ជីវិតតស៊ូ! មុនឡើងជារដ្ឋមន្ត្រី ឯកឧត្តម នេត្រ ភក្រ្តា មានជីវិតជាកូនកសិករ និង ពឹងអាស្រ័យស្នាក់នៅក្នុងវត្តដើម្បីសិក្សា

Share This

ដូចមហាជនបានជ្រាប កាលពីឆ្នាំ ២០២៣ ឯកឧត្តម នេត្រ ភក្រ្តា ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំង ជារដ្ឋមន្រ្តីក្រសួងព័ត៌មាន សម្រាប់នីតិកាលទី ៧ នៃរដ្ឋសភា។​ មុនកាន់តំណែងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានប្រឡូកការងារនៅក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយ និង ទំនាក់ទំនង អស់រយៈពេលប្រមាណ ២៣ ឆ្នាំ។ បេសកកម្មរបស់ឯកឧត្តមរដ្ឋមន្ត្រី គឺធ្វើទំនើបកម្មទិដ្ឋភាពប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសកម្ពុជា ពង្រឹងបណ្តាញព័ត៌មានសាធារណៈ និង ប្រយុទ្ធប្រឆាំងនឹងបញ្ហារីករាលដាលនៃព័ត៌មានក្លែងក្លាយ។​

រម្លឹកអំពីប្រវត្តិមុនក្លាយជារដ្ឋមន្ត្រី ដើមឡើយ ឯកឧត្តម នេត្រ ភក្រ្តា មិនបានធំធាត់ចេញពីគ្រួសារធូរធារនោះទេ ពោល ឯកឧត្តមជាកូនកសិករ និង បានឡើងមករៀននៅទីក្រុងភ្នំពេញ។ នៅក្នុងបទសម្ភាសជាមួយសារព័ត៌មានអន្តរជាតិ Prestige  ក្រោយបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ ឯកឧត្តមបានឡើងមកបន្តការសិក្សានៅទីក្រុងភ្នំពេញ ដោយស្នាក់អាស្រ័យនៅវត្តអារាមអស់រយៈពេល ១០ ឆ្នាំ។

ឯកឧត្តមមានប្រសាសន៍ថា៖ «វត្តបានក្លាយជាជម្រករបស់ខ្ញុំ វាជាទំនៀមទម្លាប់មួយសម្រាប់វត្ត ដែលជួយដល់សិស្សដូចជាខ្ញុំ ដែលមកពីទីជនបទដើម្បីសិក្សា»។ ជីវិតរស់នៅអំឡុងនោះ ក៏ជាផ្នែកមួយបណ្តុះបណ្តាលឱ្យឯកឧត្តមបានយល់ដឹងអំពីភាពឯករាជ្យ និង ការតស៊ូផងដែរ។ ការប្រឈមពីមួយដំណាក់កាលទៅមួយដំណាក់កាល ជារឿយៗ ឯកឧត្តមតែងនឹកដល់ពាក្យសម្តីរបស់ឪពុកមួយឃ្លាថា៖ «កូន! ចំណេះដឹង គឺជាទ្រព្យសម្បត្តិពិតរបស់កូន វាគឺជាអ្វីដែលគ្មាននរណាម្នាក់អាចយកពីកូនបានឡើយ។»

នៅពីតូចឪពុករបស់ឯកឧត្តម តែងមានទម្លាប់យកកាសែតពីផ្សារមកផ្ទះ ដែលនេះបានបណ្តុះឱ្យឯកឧត្តមស្រលាញ់ខាងវិស័យសារព័ត៌មានតាំងតែពីកុមារ។ ឯកឧត្តមនិយាយថា ការអានកាសែតទាំងនោះ បានជំរុញឱ្យឯកឧត្តមចូលចិត្តការនិទានរឿង និង ព័ត៌មាន។ ចំណង់ចំណូលចិត្តនេះ បាននាំផ្លូវឱ្យឯកឧត្តមបន្តការសិក្សាដល់សាកលវិទ្យាល័យ ដោយចាប់ជំនាញខាងសារព័ត៌មាន ជាជំនាញមានទីផ្សារការងារខ្ពស់។ ការងារដំបូងដែលឯកឧត្តមបានចាប់ផ្តើម គឺនៅទូរទស្សន៍ជាតិកម្ពុជា ជាកន្លែងដែលឯកឧត្តមទទួលបានបទពិសោធយ៉ាងច្រើនក្នុងការសរសេរកម្មវិធីពីរភាសា(bilingual programming) ហើយបន្ទាប់មក ឯកឧត្តម​បានបន្តការងារយ៉ាងសកម្មក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយ និង ទំនាក់ទំនង ពីកន្លែងមួយទៅកន្លែងមួយ រហូតឡើងជារដ្ឋមន្រ្តីក្រសួងព័ត៌មានដូចសព្វថ្ងៃ៕

