មនុស្សស្រីបើស្រឡាញ់គឺស្រឡាញ់ខ្លាំង តែសុខៗបង្ហាញទង្វើ ៦ នេះ ប្រុសៗចាំទុកគឺអ្នកកំពុងបាត់បង់មនុស្សស្រីល្អម្នាក់ពីជីវិតហើយ

Share This

ការទទួលបានក្តីស្រឡាញ់ពីមនុស្សស្រីល្អម្នាក់ វាមិនមែនជាការងាយនោះទេ ព្រោះក្តីស្រឡាញ់របស់នាងគឺជ្រៀលជ្រៅណាស់ នាងតែងតែគាំទ្រមនុស្សដែលនាងស្រឡាញ់គ្មានទីបញ្ចប់ និង ចង់ឃើញអ្នកនោះជោគជ័យជានិច្ច ប៉ុន្តែបើសិនជានាងសម្រចចិត្តដើរចេញពីទំនាក់ទំនងណាមួយ នោះមានន័យថានាងបានផ្តល់ក្តីស្រឡាញ់ឱ្យអស់ចេញពីចិត្តហើយ តែវាត្រូវគេមើលរំលង និង មិនឱ្យតម្លៃ។ ក្នុងនោះ បើសិនឃើញជាឃើញនាងធ្វើរឿងទាំង ៦ ខាងក្រោមនេះ គួរតែត្រៀមចិត្តចុះ ព្រោះនាងឆ្អែតចិត្ត និង ត្រៀមដើរចេញពីអ្នកហើយ។

១. នាងឈប់អើពើសួរនាំមុន

មនុស្សស្រីប្រភេទនេះតែងព្យាយាមរក្សាទំនាក់ទំនងឱ្យទៅមុខជានិច្ច នាងតែងសួរនាំដៃគូដោយក្តីបារម្ភជាប្រចាំ តែបើសិនជាថ្ងៃណានាងឆ្អែតចិត្ត នាងនឹងលែងសួរនាំ គឺនាងនឹងឱ្យភាពស្ងៀមស្ងាត់របស់នាងនិយាយជំនួសវិញ ថាតើនាងហត់នឿយប៉ុនណាក្នុងការក្សាទំនាក់ទំនងនេះ។

២. នាងឈប់គាំទ្រក្តីសុបិន្តរបស់អ្នក

មនុស្សស្រីប្រភេទនេះ ជាមនុស្សស្រីដែលពូកែលើកទឹកចិត្តណាស់ នាងតែងតែនៅជិតអ្នកមិនថាក្នុងកាលៈទេសៈបែបណា និង ជួយរុញច្រានឱ្យអ្នកបានសម្រេចក្តីសុបិន្តដែលខ្លួនប្រាថ្នា ប៉ុន្តែបើថ្ងៃណាមួយនាងឈប់លើកទឹកចិត្ត ឬឈប់រុញច្រានអ្នកឱ្យទៅមុខ មានន័យថានាងហត់នឿយណាស់ហើយ។ នៅពេលអ្នកបាត់បង់ការលើកទឹកចិត្តពីនាង អ្នកនឹងដឹងថាអ្នកបានបាត់បង់មនុស្សដែលគាំទ្រយ៉ាងស្មោះចេញពីចិត្ត។

៣. នាងចាប់ផ្តើមផ្តោតលើខ្លួនឯង

នៅពេលដែលនាងឆ្អែតឆ្អន់ហើយ នាងនឹងលែងខំប្រឹងរក្សាអ្វីទាំងអស់ នាងនឹងងាកមកផ្តោតលើខ្លួនឯងវិញ។ នាងនឹងយកពេលវេលាទៅអភិវឌ្ឍន៍ខ្លួនឯង ទៅលើការងារ ឬក៏អ្វីដែលបញ្ជាក់ពីតម្លៃរបស់នាង ពោលគឺនាងនឹងស្វែងរកក្តីសុខឱ្យខ្លួនឯង នាងនឹងឈប់យកពេលទៅគិតរឿងដែលធ្វើ​ឱ្យនាងពិបាកចិត្តតទៀតហើយ។

៤. នាងឈប់បង្ហាញអារម្មណ៍

មនុស្សស្រីប្រភេទនេះជាមនុស្សដែលមានអារម្មណ៍ជ្រៀលជ្រៅ ហើយនាងតែងបង្ហាញវាជាប្រចាំ តែបើសិនជាថ្ងៃណាមួយនាងបែរជាព្រងើយកន្តើយ នាងឈប់បង្ហាញការព្រួយបារម្ភ ឬ ការខឹងង៉ក់ងរនោះ មានន័យថានាងឈប់ខ្វល់ពីអ្វីទាំងអស់ នាងឈប់ខ្វល់ថាទំនាក់ទំនងនឹងទៅជាយ៉ាងណាទៀតហើយ ព្រោះកន្លងមកមើលទៅមានតែនាងដែលខ្វល់តែម្នាក់ឯង។

