តារានិករកម្ម! អ្នកមានតារានិករ ៤ នេះ ពេលបែកសង្សារគឺពិបាកបំភ្លេចគេណាស់ ទោះគេធ្វើឱ្យឈឺចាប់ក៏នៅតែនឹកគេ

Share This

ក្នុងចំណោមតារានិករទាំង ១២ មានតារានិករចំនួន ៤ ដែលពិបាកនឹងដើរចេញពីស្នេហ៍ចាស់ជាទីបំផុត ពោលគឺនៅតែនឹកសង្សារចាស់ ចង់ដឹងសុខទុក្ខរបស់គេ ទាំងដែលពេលខ្លះគេធ្វើឱ្យឈឺចាប់យ៉ាងណាក៏ដោយ។

១. Scorpio (អ្នកកើតចាប់ពីថ្ងៃទី ២៣ តុលា ដល់ ២១ វិច្ឆិកា)

មនុស្សដែលជាតារានិករ Scorpio តែងតែលះបង់ និង ផ្តោតទៅលើស្នេហាយ៉ាងពេញទំហឹង មានការហួងហែងខ្លាំង ដូច្នេះហើយនៅពេលដែលស្នេហាមួយចប់ទៅ គេតែងតែមានការឈឺចាប់ខ្លាំងណាស់ ហើយក៏ពិបាកនឹងបំភ្លេចសង្សារចាស់បានដូចគ្នា លើសពីនេះទៀតគេតែងតែព្យាយាមរកចម្លើយ ព្យាយាមយល់ទៅលើរឿងឈឺចាប់ទាំងនោះ រហូតដល់កើតការស្មុគស្មាញដល់ខ្លួនឯង។

២. Capricorn (អ្នកកើតចាប់ពីថ្ងៃទី ២២ ធ្នូ ដល់ ១៩ មករា)

មនុស្សដែលជាតារានិករ Capricorn តែងឱ្យភាពសំខាន់ទៅលើទំនាក់ទំនងជានិច្ច ហើយបើសិនជាមានរឿងត្រូវបែកគ្នា គេក៏តែងតែព្យាយាមរកដំណោះស្រាយ​ ព្រោះមិនចង់ឱ្យទំនាក់ទំនងចប់ទៅដោយគ្មានន័យ។ នៅពេលដែលបែកគ្នាហើយ គេក៏នៅតែបារម្ភពីសង្សារចាស់ តែងតែចង់ដឹងពីសុខទុក្ខរបស់សង្សារមិនដែលដាច់ឡើយ។

៣. Virgo (អ្នកកើតចាប់ពីថ្ងៃទី ២៣ សីហា ដល់ ២២ កញ្ញា)

មនុស្សដែលជាតារានិករ Virgo ជាមនុស្សដែលមានភាពទន់ជ្រាយខាងអារម្មណ៍ ហើយនៅពេលដែលត្រូវប្រឈមមុខននឹងការចែកផ្លូវគ្នាក្នុងរឿងស្នេហា គេអាចនឹងមានអារម្មណ៍ច្របូកច្របល់ ហើយនឹងព្យាយាមព្យាយាមស្វែងរកដំណោះស្រាយ និង ផ្លូវមកត្រូវគ្នាវិញ ព្រោះមិនចង់បញ្ចប់ទៅដោយងាយៗឡើយ។

៤. Cancer (អ្នកកើតចាប់ពីថ្ងៃទី ២១ មិថុនា ដល់ ២២ កក្កដា)

មនុស្សដែលជាតារានិករ Cancer ជាមនុស្សដែលរ៉ូមែនទិច និង ទន់ភ្លន់ខ្លាំងណាស់នៅក្នុងរឿងស្នេហា​ ហើយតែងតែព្យាយាមចងចាំរឿងរ៉ាវល្អៗនៅក្នុងទំនាក់ទំនងជានិច្ច ដូចនេះហើយនៅពេលដែលស្នេហាចប់ទៅ គេក៏តែងតែនឹកឃើញរឿងចាស់ៗ និង តាមមើលសង្សារចាស់ជារឿយៗ ដោយសង្ឃឹមថាអាចនឹងត្រឡប់មកសាងស្នេហ៍ជាថ្មីវិញបាន៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ក្រុមរាំនារី ២ ក្រុម ល្បីពូកែ Dance Cover បទ K-pop សមាជិកម្នាក់ៗពហុជំនាញ ឯសម្រស់វិញមិនធម្មតា​

