នៅថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៥ នេះ លោក Wuttipong Phongsuwan សមាជិកព្រឹទ្ធសភា និងជាសមាជិកនៃគណៈកម្មាធិការកិច្ចការយោធាថៃ បានប្រកាសបញ្ចេញស្បែកជើងពិសេសថ្មី ដែលអាចជួយការពារទាហានពីគ្រោះថ្នាក់ផ្ទុះមីនបាន ក្រោយពីទាហានខ្លួនចេះតែដើរជាន់មីនម្តងហើយម្តងទៀត។
លោក Wuttipong បានឱ្យដឹងថា ស្បែកជើងមួយនេះមានឈ្មោះថា Spider Boost វាមានជើងទម្រខ្ពស់ និងការឌីហ្សាញដ៏រឹងមាំ ព្រមទាំងទាន់សម័យ វាអាចកាត់បន្ថយផលប៉ះពាល់ពីការផ្ទុះមីនដល់ទៅ ៧០ភាគ ដែលអាចកាត់បន្ថយគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ទាហានល្បាត ឬមិនរបួសដល់ថ្នាក់ដាច់ជើងឡើយ។
ស្បែកជើងនេះ ត្រូវបានរោងចក្រជាច្រើនស្ម័គ្រចិត្តជួយផលិតដោយមិនគិតកំរៃនោះទេ ហើយគំរូដើមនឹងត្រូវបានបញ្ចប់ការផលិតនៅសប្តាហ៍ក្រោយនេះ រួចនឹងត្រូវបញ្ជូនឱ្យកងទ័ពភូមិភាគ ២ សាកល្បងប្រើការសិន ទើបនឹងគិតគូរផលិតបន្ថែមទៀត៕
ប្រភព៖ Matichon