អាយុ ៣៥ ឆ្នាំហើយ អេឡិច ចាន់ត្រា មិនខ្វល់រឿងស្នេហា ឯរូបរាងកាន់តែសង្ហាសាច់ដុំណែនប៉ែះ
អេឡិច ចាន់ត្រា ត្រូវបានមហាជនអ្នកគាំទ្រចាត់ទុកជាតារាសម្តែង និង ចម្រៀងល្បីឈ្មោះម្នាក់ក្នុងចំណោមតារាសម្តែង និង ចម្រៀងល្បីៗជាច្រើនក្នុងប្រទេសកម្ពុជា ប៉ុន្តែយ៉ាងណាអស់ពេលមួយរយៈធំមកហើយដែលលោកបានទម្លាក់ដៃពីអាជីពមួយនេះ លែងបង្ហាញវត្តមានសម្តែង និង ឡើងច្រៀងតាមប៉ុស្តិ៍ទូរទស្សន៍ទៀត ដោយជំនួសមកវិញជាមួយនឹងការងារជំនួញដ៏មមាញឹករបស់លោកនោះ។
ងាកមកជីវិតឯកជនវិញ មកទល់នឹងឆ្នាំ ២០២២ នេះ តារាសម្តែង និង ចម្រៀង អេឡិច ចាន់ត្រា មានអាយុប្រមាណជា ៣៥ ឆ្នាំហើយ ប៉ុន្តែយ៉ាងណាលោកនៅមិនទាន់ខ្វាយខ្វល់រកដៃគូជីវិត បង្កើតជាគ្រួសារដូចមិត្តភក្តិសិល្បៈមួយចំនួននោះឡើយ ដោយគេឃើញលោកដើរចាយជីវិតនៅលីវម្នាក់ឯងយ៉ាងអភិជន ទាំងក្នុងប្រទេស និង ក្រៅប្រទេស។
ស្របពេលជាមួយគ្នានឹងជីវិតនៅលីវនេះដែរ តារាសម្តែង និង ចម្រៀង អេឡិច ចាន់ត្រា ក៏ត្រូវបានគេមើលឃើញលោកកំពុងជាប់រវល់ជាមួយការងារជំនួញ ដែលជាការងាររៀបចំតន្រ្តីសម័យ និង រៀបចំពិធីការក្នុងកម្មវិធីនានា ជាដើមនោះ។
និយាយពីរូបសម្រស់ទៀតសោត តារាសម្តែង និង ចម្រៀង អេឡិច ចាន់ត្រា ក្នុងវ័យប្រមាណ ៣៥ ឆ្នាំនេះ គេកត់សម្គាល់ឃើញលោកនៅតែមានភាពស្រស់សង្ហា និង កាន់តែសង្ហាខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ជាក់ស្តែង តាមរយៈការបង្ហោះរូបភាពលើគណនីហ្វេសប៊ុករបស់តារាប្រុសរូបនេះ ដែលបានបង្ហោះជារឿយៗនោះ គេបានឃើញយ៉ាងច្បាស់ពីរូបរាងដងខ្លួនប្រកបទៅដោយសាច់ដុំហាប់ណែន ដែលរូបភាពខ្លះសឹងតែធ្វើឱ្យអ្នកគាំទ្រញាប់ញ័របេះដូង និង លង់ស្រឡាញ់មិនដឹងខ្លួន៕