ប្ដីចិត្តធម៌! ដឹងប្រពន្ធលួចស-ហាយស្មន់ជាមួយអ្នកជិតខាង អត់ខឹងហើយនៅដឹកដៃប្រពន្ធឱ្យទៅរៀបការទៀត

ស្វាមីចែកឋានមួយរយៈហើយ តារារៀមច្បង សួន ចន្ថា នៅត្អូញត្អែរនឹកដល់ស្វាមីធ្លាប់រស់នៅមើលថែគ្នាច្រើនឆ្នាំ

ដាច់ចង្កេះបាត់! តាមពិតអ្នកតែងខ្លួនម៉ូដ Lolita ដ៏គួរឱ្យស្រឡាញ់ម្នាក់នៅជប៉ុន គឺជាបុរសមានកូន ២

លោក អ៊ិន សុភិន ត្រូវគេចាត់ទុកជា ND មានផ្លូវចិត្តរឹងមាំ ទោះធ្លាប់រងការរិះគន់ នៅតែក្រាញលើកវិស័យបវរកញ្ញាមិនថយ

ព័ត៌មានបន្ថែម

បែកបាក់ផ្ទៃក្នុង បុគ្គលិកបង្កើតបក្សពួក! តាមពិត ដើមហេតុចម្បងមកពីអ្នកគ្រប់គ្រងមើលរំលងចំណុចទាំងនេះ

គួរដឹង! ធ្វើការស្ត្រេសឈឺក្បាល ប្រើថ្នាំបំបាត់ការឈឺចាប់ញឹកញាប់ អាចប្រឈមខូចគ្រឿងក្នុង និង ជំងឺស្ល-ា/ប់ភ្លាមៗ

រាល់ថ្ងៃធ្វើការជាមួយមេខ្លាំង ឬ មេខ្សោយ សង្កេតតែប៉ុន្មានចំណុចនេះ បានចម្លើយច្បាស់ៗ

សល់ ២ ខែទៀតដាច់ឆ្នាំ ២០២៥ ហើយ! បើនៅតែលេងសើចនឹងជីវិតមិនគិត ៩ ចំណុចនេះ ជីវិតដឹងតែតោកយ៉ាកទៀតហើយ

បុគ្គលិកក្នុងអូហ្វីស​ រហ័សនាមខ្យល់ព្យុះ ចូលចិត្តណាស់ប៉ែងជើងគេឯង បើកំពុងជួប ប្រញាប់ប្រើវិធីនេះតទល់ភ្លាម!

ជួបឬនៅ? ធ្វើការអាងសមត្ថភាពខ្លាំង អំនួត ប៉ះមិនបាន ចុងក្រោយគេលើកស្ទួយអ្នកល្មមៗ ពូកែទំនាក់ទំនង ខ្លួនឯងបាក់មុខមួយទំហឹង

ធ្លាប់អត់? ឃើញគេរីកចម្រើន ជោគជ័យ ជួយអបអរគេអស់ពីចិត្ត តែពេលខ្លួនឯងវិញ គេចាំតែច្រណែន ជាន់ពន្លិច

វិលមុខជាងដំណាក់ក្រោយទៀត! ធ្វើមេគេបើមិនចោលចរិតឆេវឆាវចេញ នឹងជួបបញ្ហាធំ ៤ នេះ ធ្វើការមិនចុះជាមួយថ្នាក់ក្រោមទេ

ស្វែងរកព័ត៌មាន​ ឬវីដេអូ