មិនទាន់រៀបការផង Nadech ធ្វើខ្លួនបែបនេះបាត់ដាក់អនាគតឪពុកម្តាយក្មេក ពេល Yaya មិននៅ
ក្រោយ Kimberly រៀបការហើយ ពេលនេះមហាជនបែរជាងាកមកមើលគូស្នេហ៍តារាស្រីរូបស្រស់ Yaya និង Nadech ម្តងហើយ ដែលគូស្នេហ៍មួយគូនេះត្រូវមហាជនរំពឹងថា ជាគូបន្ទាប់ដែលកាន់ដៃគ្នាចូលរោងការឆាប់ៗ។
លើសពីនេះទៅទៀតនោះ បន្ទាប់ពីមហាជនមានក្តីរំពឹងខ្លាំង ឃើញថា ពីមួយថ្ងៃទៅមួយថ្ងៃគូស្នេហ៍មួយគូនេះកាន់តែផ្អែមល្ហែមទៅៗ ធ្វើឱ្យអ្នកអត់គូច្រណែនមិនតិចនាក់ឡើង ពិសេស ថែមទាំងបង្ហើបថានឹងចូលរោងការនៅឆ្នាំក្រោយថែមទៀតផង។
មួយវិញទៀត បើងាកមកអ្នកកំលោះថ្ពាលខួច Nadech វិញ កំពុងតែធ្វើឱ្យអ្នកគាំទ្រសរសើរ និង ចំអន់ទៀតហើយ បន្ទាប់ពីអ្នកកំលោះរូបនេះបានបង្ហោះថា ៖ «មើលថែប៉ា Yaya និង មិត្តភក្តិរបស់គាត់ ព្រោះគូស្នេហ៍ជាប់រវល់ ដូច្នេះមានពេលហើយក៏ជួយមើលថែជំនួសគ្នា ពិសេស ឃើញថាប៉ារំភើប និង រីករាយណាស់» ដោយមហាជនបានចូលទៅខមមិនចំអន់អ្នកកំលោះរូបនេះលេងថា រៀនថែប៉ាក្មេកឱ្យហើយ ព្រោះជិតដល់ពេលហើយ។