នៅថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២៥ នេះ ក្រសួងបរិស្ថាន បានចេញសេចក្តីជូនដំណឹងដល់និស្សិត ដែលកំពុងសិក្សានៅតាមសកលវិទ្យាល័យទូទាំងរាជធានីភ្នំពេញឱ្យបានដឹងថា ក្រសួងបរិស្ថាន ជ្រើសរើសនិស្សិតស្ម័គ្រចិត្តមកបំពេញការងារ ឬ ធ្វើកម្មសិក្សានៅក្នុងនាយកដ្ឋានព័ត៌មាន និង ផ្សព្វផ្សាយបរិស្ថាន នៃអគ្គនាយកដ្ឋានចំណេះដឹង និង ព័ត៌មានបរិស្ថាន ចំនួន ១០ នាក់ ស្របទៅតាមកិច្ចសន្យាកំណត់ក្នុងរយៈពេល ៦ ខែ (បំពេញការងារ ២វេន/ថ្ងៃ) ឬ ១ ឆ្នាំ(បំពេញការងារ ១វេន/ថ្ងៃ) ក្នុងគោលបំណងដើម្បីផ្តល់ឱកាសដល់និស្សិតក្នុងការរៀនសូត្រដកពិសោធន៍ការងារជាក់ស្តែង។
ក្នុងនោះ ឯកទេសដែលត្រូវជ្រើសរើសមានដូចខាងក្រោម ៖
១. ការិយាល័យផ្សព្វផ្សាយព័ត៌មានបរិស្ថាន ០៥ នាក់
– ផ្នែកសរសេរខ្លឹមសារព័ត៌មាន ០២ នាក់
– ផ្នែកថតរូប ០២ នាក់
– ផ្នែកកាត់តវីដេអូ ០១ នាក់
២. ការិយាល័យព័ត៌មានវិទ្យា ០៤ នាក់
– ផ្នែករចនារូប ០២ នាក់
– ផ្នែកគ្រប់គ្រងបណ្តាញសង្គម ០២ នាក់
៣. ការិយាល័យរដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ ០១ នាក់
– ផ្នែករដ្ឋបាល ០១ នាក់
សម្រាប់និស្សិតដែលមានចំណាប់អារម្មណ៍ អាចចុះឈ្មោះដោយផ្ទាល់នៅនាយកដ្ឋានព័ត៌មាន និង ផ្សព្វផ្សាយបរិស្ថាន នៃអគ្គនាយកដ្ឋានចំណេះដឹង និង ព័ត៌មានបរិស្ថាន នៃក្រសួងបរិស្ថាន តាមរយៈអ៊ីម៉ែល (nhim.sreipov@moe.gov.kh) និង តេឡេក្រាម (០៩៥ ៥៦៦ ៥០១, ០១៦ ៨៤៥ ៣៤១) យ៉ាងយូរបំផុតត្រឹមថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២៥ វេលាម៉ោង ៥ ល្ងាច៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