រាងកាយ ជំនួយស្មារតីក្នុងការបើកបរ ជំនួយដល់ខួរក្បាលបានភ្លាមៗ គ្រប់ពេលវេលាដែលយើងត្រូវការ និង នាំឱ្យពួកយើងជម្នះរាល់ឧបសគ្គ»។ លោកបានបន្ថែមក្នុងការចែករំលែកបទពិសោធការញ៉ាំភេសជ្ជៈប៉ូវកម្លាំងបាកាស ដែលបំពេញថាមពលដល់ពួកគាត់ រាល់ពេលហាត់កីឡា បំពេញការងារប្រចាំថ្ងៃ ក៏ដូចជាការសិក្សា និង ជាពិសេសការប្រកួតពេលយប់ផងដែរ។

ព្រឹត្តិការណ៍ចុះហត្ថលេខាទូតសុច្ឆន្ទៈរបស់បាកាស និង Flash KH នៅថ្ងៃទី 8 មីនានេះ មានការរៀបចំយ៉ាងធំ និង អស្ចារ្យ ដោយផ្តើមពីការសួរសំណួរសំណេះសំណាល ដើម្បីបានដឹងពីការញ៉ាំភេសជ្ជៈប៉ូវកម្លាំងបាកាសដោយ និង ការសំណេះសំណាលជាមួយអ្នកគាំទ្រថែមទៀតផង។ សមាជិកក្រុម Flash KH ដូចជា CHMA (ឆ្មា) និង Donut(ដូណាត់) បានចូលរួមសម្ដែង ដើម្បីឱ្យកម្មវីធីកាន់តែរីករាយ។ មិនតែប៉ុណ្ណោះ ពួកគេបានរាំលេងជាមួយបទក្នុង Tik Tok ដែលកំពុងតែល្បីៗក្នុ្ងងពេលបច្ចុប្បន្ន។ កាន់តែអស្ចារ្យ នៅមានការចូលរួមសម្ដែងដោយលោក ខាន់ ជេមស៍ និង កូនស្រីរបស់គាត់ ដែលធ្វើឱ្យព្រឹត្តិការណ៍នេះកាន់តែរីករាយជាមួយអ្នកគាំទ្រជាច្រើននាក់។ បន្ទាប់មកទៀត លោក Jinwook Lee (ជីនវ៊ុក លី) ដែលជាអ្នកគ្រប់គ្រងតំបន់ប្រចាំប្រទេសកម្ពុជា របស់ក្រុមហ៊ុនបាកាស និងលោក តែ តេកហេង ដែលជា General Manager និង ជាអ្នកតំណាងក្រុម Flash KH បានចុះហត្ថលេខាទូតសុច្ឆន្ទៈ រវាងក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង បាកាស និង Flash KH ។

កាន់តែពិសេសនោះ អ្នកគាំទ្រដែលបានចូលរួម ទទួលបានកាដូអនុស្សាវរីយ៍ជាច្រើនទៀតពី Bacchus x Flash KH ផងដែរ៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

តារាប្រុសវាសនាល្អ បានសាងជីវិតគូនឹងភរិយាអាណិកជន ពេលនេះកំពុងមានសុភមង្គលខ្លាំងលើទឹកដីបរទេស

ស្ត្រីម្នាក់សុំ ChatGPT ឱ្យរើសលេខឆ្នោតឱ្យ មានអីត្រូវលាភធំឈ្នះបានទឹកប្រាក់ដល់ ១០ ម៉ឺនដុល្លារ

មើលទុកទៅ! ស្ទីលផាត់មុខបរទេស ៥ បែប ឡូយបំផុតសម្រាប់បង្អួតសម្រស់ ត្រូវម៉ាច់ក្នុងស្រទាប់យុវវ័យ និង វ័យកណ្ដាល

ចង់ដឹងអ្នកភូមិស្រឡាញ់រាប់អានឬអត់ ពួយ Prank ធ្វើស្ល-ា/ប់​ កំពុងធ្វើបុណ្យៗស្រាប់តែងើបឆ្ងក់ពីមឈូសផ្អើលរោង

បង្ហាញសម្រស់កំលោះសង្ហា Influencer ២ រូប កំពុងផ្ទុះប្រជាប្រិយភាព ព្រោះសមត្ថភាព និង ទម្រង់មុខកូនកាត់

ព័ត៌មានបន្ថែម

ស្ត្រីម្នាក់សុំ ChatGPT ឱ្យរើសលេខឆ្នោតឱ្យ មានអីត្រូវលាភធំឈ្នះបានទឹកប្រាក់ដល់ ១០ ម៉ឺនដុល្លារ

ទូកទៅកំពង់នៅ! ទោះទទួលអនិច្ចកម្ម តែ «មរតកមនុស្សរស់» កម្ពុជា ១១ រូប បានបន្សល់នូវមរតកធំធេងសម្រាប់ជាតិ

ហេងហេង! អ្នកគ្រូណាលី​ ចែករំលែក «ម៉ោងល្អ» ឱ្យត្រូវនឹងរាសីតាមឆ្នាំនីមួយៗ សម្រាប់ជួបចរចាការងារ ឬ ធ្វើដំណើរ

ភ្ញាក់ផ្អើល! នាយិកាសាលានៅកូរ៉េម្នាក់សម្រស់មិនសមវ័យ អាយុ ៩៣ ឆ្នាំហើយ តែសម្រស់ដូចត្រឹមអាយុ ៤០ ឆ្នាំ

ប្ដីចិត្តធម៌! ដឹងប្រពន្ធលួចស-ហាយស្មន់ជាមួយអ្នកជិតខាង អត់ខឹងហើយនៅដឹកដៃប្រពន្ធឱ្យទៅរៀបការទៀត

ខំរក្សាព្រហ្មចារីយូរខែយូរឆ្នាំ ចុងក្រោយកំលោះក្រមុំ ៤ នាក់នេះ ជួបរឿងខកចិត្ត ចង់បកក្រោយតែហួសពេល

កូនខ្មែរគួរស្គាល់! «ព្រះមហាមាលា» គ្រឿងប្រដាប់ព្រះសិរដ៏សំខាន់របស់ព្រះមហាក្សត្រកម្ពុជា ក្នុងសម័យបុរាណ

អាយុគ្រាន់ជាតួលេខ! លោកតាម្នាក់បានប្រពន្ធក្មេងវ័យខុសគ្នាជាង ៥០ ឆ្នាំ សម្រេចក្ដីស្រមៃបានកូនពូជក្នុងវ័យ ៩៣ ឆ្នាំ

ស្វែងរកព័ត៌មាន​ ឬវីដេអូ