ថ្មីៗនេះ Khaby Lame ជាតារា TikTok ដ៏ល្បីជនជាតិអ៊ីតាលី ដែលតែងតែធ្វើវីដេអូមុខស្ងួតៗ ត្រូវបានគេចាប់ខ្លួននៅសហរដ្ឋអាមេរិក ក្នុងករណីរស់នៅហួសថ្ងៃកំណត់វីសា។

តាមរយៈរបាយការណ៍ទីភ្នាក់ងារអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយអាមេរិក (ICE) បានឱ្យដឹងថា Khaby Lame ត្រូវបានគេចាប់ខ្លួនកាលពីថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០២៥ កន្លងទៅ នៅអាកាសយានដ្ឋានអន្តរជាតិ Harry Reid ក្នុងទីក្រុង Las Vegas រដ្ឋ Nevada ពីបទបំពានច្បាប់អន្តោប្រវេសន៍។ Khaby Lame បានចូលសហរដ្ឋអាមេរិកនៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៥ កន្លងទៅ ហើយបានបន្តស្នាក់នៅក្នុងប្រទេសរហូតដល់ផុតថ្ងៃកំណត់ ទើបឈានដល់ការចាប់ខ្លួនដូច្នេះ។

យ៉ាងណាមិញ តាមព័ត៌មានបានឱ្យដឹងថា Khaby Lame ត្រូវបានដោះលែងក្នុងថ្ងៃដដែល ហើយក៏បានចាកចេញពីសហរដ្ឋអាមេរិកបាត់ទៅហើយ។ គួរឱ្យដឹងដែរថា តាំងពីឡើងកាន់តំណែងមក ប្រធានាធិបតី ដូណាល់ត្រាំ បានរឹតបន្តឹងយ៉ាងខ្លាំងទៅលើគោលនយោបាយអន្តោប្រវេសន៍របស់ប្រទេស ហើយបានព្យាយាមនិរទេសជនបរទេស បើទោះជាចំណុចមួយចំនួនមានការជំទាស់ពីតុលាការក៏ដោយ៕


ប្រភព៖ Sanook