៥. នាងឈប់រំឭកអនុស្សាវរីយ៍

នាងចូលចិត្តរំឭកទង្វើ ឬ អនុស្សាវរីយ៍មួយចំនួននៅក្នុងអតីតកាលដល់អ្នក ដើម្បីឱ្យអ្នកដឹងថានាងស្រឡាញ់អ្នកប៉ុនណា ប៉ុន្តែបើនាងឈប់រំឭកពីរឿងនេះហើយ មានន័យថានាងបោះបង់វាចោលហើយ។ នាងនឹងផ្តាច់អនាគតជាមួយអ្នក ដោយការមិនខ្វល់ខ្វាយពីរឿងអតីតកាលតទៅទៀត។

៦. អ្នកមានអារម្មណ៍ថាទទេសូន្យសុង

អ្នកនឹងមានអារម្មណ៍ថាជីវិតហាក់ដូចជាទទេ នៅពេលដែលនាងចេញទៅ ព្រោះកន្លងមកនាងតែងតែនៅក្បែរអ្នកគ្រប់ពេលវេលា គ្រប់កាលៈទេសៈ។ អ្នកនឹងលែងទទួលទង្វើតូចតាចដែលបង្ហាញពីភាពស្មោះសរបស់នាងទៀតហើយ ពេលនេះអ្នកនឹងចាប់ផ្តើមវិលទៅគិតពីអំពើល្អរបស់នាងកន្លងមក ហើយវានឹងក្លាយជាមេរៀនដ៏ឈឺចាប់មួយរបស់អ្នក៕

ប្រភព៖ Rerules

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

តារាប្រុសវាសនាល្អ បានសាងជីវិតគូនឹងភរិយាអាណិកជន ពេលនេះកំពុងមានសុភមង្គលខ្លាំងលើទឹកដីបរទេស

ស្ត្រីម្នាក់សុំ ChatGPT ឱ្យរើសលេខឆ្នោតឱ្យ មានអីត្រូវលាភធំឈ្នះបានទឹកប្រាក់ដល់ ១០ ម៉ឺនដុល្លារ

មើលទុកទៅ! ស្ទីលផាត់មុខបរទេស ៥ បែប ឡូយបំផុតសម្រាប់បង្អួតសម្រស់ ត្រូវម៉ាច់ក្នុងស្រទាប់យុវវ័យ និង វ័យកណ្ដាល

ចង់ដឹងអ្នកភូមិស្រឡាញ់រាប់អានឬអត់ ពួយ Prank ធ្វើស្ល-ា/ប់​ កំពុងធ្វើបុណ្យៗស្រាប់តែងើបឆ្ងក់ពីមឈូសផ្អើលរោង

បង្ហាញសម្រស់កំលោះសង្ហា Influencer ២ រូប កំពុងផ្ទុះប្រជាប្រិយភាព ព្រោះសមត្ថភាព និង ទម្រង់មុខកូនកាត់

ព័ត៌មានបន្ថែម

បែកបាក់ផ្ទៃក្នុង បុគ្គលិកបង្កើតបក្សពួក! តាមពិត ដើមហេតុចម្បងមកពីអ្នកគ្រប់គ្រងមើលរំលងចំណុចទាំងនេះ

គួរដឹង! ធ្វើការស្ត្រេសឈឺក្បាល ប្រើថ្នាំបំបាត់ការឈឺចាប់ញឹកញាប់ អាចប្រឈមខូចគ្រឿងក្នុង និង ជំងឺស្ល-ា/ប់ភ្លាមៗ

រាល់ថ្ងៃធ្វើការជាមួយមេខ្លាំង ឬ មេខ្សោយ សង្កេតតែប៉ុន្មានចំណុចនេះ បានចម្លើយច្បាស់ៗ

សល់ ២ ខែទៀតដាច់ឆ្នាំ ២០២៥ ហើយ! បើនៅតែលេងសើចនឹងជីវិតមិនគិត ៩ ចំណុចនេះ ជីវិតដឹងតែតោកយ៉ាកទៀតហើយ

បុគ្គលិកក្នុងអូហ្វីស​ រហ័សនាមខ្យល់ព្យុះ ចូលចិត្តណាស់ប៉ែងជើងគេឯង បើកំពុងជួប ប្រញាប់ប្រើវិធីនេះតទល់ភ្លាម!

ជួបឬនៅ? ធ្វើការអាងសមត្ថភាពខ្លាំង អំនួត ប៉ះមិនបាន ចុងក្រោយគេលើកស្ទួយអ្នកល្មមៗ ពូកែទំនាក់ទំនង ខ្លួនឯងបាក់មុខមួយទំហឹង

ធ្លាប់អត់? ឃើញគេរីកចម្រើន ជោគជ័យ ជួយអបអរគេអស់ពីចិត្ត តែពេលខ្លួនឯងវិញ គេចាំតែច្រណែន ជាន់ពន្លិច

វិលមុខជាងដំណាក់ក្រោយទៀត! ធ្វើមេគេបើមិនចោលចរិតឆេវឆាវចេញ នឹងជួបបញ្ហាធំ ៤ នេះ ធ្វើការមិនចុះជាមួយថ្នាក់ក្រោមទេ

ស្វែងរកព័ត៌មាន​ ឬវីដេអូ