ចាប់បានមេខ្លោងជំនាញបង្កើតហ្វេសប៊ុកក្លែងក្លាយ ដើរតួជាបុរសសង្ហាមានទ្រព្យហ៊ឺហារ ទៅឆបោកស្រីៗ ឱ្យវេលុយរាប់ម៉ឺនសែនដុល្លារ

Share This

នៅថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ២០២៥ នេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានជូនដំណឹងឱ្យបានដឹងថា នៅថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០២៥ កន្លងទៅ ខាងនាយកដ្ឋានបានបើកការស្រាវជ្រាវ ករណីឆបោក ឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យ ០១ នាក់ ឈ្មោះ ច.ដ ភេទប្រុស អាយុ ២៨ ឆ្នាំ តាមដីកាបង្គាប់នាំខ្លួនរបស់ចៅក្រមស៊ើបសួរដើម្បីយកមកចាត់វិធានការតាមផ្លូវច្បាប់ ដែលរូបគេ ជំនាញខាងបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយដើរតួជាបុរសសង្ហា មានទ្រព្យសម្បត្តិច្រើន ដើម្បីឆបោកស្ត្រីៗជាច្រើននាក់ ដោយប្រើវិធីសាស្ត្រលួងលោមមនោសញ្ចេតនា។

តាមប្រភពបានឱ្យដឹងថា ករណីឆបោកនេះ ជនសង្ស័យបានបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយ និង បានយករូបភាពពីគណនីអ្នកដទៃមកធ្វើជារូបភាពរបស់ខ្លួន និង តែងតែបង្អួតភាពហ៊ឺហារ ដើម្បីទាក់ទាញអ្នកប្រើប្រាស់តាមបណ្ដាញសង្គម។ កន្លងមកមាននារីរងគ្រោះជាច្រើន តែងតែចាញ់បោកល្បិចរបស់ជនសង្ស័យរូបនេះ ដោយដំបូងឡើយជនសង្ស័យបានបង្ហោះជារូបភាពមានទ្រព្យសម្បត្តិហ៊ឺហារ មានមុខរបរជាអ្នកជំនួញ និង ពេលខ្លះជាមន្ត្រីរាជការមានឥទ្ធិពល។ បន្ទាប់ពីទាក់ទងជនរងគ្រោះដល់ដំណាក់កាលជនរងគ្រោះទុកចិត្តហើយ ជនសង្ស័យបានក្លែងធ្វើជាជួបបញ្ហាក្នុងមុខរបររកស៊ីរបស់គេ ដូចជាគយចាប់ទំនិញ ឬ មានបញ្ហានៅកន្លែងធ្វើការ…។ល។ ដែលជនសង្ស័យត្រូវការជំនួយហិរញ្ញវត្ថុជាបន្ទាន់ដើម្បីដោះស្រាយ ហើយលួងលោមឱ្យជនរងគ្រោះទាំងនោះ ផ្ទេរប្រាក់មកខ្លួនជាច្រើនម៉ឺនសែនដុល្លារ។

ទាក់ទិនទៅនឹងករណីនេះ ខាងនាយកដ្ឋានក៏បានក្រើនរំឭក និង ផ្សព្វផ្សាយ ដល់អ្នកប្រើប្រាស់តាមបណ្ដាញទំនាក់ទំនងសង្គមទាំងឡាយ សូមពិនិត្យឱ្យបានច្បាស់លាស់ មុននឹងជឿជាក់លើព័ត៌មានបុគ្គលតាមបណ្ដាញសង្គម ព្រោះវាអាចធ្លាក់ចូលក្នុងអន្ទាក់ដែលនាំឱ្យខាត់បង់ផលប្រយោជន៍នានាក្នុងប្រការណាមួយ៕

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ទឹកជំនន់វាយលុកដល់ខេត្តសុផាន់បុរី! អាជ្ញាធរថៃប្រកាសអាសន្ន ៤ ស្រុកធំៗ កំពុងស្ថិតក្នុងមហន្តរាយ

បិណ្ឌ ១២! វត្តមួយនៅត្បូងឃ្មុំ មានវេចនំ «អន្សមយក្ស» ចែកជូនពុទ្ធបរិស័ទភ្លក់ ដោយឥតគិតថ្លៃ

(វីដេអូ) សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រាប់ឱ្យថៃឈប់ប្រើ «ច្បាប់ព្រៃ និង ការអនុវត្តច្បាប់អាជ្ញាសឹក» ក្រៅដែនដីរបស់ខ្លួន

លីម តិចម៉េង រកមេធាវីចាត់ការតាមច្បាប់ ក្រោយត្រូវបុគ្គលម្នាក់ បំពានដល់ការរស់នៅជីវិតឯកជន និង មានក្ដីបារម្ភខ្លាំងពីសុវត្ថិភាព

គ្រងមកុដលំដាប់រងទី ១ បានប៉ុន្មានថ្ងៃ សុគា គឹមលាង ផុសសារក្ដៅគគុកថ្មីមួយទៀត ថា ទទួលស្គាល់ការពិតមួយ ពីការប្រកួត MUC 2025

ព័ត៌មានបន្ថែម

ទឹកជំនន់វាយលុកដល់ខេត្តសុផាន់បុរី! អាជ្ញាធរថៃប្រកាសអាសន្ន ៤ ស្រុកធំៗ កំពុងស្ថិតក្នុងមហន្តរាយ

បិណ្ឌ ១២! វត្តមួយនៅត្បូងឃ្មុំ មានវេចនំ «អន្សមយក្ស» ចែកជូនពុទ្ធបរិស័ទភ្លក់ ដោយឥតគិតថ្លៃ

(វីដេអូ) សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រាប់ឱ្យថៃឈប់ប្រើ «ច្បាប់ព្រៃ និង ការអនុវត្តច្បាប់អាជ្ញាសឹក» ក្រៅដែនដីរបស់ខ្លួន

ស្ថានការណ៍ព្រឹកនេះ! នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ មានភាពស្ងប់ស្ងាត់ តែកងទ័ពកម្ពុជា បន្តឈរជើងការពារ និង ប្រុងប្រយ័ត្នខ្ពស់

ប្រផ្នូលអពមង្គល! ទឹកទន្លេចៅផ្រះយ៉ាឡើងខ្លាំង ប្រទះឃើញបុរសវ័យ ៦០ ម្នាក់លង់ទឹកជំនន់ ស-ពអណ្ដែតឡើងតាមផ្ទះអ្នកភូមិគួរឱ្យខ្លាច

រុស្ស៊ីព្រមានពីរលកយក្សស៊ូណាមិ ខណៈគ្រោះរញ្ជួយដី ៧.៨ រ៉ិចទ័រ វាយប្រ-ហារតំបន់ចុងបូព៌ា

ជិតភ្ជុំត្រជាក់ត្រជុំ! កម្ពុជាទទួលឥទ្ធិពលពីព្យុះទី ១៧ ឈ្មោះ «មីតាក» អាចមានភ្លៀងធ្លាក់ផ្គររន្ទះ ខ្យល់កន្ត្រាក់ ស្ទើរទូទាំងខេត្តក្រុង

ងាយៗទេ! បងប្អូន ផ្លាស់ប្ដូរការងារថ្មី អត់ពិបាកត្រូវប្ដូរប័ណ្ណ ប.ស.ស. ថ្មីទេ គ្រាន់តែធ្វើតាមការណែនាំនេះ

ស្វែងរកព័ត៌មាន​ ឬវីដេអូ