ញញឹមឡើងស្រទន់ និយាយបាន ៥ ភាសា! កំលោះសង្ហារូបនេះ នឹងតំណាងឱ្យកម្ពុជានៅលើឆាកអន្តរជាតិ Mr World 2025

Share This

ឆ្នាំនេះកម្ពុជានឹងកាន់តែលេចធ្លោនៅលើឆាកអន្តរជាតិ ដោយសារបេក្ខភាពតំណាងឱ្យប្រទេស សុទ្ធសឹងតែជាបុគ្គលមានទាំងរូបសម្រស់ សមត្ថភាព និង ចំណេះដឹង។ ជាក់ស្តែង ដូចថ្មីៗនេះ លោក ជា រ៉េយម៉ុន (Raymond Chear) ដែលគ្រប់គ្នាស្គាល់ជាតារាសម្តែង និង ពិធីករពហុភាសា លោកបានបង្ហោះប្រកាសនៅលើគណនីហ្វេសប៊ុករបស់លោក ដែលលោកត្រលប់មកវិញ ជាបេក្ខភាព Mr World Cambodia 2025 តំណាងឱ្យប្រទេសកម្ពុជា លើវេទិកាកម្មវិធីប្រកួតបុរសឯកពិភពលោក Mr World 2025។

ជាបេក្ខភាពតំណាងឱ្យកម្ពុជាដ៏ស័ក្តិសម ក្រៅពីរូបរាងសង្ហាហើយនោះ លោក ជា រ៉េយម៉ុន ក៏មានសមត្ថភាព និង ចំណេះដឹងមិនធម្មតាផងដែរ។ បេក្ខភាពកម្ពស់ ១,៧៩ ម៉ែត្ររូបនេះ សព្វថ្ងៃជាគ្រូស្ម័គ្រចិត្តបង្រៀនភាសា និង បានបញ្ចប់ថ្នាក់បរិញ្ញាបត្រ អង់គ្លេស និង ចិន នៅវិទ្យាស្ថាន IFL។ ជាងនេះទៅទៀត លោកអាចនិយាយបានរហូតដល់ ៥ ភាសាគឺ ខ្មែរ អង់គ្លេស ចិន កាតាំង និង ជប៉ុន។ ពេលទំនេរ លោកចូលចិត្តគូរគំនូរ និង ច្នៃម៉ូដ។ កន្លងមកលោកក៏មានតំណែងជា Mister Glam International Humanity 2022 និង Mister Glam Cambodia 2022 ផងដែរ។

ទន្ទឹមនឹងការបង្ហោះនេះ មហាជន ជាពិសេស អ្នកគាំទ្របានចូលទៅខមមិនអបអរលោកជាហូរហែ និង ខ្លះទៀតបាន Share បន្តលើកឡើងថា លោកពិតជាបេក្ខភាពតំណាងប្រទេសដ៏ស័ក្តិសម ទាំងបុគ្គលិកលក្ខណៈ និង ចំណេះដឹងពិតជាមិនអាចកាត់ថ្លៃបាន។ លោកជាមនុស្សរួសរាយជាមួយស្នាមញញឹមដ៏មានមន្តស្នេហ៍។​ សម្រាប់ការប្រកួត លោកនឹងត្រៀមចេញទៅនៅចុងឆ្នាំ ២០២៥ នេះ៕

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

អត្ថន័យព្រឺសម្បុរ! ចម្រៀងថ្មី ម៉ានិត រៀបរាប់ចេញពីការតស៊ូ និង ការតតាំងពិតរបស់វីរៈកងទ័ពជួរមុខនៅក្នុងសង្រ្គាមមិនចុះចាញ់

ប្លែកទៀតហើយ! Balenciaga ចេញកាបូបម៉ូដថ្មីដូចថង់ប្លាស្ទិកគេយួរតាមផ្សារ តែតម្លៃវិញមិនធម្មតា ឮហើយញ័រជើង

Streamer ម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លា./ ប់នៅក្នុងផ្ទះ ក្រោយពីឡាយវីដេអូជាប់គ្នា ១២ ថ្ងៃមិនឈប់សោះ

រឿងកំប្លែងថ្មីទៀតហើយ! ថៃ បង្កើតស្បែកជើងពិសេសទុកឱ្យទាហានពាក់ ការពារកុំឱ្យដើរជាន់មីននៅតំបន់ព្រំដែនទៀត

ច្បាស់ហើយ! មុននេះ ក្រសួងប្រកាសពីពេលវេលាកំណត់ ថ្ងៃកែកិច្ចការប្រឡង និង ថ្ងៃប្រកាសលទ្ធផលប្រឡងបាក់ឌុប ២០២៥

ព័ត៌មានបន្ថែម

អត្ថន័យព្រឺសម្បុរ! ចម្រៀងថ្មី ម៉ានិត រៀបរាប់ចេញពីការតស៊ូ និង ការតតាំងពិតរបស់វីរៈកងទ័ពជួរមុខនៅក្នុងសង្រ្គាមមិនចុះចាញ់

(វីដេអូ) លើកនេះ វ៉ាង ស្រីណូ បង្ហាញឈ្មោះហាងពេជ្រចំៗ ខណៈម្ចាស់ប្រមូលលុយរត់ចោលស្រុកបាត់ តែហាងពេជ្រនៅបើកទ្វារធម្មតា គ្រាន់តែមិនទិញគ្រឿងចូលវិញ

មិនមែនតិចឆ្នាំទេ! គ្រូភ្លេងជើងចាស់ មិញ សុធីវណ្ណ បង្ហើបថាតារាចម្រៀង រ័ត្ន រចនា តស៊ូក្នុងវិថីសិល្បៈតាំងពីអាយុ ៧ ឆ្នាំ

(វីដេអូ) នឹកឃើញឡើងវិញ! ជូរី ល្អហួស នៅតែមានមោទកភាពខ្លាំង ព្រោះធ្លាប់បំបាក់បវរកញ្ញាថៃឱ្យចាញ់ក្រោមសមត្ថភាពនាង នៅលើទឹកដីថៃផ្ទាល់

ភ្ញាក់ផ្អើល! តារារ៉េបអាមេរិក Lil Nas X ម្ចាស់បទ «Old Town Road» ត្រូវប៉ូលិសចាប់ខ្លួន ក្នុងសភាពស្លៀកពាក់មិនសមរម្យ សង្ស័យមកពីលេងថ្នាំជ្រុល

ជីវិតឃ្លេងឃ្លោងដូចជិះលើទូក! យឿន ពិសី ចេញមុខលាតត្រដាងរឿងពិត ចូលសិល្បៈ ១០ ឆ្នាំហើយ នៅតែគ្មានលុយឡានហ៊ឺហានឹងគេ

(វីដេអូ) ស្រឡាញ់កម្ពុជាទុកដូចផ្ទះទី ២! ប្រុសស្អាតជនជាតិចិន សុភ័ក្រ្ត យកវេទិកាកម្មវិធីរបស់ចិន បកស្រាយចម្រៀងខ្មែរគួរឱ្យសរសើរ

ស្គាល់ចិត្តថ្លើមគ្នាច្បាស់! ណាក់ ស្រីណា ដាក់ទុនបើកជំនួញដំបូងជាមួយបងស្រីដ៏ជំនិត សុគន្ធ និសា

ស្វែងរកព័ត៌មាន​ ឬវីដេអូ