មហាជនអ្នកនិយមទស្សនាភាពយន្តខ្នាតធំរបស់កម្ពុជា ច្បាស់ជាបានជ្រាបហើយថា ពេលនេះ រឿង «ភ្លើងឆេះក្លឹបក្រោមដី» របស់ផលិតកម្ម LD ដែលចាក់បញ្ចាំងនៅតាមបណ្តារោងកុននានា ក្នុងប្រទេសកម្ពុជា កំពុងតែផ្ទុះការគាំទ្រយ៉ាងខ្លាំង។ ក្នុងនោះភាពយន្តខាងលើ បានដកស្រង់ចេញពីរឿងពិត ដែលកើតមានឡើងនៅក្នុងខេត្តសៀមរាប។
ក្រឡេកទៅមើលតួអង្គសម្តែង ក៏ដូចគ្នាដែរ ដោយភាគច្រើនតួអង្គសំខាន់ៗ ត្រូវបានមហាជនឃើញថា សុទ្ធសឹងតែជាតួអង្គជំនាន់ថ្មី ប៉ុន្តែពោរពេញដោយសមត្ថភាពក្នុងការសម្តែង ដោយម្នាក់ៗឆក់បានការគាំទ្រយ៉ាងខ្លាំងពីអ្នកទស្សនា ជាពិសេសនោះ គឺតួអង្គ ពិសី ដែលជាមិត្តភក្តិ ត្រូវបានព្រាយចូលសណ្ឋិត និង សម្តែងដោយតារាស្រី កញ្ញា សោភា ធីតាឯកសង្រ្កាន្តរងទី ១ រដូវកាលទី ៣។
យ៉ាងណាមិញ ទន្ទឹមនឹងភាពយន្តមួយនេះកំពុងផ្ទុះការគាំទ្រខ្លាំង អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក និង Tik Tok បានលាន់មាត់ និង ព្រឺសម្បុរខ្លាំង ក្រោយឃើញការរៀបរាប់របស់ ពិសី ដែលជាតួពិត មនុស្សពិត ជម្រាបខ្លះៗពីរឿងរ៉ាវកើតឡើងលើអ្នកនាងកាលពី ៤ ឆ្នាំ មុន។

ក្នុងនោះ អ្វីកាន់តែព្រឺរោម អ្នកនាង ពិសី បានឱ្យដឹងថា កាលព្រាយចូលសណ្ឋិត គឺអ្នកនាងកំពុងពពោះ ហើយកាលនោះ ពេលព្រលឹងចូលសណ្ឋិតដំបូង អ្នកនាង ថា គឺពិតជាលោក សំណាង មែន ព្រោះអ្នកនាងបានឃើញរូបភាពការស្លាប់លោក សំណាង ប៉ុន្តែក្រោយៗមកនាង គឺអត់ចាំអ្វីទាំងអស់។

អ្នកនាង ពិសី បានបន្ថែមថា កាលអំឡុងធ្វើបុណ្យ ៧ ថ្ងៃ គឺអ្នកនាង អត់ទៅណាទេ គឺនៅតាមប្អូនប្រុសពៅរបស់លោក សំណាង ដូចទៅក្នុងសាច់រឿងយ៉ាងដូច្នោះដែរ៕
សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ៖