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ធ្លាយការពិត! ៥​ យ៉ាង នៅពីក្រោយស្រីៗចូលចិត្តផាត់មុខទៅធ្វើការ មិនមែនដើម្បីទាញចំណាប់អារម្មណ៍មេ ឬ បុគ្គលិកប្រុសៗទេ

សមាគមសិល្បករខ្មែរ ចុះអនុស្សរណៈយោគយល់គ្នាជាមួយ និយ័តករមូលបត្រកម្ពុជា ដើម្បីលើកកម្ពស់ការយល់ដឹង និងការចូលរួមអភិវឌ្ឍវិស័យមូលបត្រ

សៃហ្វុន ផ្តាំទៅអ្នកជំនាន់ក្រោយ កុំយកការប្រកួតប្រជែងសម្រស់ទៅជាកន្លែងកាច់កុងគ្នា ឬធ្វើរឿងខ្មៅងងឹត

ចំណងស្នេហ៍ក្រៅឆាករវាងប្រុសសង្ហា ពឹង ពុទ្ធិស័ក្ត និង អ៊ីងអ៊ីង រយៈពេលជាង ១ ឆ្នាំ នៅតែផ្អែមដូចថ្ងៃដំបូង

(វីដេអូ) អាយុ ៣៥ ឆ្នាំនៅតែមិនខ្វល់ខ្វាយរឿងគូស្រករ! សុខ ពិសី មិនគេចសំណួរទៀតទេ សម្រេចចិត្តឆ្លើយច្បាស់ៗ ពេលមានគេសួរថាថ្ងៃណាយកប្ដី

ព័ត៌មានបន្ថែម

ថ្ងៃស៊យ! ធ្លាក់ចូលអណ្តូងកណ្តាលព្រៃ ក្នុងនោះសុទ្ធតែពស់ តែខំតោងថ្មនៅជញ្ជាំងអណ្តូងអស់ ២ ថ្ងៃ ព្រោះនឹកដល់មនុស្សមុខ ៣ នាក់

នៅបាត់ដំបង មានករណី «ឆ្កែចចក» ច្រើនក្បាលរត់ចូលភូមិមួយ ហើយបានខាំអ្នកភូមិឱ្យរបួស ពេលនេះត្រូវបានវាយឱ្យងា-ប់មួយក្បាល

នៅមីយ៉ាន់ម៉ា! ធ្វើការសុចរិតសុខៗ បែកគំនិតជីកផ្លូវក្រោមដីចូលទៅក្នុងហាងមាស លួចបានមាសជាង ៤ គីឡូ​ សោយសុខបានប៉ុន្មានថ្ងៃ ត្រូវប៉ូលិសចាប់ខ្លួន

ប្រុងប្រយ័ត្ន! ថ្នាំស៊ីរ៉ូក្អក ២ ប្រភេទនេះ ត្រូវអាជ្ញាធរឥណ្ឌាប្រកាសហាមប្រាមឈប់ឱ្យប្រើ បន្ទាប់ពីមានកុមារច្រើននាក់បាត់បង់ជី.វិត

ថ្ងៃនេះសែនព្រះខែហើយ! មកដឹងពីរបៀបសែនយកងូវហេង ម៉ោងពេលល្អដើម្បីអុជធូប តែសម្រាប់អ្នកឆ្នាំខាល និង ឆ្នាំ ៣ នេះ ត្រូវមើលមែនទែនមុនអុចធូប

(វីដេអូ) មិនលំៗទេ! វិលចូលសប្តាហ៍ថ្មី បេក្ខជនផ្ងារជើងព្រាត ព្រោះគណៈកម្មការពញ្ញាក់អារម្មណ៍ស៊កវិញ្ញាសាគណិតវិទ្យា ឱ្យធ្វើប្រមាណវិធីស្តែងៗលើឆាក

អ្នករស់នៅជិតព្រំដែន សូមប្រញាប់ប្ដូរលុយបាតថៃ ជាប្រាក់រៀល ឬដុល្លារវិញ ព្រោះពេលខាងមុខនឹងរងការខាតបង់ធ្ងន់ធ្ងរ និង អាចក្លាយជាចំណុចខ្សោយ

បរទេស! អ្នកភូមិជាង ៥០ នាក់ ពុលបាយខជើងជ្រូក ក្អួតផងរាកផងពេញមន្ទីរពេទ្យ ក្រោយហូបនៅកន្លែងបុណ្យស-ពមួយ

ស្វែងរកព័ត៌មាន​ ឬវីដេអូ