ក្រោយពីដំណើរការនៃការជ្រើសរើសបេក្ខភាព Miss Cosmo Cambodia 2025 បានចាប់ផ្តើមហើយនោះ កាលពីថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២៥ កន្លងទៅនេះ ស្ថាប័នបវរកញ្ញាខាងលើ បានរៀបចំកម្មវិធីបំពាក់ឈៀងជូនបេក្ខភាព ដែលបានចូលរួមរួចហើយដែរ។
ក្នុងនោះ បេក្ខភាពផ្លូវការនៃការប្រកួត Miss Cosmo Cambodia 2025 គឺមានសរុបចំនួន ២៥ នាក់ ដោយសុទ្ធសឹងតែ ជាបេក្ខនារីស្រស់សោភា និង ខ្លះក៏ជាបវរកញ្ញាធ្លាប់មានតំណែងរួចហើយដែរ។
១. កញ្ញា ប៊ី សុធារី
ដូចមហាជនបានជ្រាបហើយថា កញ្ញា ប៊ី សុធារី គឺជាបវរកញ្ញាមួយរូប ដែលមានគ្រិះយ៉ាងជ្រៅលើវិស័យបវរកញ្ញា។ ក្នុងនោះដែរ រយៈពេលជាង ១០ ឆ្នាំ លើវិស័យនេះ កញ្ញា ប៊ី សុធារី មានតំណែងជាម្ចាស់មកុដក្នុងកម្មវិធីជាច្រើនមកហើយដែរ។
២. កញ្ញា សួន ពិសី
កញ្ញា សួន ពិសី ក៏ជាបេក្ខភាពខ្លាំងមួយរូបដូចគ្នាដែរ ដោយនាងទទួលបានតំណែងទាំងក្នុង និង ក្រៅប្រទេសរួមមាន 4th Runner Up Miss Universe Cambodia 2020, Miss Asian Global Cambodia 2023 និង ទៅប្រកួតក្រៅប្រទេសទទួលបានតំណែង 1st runner up Miss Global Asian 2023 ទៀតផង។
៣. កញ្ញា ផន ស្រីពី
បវរកញ្ញា ផន ស្រីពី ម្ចាស់មកុដ Miss Intercontinental Cambodia 2024 តែបញ្ចប់ការប្រកួតលើឆាកអន្តរជាតិ Miss Intercontinental 2024 នៅឯប្រទេសអេហ្ស៊ីប ដោយនាងឆក់បានតំណែង Top 22 ផងដែរ។
៤. កញ្ញា សារុំ ចន្ថា
សារុំ ចន្ថា ក៏បានចាត់ទុកជាបវរកញ្ញាមួយរូប មានបទពិសោធន៍ក្នុងវិស័យប្រកួត និង មានតំណែងដូចគ្នាដែរ ដោយនាង គឺជា 2nd Runner Up Miss Grand 2020 Cambodia និង ជា 2nd Runner Up Miss Global Cambodia 2024។
៥. កញ្ញា ចាន់ណា ពិសី
បវរកញ្ញា រូបស្រស់ កញ្ញា ចាន់ណា ពិសី ក៏ជា 3rd Runner Up Miss Universe Cambodia 2023 ផងដែរ។
៦. កញ្ញា មាស សុវណ្ណា
បវរកញ្ញា មាន សុវណ្ណា គឺជាម្ចាស់មកុដ Miss Cosmo World Cambodia 2024៕