នេះជាបិតាបង្កើត LinkedIn​ ពីមុនគេថាជាគំនិតឆ្កួ-ត តែ ១៤ ឆ្នាំក្រោយក្លាយជាមហាសេដ្ឋី មានលុយពាន់លានដុល្លារ

Share This

ត្រឹមជាគំនិតដ៏សាមញ្ញមួយ ដែលចង់ផ្លាល់ប្តូរការព្រីនឯកសារ CV យកទៅដាក់ពាក្យដល់កន្លែងការងារ មកជាការបង្ហោះ CV ដាក់នៅលើអនឡាញ បានធ្វើឱ្យបុរសម្នាក់ក្លាយជាមហាសេដ្ឋី មានប្រាក់ពាន់លានដុល្លារ និង បានផ្តល់ឱកាសការងារដល់មនុស្សជាច្រើននៅទូទាំងពិភពលោក។

ជាការពិត បុរសរូបនេះមានឈ្មោះថា Reid Hoffman លោកបានបង្កើត បណ្តាញសង្គម LinkedIn​ ជាវេទិកាសម្រាប់ទីផ្សារស្វែងរកការងារ និង បុគ្គលិក ដែលប្រជុំទៅដោយវត្តមាន សហគ្រិន ម្ចាស់អាជីវកម្ម បុគ្គលិកស្ថាប័ន ប្រធានធនធានមនុស្ស។ល។ មកពីគ្រប់ទិសទីជុំវិញពិភពលោក។

ត្រលប់ទៅឆ្នាំ ២០០២ រាល់ឯកសារប្រវត្តិរូប ឬ CV បុគ្គលម្នាក់ៗតែងតែព្រីន ហើយរក្សាវាទុកជាឯកជន។ នៅពេលចង់ដាក់ពាក្យធ្វើការ ទើបយកឯកសារនោះទៅដាក់ដល់ស្ថាប័ន ឬ ក្រុមហ៊ុនផ្សេងៗ។ ខុសប្លែកគ្នាវិញ លោក Reid Hoffman មានគំនិតចម្លែកមួយ ដោយចង់យកឯកសារប្រវត្តិរូប ឬ CV ដាក់បង្ហោះនៅអនឡាញ ដែលអនុញ្ញាតឱ្យមនុស្សគ្រប់គ្នាបានឃើញតែម្តង។

ជាមួយគំនិតចម្លែកនេះ មិត្តរួមបន្ទប់របស់លោកហាក់មិនយល់ស្របឡើយ ដោយនិយាយចំៗថា វាមិនអាចទៅរួច និង ជាគំនិតដ៏ឆ្កួតបំផុត។ សូម្បីតែអ្នកវិនិយោគក៏គេថាវាមិនអាចមានប្រសិទ្ធភាពផងដែរ។

មិនខ្វល់នឹងសម្តីអ្នកដទៃ លោក Reid Hoffman ​បានបង្កើតវាចេញរូបរាងយ៉ាងពិតប្រាកដ ដែលជាបណ្តាញសង្គមមានឈ្មោះថា LinkedIn​។ ត្រឹមតែសប្តាហ៍ដំបូង មានអ្នកចូលប្រើប្រាស់ប្រមាណ ២ ពាន់នាក់។ ពីមួយឆ្នាំទៅមួយឆ្នាំ អ៊ីនធ័រណែតកាន់តែទូលំទូលាយ អ្នកស្វែងរកការងារបានចូលប្រើ LinkedIn​ ​ ហើយដាក់បង្ហោះ CV ជាបន្តបន្ទាប់ រហូតកើនអ្នកប្រើប្រាស់ខ្ទង់ម៉ឺន ខ្ទង់សែន ខ្ទង់លាននាក់។ មកដល់បច្ចុប្បន្ន LinkedIn មានអ្នកប្រើប្រាស់ច្រើនជាង ១ ពាន់លាននាក់ មកពីគ្រប់ទិសទីជុំវិញពិភពលោក។

