បើគិតមកដល់ពេលនេះ រយៈពេលប្រមាណជិត ១ ឆ្នាំ មកហើយ ដែលលោក ជា សុជាតិ សមាជិកក្រុមចម្រៀង ក្មេងខ្មែរ និង អតីតអ្នកគ្រប់គ្រង គឺ អ្នកនាង រឹម លក្ស្មី បានចាប់ដៃគ្នារៀបការសាងគ្រួសារយ៉ាងមានសុភមង្គល។
ក្រោយរៀបការមិនប៉ុន្មាន លោក ជា សុជាតិ និង ភរិយា បានប្រកាសដំណឹងយ៉ាងរីករាយ គឺទទួលបានសមាជិកថ្មីជាទាយាទដំបូងនៃចំណងអាពាហ៍ពិពាហ៍ ដែលជាកូនប្រុស។
យ៉ាងណាមិញ ធ្មេចបើកៗ ពេលវេលាកាន់តែកៀកមកដល់ ភរិយា លោក ជា សុជាតិ នឹងសម្រាលបុត្រនៅសប្តាហ៍ទី ២ នាខែកុម្ភៈ ឆ្នាំ ២០២៥ នេះហើយ ក្រោយពីរង់ចាំអស់រយៈពេល ៩ ខែ ១០ ថ្ងៃ។ ក្នុងនោះដែរ អ្នកគាំទ្រ និង មិត្តភក្តិក៏បានចូលរួមជូនពរដល់អ្នកម៉ាក់ និង ទារកក្នុងផ្ទៃឱ្យមានសុខភាពល្អផងដែរ៕