នៅព្រឹកថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២៥ ក្រសួងការពារជាតិ បានបញ្ជាក់ឱ្យបានដឹងថា គិតត្រឹមថ្ងៃនេះ គឺមានរយៈពេល ៣០ ថ្ងៃហើយ ដែលកងកម្លាំងកម្ពុជា ត្រូវបានទាហានថៃចាប់ខ្លួនដោយខុសច្បាប់ មិនទាន់ដោះលែង។
ក្រសួងការពារពាតិ បានបន្តឱ្យដឹងថា ទាហានថៃ បានចាប់ខ្លួនកងកម្លាំងកម្ពុជាដោយខុសច្បាប់ ក្រោយបទឈប់បាញ់ចូលជាធរមានភ្លាមៗ កាលពីព្រឹកថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២៥ ដែលមកដល់ពេលនេះមានរយៈពេល ៣០ ថ្ងៃហើយ គិតត្រឹមថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២៥។
គួរឱ្យដឹងថា កម្ពុជានៅតែបន្តការអំពាវនាវឱ្យភាគីថៃ ធ្វើការបញ្ជូនត្រឡប់មកវិញនូវកងកម្លាំងកម្ពុជាចំនួន ១៨ រូប ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ភាគីថៃ ឱ្យបានឆាប់រហ័ស និង មានសុវត្ថិភាព៕