អ្វីដែលមិននឹកស្មានដល់ទៀតនោះ នៅក្នុងឆ្នាំ ២០១៦ លោក Reid Hoffman បានលក់ LinkedIn ឱ្យទៅក្រុមហ៊ុន​ Microsoft ក្នុងតម្លៃ ២៦ ពាន់លានដុល្លារ ដែលនេះជាការទិញយកក្នុងតម្លៃដ៏ខ្ពស់បំផុតនៅក្នុងប្រវត្តិសាស្ត្រ។ ជាគំនិតផ្លាស់ប្តូរឆ្កួតមួយ តែវាអាចធ្វើឱ្យបុរសម្នាក់ក្លាយជាមហាសេដ្ឋី មានលុយពាន់លានដុល្លារ សំខាន់ជាបណ្តាញសង្គមផ្តល់ប្រយោជន៍ជារួម អាចឱ្យមនុស្សគ្រប់គ្នាភ្ជាប់បណ្តាញការងារ និង ផ្តល់ឱកាសការងារដល់មនុស្សទូទាំងពិភពលោក៕

ប្រភព៖ NASD

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

អ្នកវិទ្យាសាស្រ្តចិន ផលិតបានកាវទិព្វ អាចភ្ជាប់ឆ្អឹងបាក់បានត្រឹមតែ ៣ នាទី ដោយមិនបាច់វះកាត់ធំដុំ

សរសើរហ្វេនៗពូកែរកនឹកណាស់! អ្នកគាំទ្រ MUC យករូបម្ចាស់មកុដ ៣ ជំនាន់ មានឈ្មោះដូចគ្នាទៅធ្វើ Meme

ត្រឹមឫស្សីត្បាញ កូនខ្មែរអាចដកស្រង់ច្នៃជាសម្លៀកបំពាក់ហ្វេហ្សិន ស្ទីលឡូយ សមបំផុតសម្រាប់យុវវ័យ

ដើរតួឯកឆ្អែតឆ្អន់ ឥលូវតារាស្រីចិនដ៏ល្បី Myolie Wu វាយលុកតំណែងថ្មីសម្ដែងជាតួម្ដាយម្ដង សមខ្លាំង!

ឆ្កែចម្រើន ចេះដើរពាំសំបកដបអេតចាយមកឱ្យម្ចាស់ ប្រមូលលក់ម្តងៗបានលុយជាង ១ ពាន់ដុល្លារ

ព័ត៌មានបន្ថែម

ឆ្កែចម្រើន ចេះដើរពាំសំបកដបអេតចាយមកឱ្យម្ចាស់ ប្រមូលលក់ម្តងៗបានលុយជាង ១ ពាន់ដុល្លារ

រំភើបណាស់ម្ហូបខ្មែរដើរបានឆ្ងាយហើយ! ចុងភៅ ណាក់ ត្រូវបានទស្សនាវដ្តីអាល្លឺម៉ង់ដ៏ល្បី ចុះផ្សាយជាមួយម្ហូបខ្មែរ

គាប់ជួនណាស់! មាតាបិតាស្ដេចថៃ មហាវិជ្ជរ៉ាឡុងកន សោយសម្បត្តិបុណ្យអស់ក្នុងខែតុលាដូចគ្នា ខុសតែថ្ងៃ និង ឆ្នាំ

សំខាន់ណាស់! រៀបការតាមប្រពៃណីហើយទៅចុះបញ្ជីអាពាហ៍ពិពាហ៍ទើបពេញច្បាប់ នេះជាឯកសារតម្រូវ និង របៀបរបបត្រូវធ្វើ

យប់មិញឆេះម៉ូតូ ៤ គ្រឿង នៅផ្ទះជួលមុំច្បារអំពៅ អ្នកជាន់ទី ២ ភ័យពេកលោ//តចុះ បណ្ដាលឱ្យស្ល-ា/ប់ម្នាក់ របួសធ្ងន់ ៣ នាក់

នាយករដ្ឋមន្ត្រីថៃ បានលុបចោលមិនចូលរួមកិច្ចប្រជុំអាស៊ាននៅម៉ាឡេស៊ី លេីកហេតុផលកាន់ទុក្ខមាតាស្ដេចថៃសុគត

ព្រោះជាមនុស្សល្អ! អតីតបុគ្គលិក និង មហាជនមួួយចំនួននៅបាត់ដំបង ចង់ឱ្យម្ចាស់ផ្សារ ហេង ឆាយលី បើកទទួលជំនួយ

ពុ-ទ្ធោ! ឡានក្រុងដឹកមនុស្ស ៤១ នាក់ ប៉ះជាមួយម៉ូតូលើផ្លូវផ្ទុះឆេះស្លា-/ប់មនុស្ស ២០ នាក់ នៅឥណ្ឌា

ស្វែងរកព័ត៌មាន​ ឬវីដេអូ