ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Miss Grand វៀតណាម ប៉ះសម្រស់គ្នា ស្អាតទាក់ទាញម្យ៉ាងម្នាក់
កម្មវិធីប្រកួតសម្រស់ដ៏ធំលំដាប់អន្តរជាតិ Miss Grand International 2022 កំពុងដំណើរការជ្រើសរើសបវរកញ្ញាមួយរូបដែលមានទាំងរូបសម្រស់ សមត្ថភាព និង ចំណេះដឹងដាច់គេ មកពីបណ្ដាប្រទេសផ្សេងៗជុំវិញពិភពលោក ធ្វើជាម្ចាស់តំណែងគ្រងមកុដសម្រាប់ឆ្នាំ ២០២២។
គិតមកដល់ថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០២២ នេះ គេឃើញវត្តមានបវរកញ្ញាជាច្រើនដែលតំណាងឱ្យប្រទេសរៀងៗខ្លួន បានធ្វើដំណើរទៅដល់បាលី ប្រទេសឥណ្ឌូនេស៊ីហើយ ដើម្បីត្រៀមខ្លួនចូលរួមប្រកួតប្រជែងដណ្ដើមមកុដលេខមួយ ខណៈបេក្ខភាពបវរកញ្ញាដែលបានទៅដល់ទីតាំងប្រកួតហើយនោះ ក៏បានរាក់ទាក់សំណោះសំណាលដើម្បីបង្កើនភាពស្និទ្ធស្នាលជាមួយគ្នា។
ក្នុងនោះគេឃើញ Miss Grand Cambodia 2022 កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបង្ហោះរូបថតបង្ហាញភាពស្និទ្ធស្នាលជាមួយ Miss Grand វៀតណាម ២០២២ នៅលើទំព័រហ្វេសប៊ុកផេកផ្លូវការរបស់ខ្លួន បង្ហាញពីរូបសម្រស់ ស្នាមញញឹម និង ភាពទាក់ទាញមួយបែបម្នាក់ ធ្វើឱ្យផ្ទុះការចាប់អារម្មណ៍ពីបណ្ដាអ្នកគាំទ្រវិស័យបវរកញ្ញាមិនតិចនោះទេ៕