ថ្មីៗនេះ មានករណីបុរសវ័យចំណាស់ម្នាក់ បានបាត់បង់ជីវិត ដោយសារតែមេរោគចូលទៅក្នុងបំពង់-ក និង ខួរក្បាល ដោយសារតែការផឹកទឹកដូងស្អុយដុះផ្សិត។

តាមព័ត៌មានបានឱ្យដឹងថា បុរសរូបនេះមានវ័យ ៦៩ ឆ្នាំ ជាជនជាតិដាណឺម៉ាក។ បុរសរូបនេះបានផឹកទឹកដូងដែលទិញមកទុកនៅផ្ទះជាង ១ ខែ ដោយប្រើទុយោបឺតតែបន្តិចគត់ ហើយក៏បោះចោលទៅ ព្រោះដឹងថាដូងស្អុយទៅហើយ។ យ៉ាងណាមិញ ក្រោយពីផឹកបាន ៣ ម៉ោង បុរសនេះក៏កើតអាការក្តៅខ្លួន បែកញើស ក្អួត វិលមុខ និង ស្លេកស្លាំង ហើយក៏ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ ដែលគ្រូពេទ្យបានពិនិត្យឃើញថា ខួរក្បាលរបស់បុរសនេះមានការហើមជាខ្លាំង ដោយមិនដឹងមូលហេតុ។

ដោយឡែក បុរសនេះត្រូវបានគេបញ្ជូនទៅសង្រ្គោះបន្ទាន់ តែជាអកុសលសង្រ្គោះបានត្រឹមតែ ២៦ ម៉ោង បុរសនេះក៏បានបាត់បង់ជីវិតទៅ ដោយការកោសលវិច្ច័យទៅលើសព ឃើញថាមានមេរោគនៅក្នុងបំពង់ខ្យល់។ យ៉ាងណាមិញ គេបានយកទឹកដូងដែលបុរសនេះបានផឹកពិនិត្យ ក៏ឃើញថាមានមេរោគផ្សិត «Arterium saccharicola» ដែលបង្កើតអាស៊ីត trinitopropionic ដែលអាចបំផ្លាញខួរក្បាលយ៉ាងធ្ងន់ធ្ងរបាន៕

ប្រភព៖ Khaosod