កម្រមានគូដូចប្រវត្តិស្នេហ៍ គង់ ចាន់ស្រីមុំ និងស្វាមី ចំថ្ងៃ Valentine’s Day សាច់រឿងមហាស្វីតដូច K-Drama

Share This

នៅក្នុងចង្កោមសិល្បៈ គឹម សីហា និង គង់ ចាន់ស្រីមុំ គឺជាគូស្នេហ៍តារាសិល្បៈដ៏មានប្រជាប្រិយភាព  ស្រស់ស្អាតស័ក្តិសម ដែលធ្វើឱ្យគ្រប់គ្នារមែងតាមដានជីវិតរបស់ពួកគេតាំងពីចាប់ផ្តើមបង្ហាញខ្លួនលើវិថីសិល្បៈ រហូតដល់សាងគ្រួសារយ៉ាងមានសុភមង្គល។ រឭកកប្រវត្តិស្នេហ៍ អ្នកទាំងពីរបានចាត់ថ្ងៃ Valentine’s Day ឬ ទិវាបុណ្យនៃក្តីស្រលាញ់ គឺជាថ្ងៃកំណើតស្នេហ៍តែម្តង។

មុនឈានដល់ថ្ងៃអាពាហ៍ពិពាហ៍ គឹម សីហា និង គង់ ចាន់ស្រីមុំ បានសាងស្នេហ៍រយៈពេល ៨ ឆ្នាំ ពោលតាំងពីមុនចូលប្រលូកសិល្បៈម្ល៉េះ។  សីហា និង ស្រីមុំ បាន​ស្គាល់គ្នាអំឡុងពេលកំពុងរៀននៅវិទ្យាល័យ តែអ្នកទាំងពីររៀននៅសាលាខុសគ្នា។  សីហា បានមកជួប ស្រីមុំ នៅសាលាចតុមុខ គ្រានោះគ្រាន់តែក្រឡេកឃើញភ្លាម លោកក៏ចាប់ចិត្តស្រលាញ់ភ្លែត ព្រមទាំងហ៊ានសាសងទាំងដែលខ្លួនមានគូស្នេហ៍រួចទៅហើយ។

ដោយដឹងថា សីហា មានគូស្នេហ៍ ស្រីមុំ បានព្យាយាមផ្តាច់ការទាក់ទង ប្តូរលេខទូរស័ព្ទ ព្រោះខ្លាចថាមានបញ្ហាទៅថ្ងៃក្រោយ។ រយៈពេលកន្លងផុតទៅ សីហា បានចូលប្រកួតក្នុងកម្មវិធី Freshie Girls and Boys ដោយទទួលបានចំណាត់ថ្នាក់លេខ ២។ បើទោះលោកមានសង្សារបែកពីមួយទៅមួយបន្តបន្ទាប់ តែលោកនៅតែនឹកនាដល់ ស្រីមុំ ជានិច្ច។ មិនបានប៉ុន្មាន សីហា បានឱ្យមិត្តរបស់ខ្លួនសុំលេខទូរស័ព្ទរបស់ ស្រីមុំ ផ្តើមការទាក់ទងទៅនាង ដោយរយៈពេលប្រហែល ៤ ខែ អ្នកទាំងពីរក៏បានត្រូវគ្នាវិញ សន្មតក្លាយជាគូសង្សារ​នៅក្នុងថ្ងៃ Valentine’s Day ក្នុងឆ្នាំ ២០០៨។

ស្រីមុំ រឭកថា អ្វីដែលនាងចងចាំមិនភ្លេចនៅថ្ងៃនោះគឺ សីហា បានឱ្យកាដូធុងសំរាមតុក្កតា Hello Kitty ដែលមានដាក់ស្ករសូកូឡាពណ៌ស ខ្មៅ និង មានបិតផ្កាកុលាបពីលើយ៉ាងស្រស់ស្អាត ព្រមជាមួយបាច់តុក្កតាផងដែរ។ ពីពេលនោះមក អ្នកទាំងពីរបានក្លាយជាគូស្នេហ៍ផ្អែមល្ហែម ហើយ ស្រីមុំ ក៏ត្រូវបាន សីហា ជំរុញចូលវិថីសិល្បៈផងដែរ។ អ្នកទាំងពីរបានចាប់ដៃគ្នាបង្កើតអាជីវកម្មជាបន្តបន្ទាប់ ដែលរហូតមកដល់ពេលបច្ចុប្បន្នរួមមាន ផលិតផលតុបតែងមុខ រក្សាសម្រស់  ទឹកអប់ សម្លៀកបំពាក់ និង ភោជនីយដ្ឋានជាដើម៕

