ចុងភៅខ្មែរល្បីឈ្មោះម្នាក់ ប្រកាន់ខ្ជាប់រូបមន្តប្រពៃណី និង ប្រើប្រាស់គ្រឿងផ្សំក្នុងស្រុក លើកកម្ពស់វិស័យម្ហូបខ្មែរឡើងទៅលំដាប់ខ្ពស់

Share This

លោក លូ ម៉េង គឺជាអ្នកជំនួញ និង ជាចុងភៅដ៏ល្បីឈ្មោះមួយរូបនៅកម្ពុជា។ លោកជាស្ថាបនិក និង ជានាយកប្រតិបត្តិ​ក្រុមហ៊ុន​បដិសណ្ឋារកិច្ច Almond Hospitality Group ដែលមានភោជនីយដ្ឋាន សណ្ឋាគារ និង ភ្នាក់ងាផ្តល់សេវាកម្មម្ហូបអាហារ និង ភេសជ្ជ ដូចជា៖ 𝗬𝗶 𝗦𝗮𝗻𝗴 𝗖𝗵𝗶𝗻𝗲𝘀𝗲 𝗥𝗲𝘀𝘁𝗮𝘂𝗿𝗮𝗻𝘁𝘀, 𝗦𝗲𝘃𝗲𝗻𝘀𝗲𝗮 𝗦𝗲𝗮𝗳𝗼𝗼𝗱 𝗥𝗲𝘀𝘁𝗮𝘂𝗿𝗮𝗻𝘁, 𝗨𝘆 𝗞𝘂𝘆𝘁𝗲𝗮𝘃 𝗥𝗲𝘀𝘁𝗮𝘂𝗿𝗮𝗻𝘁,  𝗪𝗼𝗿𝗹𝗱 𝗗𝗶𝗻𝗶𝗻𝗴 𝗥𝗲𝘀𝘁𝗮𝘂𝗿𝗮𝗻𝘁,  𝗔𝗹𝗺𝗼𝗻𝗱 𝗛𝗼𝘁𝗲𝗹 𝗦𝗼𝘁𝗵𝗲𝗮𝗿𝗼𝘀, 𝗔𝗹𝗺𝗼𝗻𝗱 𝗛𝗼𝘁𝗲𝗹 𝗕𝗮𝘀𝘀𝗮𝗰 𝗥𝗶𝘃𝗲𝗿, 𝗪𝗼𝗿𝗹𝗱 𝗗𝗶𝗻𝗶𝗻𝗴 𝗖𝗮𝘁𝗲𝗿𝗶𝗻𝗴 𝗦𝗲𝗿𝘃𝗶𝗰𝗲 និង 𝗟𝘂𝘂𝗺𝗲𝗻𝗴 𝗖𝗼𝗳𝗳𝗲𝗲។

បន្ទាប់ពីបញ្ចប់ការសិក្សាបរិញ្ញាបត្រផ្នែកគ្រប់គ្រងទេសចរណ៍ និង បដិសណ្ឋារកិច្ចអន្តរជាតិ ពីសាកលវិទ្យាល័យ Bangkok University លោក លូ ម៉េង បានចាប់ផ្តើមដំណើររុករក និង អភិវឌ្ឍន៍ជំនាញរយៈពេលមួយទសវត្សរ៍នៅបដិសណ្ឋារកិច្ចអន្តរជាតិ។ លោកបានត្រលប់មកកម្ពុជាទឹកដីកំណើត និង ចាប់ផ្តើមអាជីពជាចុងភៅ ដោយផ្តោតប្រើប្រាស់បទពិសោធទាំងប៉ុន្មានដែលលោកមាន។ លោកបានលើកឡើងថា៖ «ខ្ញុំមានឱកាសដ៏ល្អក្នុងការចែករំលែកមុខម្ហូបខ្មែរជាមួយមនុស្សរាល់គ្នា រសជាតិដ៏ប្លែកនៃម្ហូបរបស់យើង និង ថាមពលផ្លាស់ប្តូរនៃគុណភាពគ្រឿងផ្សំ គឺជាជំនាញរបស់ខ្ញុំ ហើយវាបានធ្វើឱ្យខ្ញុំរីកចម្រើនឥតឈប់ឈរ»

នៅក្នុងបទពិសោធចម្អិនម្ហូប កំពូលចុងភៅរូបនេះ យកចិត្តទុកដាក់ចម្បងទៅលើសារសំខាន់នៃរឿងរ៉ាវនៅពីក្រោយមុខម្ហូបនីមួយៗ។ លោកប្រកាន់ខ្ជាប់រក្សារូបមន្តប្រពៃណី ខណៈបញ្ចូលនូវតិចនិចថ្មីៗ ដើម្បីបង្កើតនូវការទទួលទានអាហារដែលប្លែក និង មិនអាចបំភ្លេចបាន។ ស្ទាយ៌ចម្អិនរបស់លោក លោកធ្វើឱ្យអ្នកទទួលទានមានអារម្មណ៍ផាសុកភាព ដោយប្រាកដធានាបាននូវរសជាតិគ្រប់ចាន។

