ជាការពិតណាស់ នៅក្នុងពិភពលោកនេះ មានមនុស្សច្រើនណាស់ ដែលមានមុខមាត់ស្រដៀងៗគ្នា ដោយក្នុងនោះ អ្វីដែលធ្វើឱ្យមហាជនចាប់អារម្មណ៍ខ្លាំង គឺអ្នកមានមុខមាត់ដូចបុគ្គលល្បីៗជាដើម។
ជាក់ស្តែងថ្មីៗនេះ អ្នកលេងបណ្តាញសង្គម Tik Tok កំពុងផ្ទុះចាប់អារម្មណ៍នឹងបុរសម្នាក់ ដែលមានគណនីឈ្មោះ Bong Thy មានមុខមាត់ស្រដៀងនឹងកំពូលតារាចម្រៀង ឧកញ៉ា ព្រាប សុវត្ថិ យ៉ាងខ្លាំង។
ជាងនេះទៅទៀត អ្វីដែលធ្វើឱ្យអ្នកលេងបណ្តាញសង្គមលើកឡើងថា គណនី Tik Tok ខាងលើ ស្រដៀងនឹង ឧកញ៉ា ព្រាប សុវត្ថិ ខ្លាំងនោះ ក៏ព្រោះបបូរមាត់ និង មានប្រជ្រុយលើមុខដូចគ្នាទៀតផង៕
សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ៖