នៅថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០២៥ អគ្គិសនីកម្ពុជា បានជូនដំណឹងស្ដីពីការអនុវត្តការងារជួសជុល ផ្លាស់ប្ដូរដំឡើងបរិក្ខារនានា និង រុះរើគន្លងខ្សែបណ្ដាញអគ្គិសនី របស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ ដែលធ្វើឱ្យមានបញ្ហារអាក់រអួលចរន្តអគ្គិសនីប្រើប្រាស់នៅតំបន់មួយចំនួនទៅតាមពេលវេលា ចាប់ពីថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២៥ ដល់ថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០២៥។
ក្នុងនោះ អគ្គិសនីកម្ពុជា បានបញ្ជាក់ថា បើទោះបីជាមានការខិតខំថែរក្សាមិនឱ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំក៏ដោយ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើ អាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដោយស្នើសុំអភ័យទោសទុកជាមុន ខណៈតំបន់ដែលនឹងមានផលប៉ះពាល់នោះមានដូចជា ៖
១. ថ្ងៃព្រហស្បត្តិ៍ ទី ១០ ខែមេសា ឆ្នាំ ២០២៥
* ក្នុងចន្លោះម៉ោង ៨ ដល់ម៉ោង ១៣៖ មានខណ្ឌព្រែកព្នៅ និង ខណ្ឌពោធិ៍សែនជ័យ
* ក្នុងចន្លោះម៉ោង ៨ ដល់ម៉ោង ១៦៖ មានខណ្ឌចំការមន ខណ្ឌសែនសុខ និង ខណ្ឌមានជ័យ
២. ថ្ងៃសុក្រ ទី ១១ ខែមេសា ឆ្នាំ ២០២៥
* ក្នុងចន្លោះម៉ោង ៨ ដល់ម៉ោង ១៧ ៖ មានខណ្ឌសែនសុខ ខណ្ឌមានជ័យ និង ខណ្ឌកំបូល
៣. ថ្ងៃសៅរ៍ ទី ១២ ខែមេសា ឆ្នាំ ២០២៥
* ក្នុងចន្លោះម៉ោង ៨ ដល់ម៉ោង ១៦ ៖ មានខណ្ឌកំបូល៕
សូមអានសេចក្ដីលម្អិតបន្ថែមនៅខាងក្រោម ៖