កាលពីថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៥ កន្លងទៅនេះ មានស្រ្តីជនជាតិថៃមួយក្រុម បាននាំគ្នាទៅធ្វើពិធីផ្លូវក្នុងមិនល្អដាក់ថ្នាក់ដឹកនាំកម្ពុជា តែចុងក្រោយធ្វើអីមិនកើតឃើញលេខឆ្នោត នាំគ្នាយកចាក់ឆ្នោតលាន់។
តាមព័ត៌មានបានឱ្យដឹងថា ស្រ្តីមួយក្រុមនេះបានយកសំណែនជាច្រើនទៅសែននៅផ្នូរកប់ខ្មោចមួយកន្លែងខេត្តឈុនបុរី ហើយបានធ្វើពិធីផ្លូវក្នុងដាក់មកលើថ្នាក់ដឹកនាំកម្ពុជា ព្រោះតែខឹងមិនសុខចិត្តចំពោះរឿងការប៉ះទង្គិចគ្នារវាងកម្ពុជា-ថៃកន្លងមក។
អ្វីដែលគួរឱ្យហួសចិត្ត និង អស់សំណើចនោះ គឺក្រោយពីធ្វើពិធីហើយ ស្រ្តីមួយក្រុមនេះគ្មានទទួលបានសាច់ការអ្វីឡើយ តែបែរបានឃើញលេខ 1/492 និង 8/438 នៅលើផ្នូរខ្មោច ក៏បែកគំនិតនាំគ្នាគិតថាជាលេខឆ្នោត រួចក៏ថតយកមកបង្ហោះចែកចាយឱ្យមហាជនដឹង ព្រមទាំងណែនាំឱ្យយកទៅទិញលេខឆ្នោតចាក់លាន់ ដើម្បីផ្សងសំណាង៕