ប្រណីតណាស់! ស៊ុក សុភា បង្ហាញផ្ទះលម្ហែក្បែរសមុទ្រនៅអូស្រ្តាលី រៀបចំស្អាតគួរឱ្យចង់រស់នៅ
អតីតតារាសម្ដែងប្រុសរូបសង្ហា លោក ស៊ុក សុភា ដែលប្រិយមិត្តភាគច្រើនតែងហៅលោកថា នាយខៀវ ឬក៏ នេនទុំ បច្ចុប្បន្នកំពុងរស់នៅលើទឹកដីប្រទេសអូស្ត្រាលីជាមួយភរិយា និង កូនៗយ៉ាងមានក្ដីសុខ។
តាមការបង្ហាញពីជីវិតរស់នៅប្រចាំថ្ងៃរបស់លោក ស៊ុក សុភា ដែលតែងបង្ហោះលើគណនីហ្វេសប៊ុកកន្លងមកឃើញថា អតីតតារាសម្ដែងប្រុសដ៏ឆ្នើមរូបនេះ ប្រើប្រាស់ជីវិតហ៊ឺហាមិនធម្មតាទេនៅលើទឹកដីអូស្រ្តាលី ដោយមានលុយ ឡាន ផ្ទះវីឡា ចំណែកឯរបស់របរប្រើប្រាស់ក៏សុទ្ធសឹងតែប្រ៊េនល្បីៗផងដែរ។
ក្រៅពីផ្ទះរស់នៅប្រចាំថ្ងៃ ថ្មីៗនេះ លោក ស៊ុក សុភា ក៏បានបង្ហាញផ្ទះលម្ហែជាប់មាត់សមុទ្រ Phillip Island Vic នៅទឹកដីប្រទេសអូស្ត្រាលី ដែលបានរៀបចំតុបតែងយ៉ាងល្អប្រណីត បំពាក់សុទ្ធតែគ្រឿងសង្ហារិមល្អៗ មិនថាបន្ទប់ទទួលភ្ញៀវ បន្ទប់គេង ផ្ទះបាយ ឬទីធ្លាជុំវិញផ្ទះទេ មើលទៅគួរឱ្យចង់រស់នៅណាស់។ សូមទស្សនាទិដ្ឋភាពល្អលម្ហែរបស់ ស៊ុក សុភា ខាងក្រោម ៖