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

(វីដេអូ) អាយុ ៣៥ ឆ្នាំនៅតែមិនខ្វល់ខ្វាយរឿងគូស្រករ! សុខ ពិសី មិនគេចសំណួរទៀតទេ សម្រេចចិត្តឆ្លើយច្បាស់ៗ ពេលមានគេសួរថាថ្ងៃណាយកប្ដី

ថ្ងៃស៊យ! ធ្លាក់ចូលអណ្តូងកណ្តាលព្រៃ ក្នុងនោះសុទ្ធតែពស់ តែខំតោងថ្មនៅជញ្ជាំងអណ្តូងអស់ ២ ថ្ងៃ ព្រោះនឹកដល់មនុស្សមុខ ៣ នាក់

នៅបាត់ដំបង មានករណី «ឆ្កែចចក» ច្រើនក្បាលរត់ចូលភូមិមួយ ហើយបានខាំអ្នកភូមិឱ្យរបួស ពេលនេះត្រូវបានវាយឱ្យងា-ប់មួយក្បាល

ផ្អឹបចោលការងារមួយរយៈ! គង់ ចាន់ស្រីមុំ ដឹកដៃស្វាមីទៅវិបស្សនាកម្មដ្ឋាន ១០ ថ្ងៃ ដើម្បីសន្សំធម៌

នៅមីយ៉ាន់ម៉ា! ធ្វើការសុចរិតសុខៗ បែកគំនិតជីកផ្លូវក្រោមដីចូលទៅក្នុងហាងមាស លួចបានមាសជាង ៤ គីឡូ​ សោយសុខបានប៉ុន្មានថ្ងៃ ត្រូវប៉ូលិសចាប់ខ្លួន

ព័ត៌មានបន្ថែម

(វីដេអូ) អាយុ ៣៥ ឆ្នាំនៅតែមិនខ្វល់ខ្វាយរឿងគូស្រករ! សុខ ពិសី មិនគេចសំណួរទៀតទេ សម្រេចចិត្តឆ្លើយច្បាស់ៗ ពេលមានគេសួរថាថ្ងៃណាយកប្ដី

ផ្អឹបចោលការងារមួយរយៈ! គង់ ចាន់ស្រីមុំ ដឹកដៃស្វាមីទៅវិបស្សនាកម្មដ្ឋាន ១០ ថ្ងៃ ដើម្បីសន្សំធម៌

អបអរ! ទីបំផុត Nancy Wu កំពូលតារាស្រីប្រចាំទូរទស្សន៍ TVB ចាប់ដៃគូស្នេហ៍ជាដុកទ័រ រៀបការហើយ

ទៅដល់កូរ៉េ! កុយ អេនណា និង សិល្បករច្រើនរូប ទទួលបានការស្វាមគន៍យ៉ាងកក់ក្ដៅពីពលករខ្មែរ និង មានការចូលរួមមូលនិធិជួយវីរកងទ័ពច្រើនកុះករ

ក្ដៅគគុក! ជិតដល់ថ្ងៃទៅប្រកួតអន្តរជាតិ ហ្វីយ៉ាតា ផុសសារយ៉ាងភ្ញាក់ផ្អើលពីអ្នកគ្រប់គ្រង MUC 2025 ដូចកំពុងមានរឿងផ្ទៃក្នុងត្រូវចាកចេញពីតំណែង

(វីដេអូ) មិនដឹងការពិត ឬសម្តែង តែអ្នកគាំទ្រឃើញសកម្មភាពស្និទ្ធស្នាលរវាង វ៉ាន់ ដាវីត និង ព្រីន ហើយពេញចិត្តខ្លាំង

មកដឹងបច្ចុប្បន្នភាព គ្រួសារអ្នកសិល្បៈត្រកូល ឈិន ល្បីតាំងពីជំនាន់ឪពុករហូតដល់កូន ជិត ៣ ទសវត្សរ៍ហើយ

ឃើញស្ងាត់ៗអ៊ីចឹង! មកដឹងចំណង់ចំណូលចិត្ត ៣ យ៉ាងរបស់ ថេណា ក្រៅពីធ្វើចម្រៀង និង សម្តែង

ស្វែងរកព័ត៌មាន​ ឬវីដេអូ