ជាចុងភៅកម្ពុជាមួយរូប លោកផ្តោតសំខាន់ប្រើប្រាស់គ្រឿងផ្សំក្នុងស្រុកដូចជា រុក្ខជាតិឱសថបុរាណស្រស់ៗ  ម្រេចកំពត ប្រហុក ស្ករត្នោត អំបិល និង អង្ករកម្ពុជា។ លោកក៏សង្កត់ធ្ងន់លើតម្រូវការជួយដល់កសិករក្នុងស្រុក និង អនុវត្តនិរន្តរភាពនៅក្នុងការដំណើរការ និង ​បណ្តុះបណ្តាលពួកគេផងដែរ។​ លោកនិយាយថា៖ «ការគំាទ្រកសិករក្នុងស្រុក គួរតែជាបំណងចុងក្រោយរបស់យើង ប្រសិនបើយើងរក្សាឱ្យកសិកររីករាយ យើងក៏នឹងរីករាយដូចគ្នា»។ ជាការពិត ការធ្វើដូចនេះមិនត្រឹមត្រែពង្រឹងគុណភាពមុខម្ហូបប៉ុណ្ណោះទេ តែថែមទាំងធានាបាននូវអនាគតកាន់តែប្រសើរ​ សម្រាប់ឧស្សាហកម្មម្ហូបអាហារ និង ភេសជ្ជ រួមទាំងកសិកម្មក្នុងស្រុកផងដែរ។

សម្រាប់អាជីព លោកថាតួនាទីជាចុងភៅគឺបង្កើតពេលវេលាមួយដ៏ស្និទ្ធស្នាល និង អនុស្សាវរីយ៍ពោរពេញដោយក្តីស្រលាញ់តាមរយៈមុខម្ហូបដ៏ឈ្ងុយឆ្ងាញ់។ លោកថា ការរីករាយជាមួយមុខម្ហូបដ៏មានឱជារស អាចមានឥទ្ធិពលចំពោះសុខុមាលភាពផ្លូវចិត្តរបស់យើង ដូច្នេះលោកលើកទឹកចិត្តឱ្យសាកល្បងភោជនីយដ្ឋានថ្មីៗ និង សាកល្បងរសជាតិអាហារឆ្ងាញ់ៗដើម្បីបង្កើនអត្ថន័យជីវិតបន្ថែមទៀត៕

ប្រភព៖ Prestige

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

អត្ថន័យព្រឺសម្បុរ! ចម្រៀងថ្មី ម៉ានិត រៀបរាប់ចេញពីការតស៊ូ និង ការតតាំងពិតរបស់វីរៈកងទ័ពជួរមុខនៅក្នុងសង្រ្គាមមិនចុះចាញ់

ប្លែកទៀតហើយ! Balenciaga ចេញកាបូបម៉ូដថ្មីដូចថង់ប្លាស្ទិកគេយួរតាមផ្សារ តែតម្លៃវិញមិនធម្មតា ឮហើយញ័រជើង

Streamer ម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លា./ ប់នៅក្នុងផ្ទះ ក្រោយពីឡាយវីដេអូជាប់គ្នា ១២ ថ្ងៃមិនឈប់សោះ

រឿងកំប្លែងថ្មីទៀតហើយ! ថៃ បង្កើតស្បែកជើងពិសេសទុកឱ្យទាហានពាក់ ការពារកុំឱ្យដើរជាន់មីននៅតំបន់ព្រំដែនទៀត

ច្បាស់ហើយ! មុននេះ ក្រសួងប្រកាសពីពេលវេលាកំណត់ ថ្ងៃកែកិច្ចការប្រឡង និង ថ្ងៃប្រកាសលទ្ធផលប្រឡងបាក់ឌុប ២០២៥

ព័ត៌មានបន្ថែម

Streamer ម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លា./ ប់នៅក្នុងផ្ទះ ក្រោយពីឡាយវីដេអូជាប់គ្នា ១២ ថ្ងៃមិនឈប់សោះ

រឿងកំប្លែងថ្មីទៀតហើយ! ថៃ បង្កើតស្បែកជើងពិសេសទុកឱ្យទាហានពាក់ ការពារកុំឱ្យដើរជាន់មីននៅតំបន់ព្រំដែនទៀត

ច្បាស់ហើយ! មុននេះ ក្រសួងប្រកាសពីពេលវេលាកំណត់ ថ្ងៃកែកិច្ចការប្រឡង និង ថ្ងៃប្រកាសលទ្ធផលប្រឡងបាក់ឌុប ២០២៥

នៅកំបូល! កំពុងស្ទួចត្រីមាត់ស្រះ ២ នាក់ប្ដីប្រពន្ធ សុខៗមានគេជិះម៉ូតូមកសួរ «ស្ទូចត្រីបានអត់?» រួចឆក់ខ្សែ-កតម្លៃជាង ១ ពាន់ដុល្លារទៅបាត់

ប៉ាគីស្ថាន បានផ្តល់រូបចម្លាក់ចម្លងក្នុងទម្រង់ «ព្រះពុទ្ធកំពុងធ្វើទុក្ករកិរិយា» ដល់កម្ពុជា តម្កល់នៅសារមន្ទីរជាតិ

នៅកំពង់ធំ! សមត្ថកិច្ចរកឃើញ «ត្រីសាលម៉ុន» ជាង ៣ ពាន់គីឡូ គ្រឿងក្នុងមាន់ និង ទំនិញច្រើនមុខទៀត សុទ្ធតែខូចគុណភាព ត្រូវរឹបអូសយកទៅកម្ទេចចោល

សោកនាដកម្មថ្មីនៅថៃ! ប៉ូលិសស្រវឹង បែ-កសតិទា-ញកាំ -ភ្លើ- ង ប្រល័-យសមាជិកគ្រួសារឱ្យស្លា/ប់ និង របួស

លោកស្រី ឆេង ស្រីរ័ត្ន ហៅ Love Riya ត្រូវព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ បញ្ចប់គោរមងារ «ឧកញ៉ា»

ស្វែងរកព័ត៌មាន​ ឬវីដេអូ